មើលស្គាល់អត់? រចនា រ៉ាវ៉ាឌី និង ព្រីន តែងខ្លួនតាមតួអង្គរឿង “Avatar” បន្ថែមគ្រឿងខ្មែរ

ភាពយន្តហូលីវូដដ៏ល្បីល្បាញលំដាប់ពិភពលោក រឿង “Avatar វិថីមហាសាគរ” បានកំពុងជិតចាក់បញ្ចាំងតាម​រោងភាពយន្តទំនើបទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី ២២ ធ្នូ ២០២២ ខាងមុខនេះ។ ដោយសាររឿងនេះមានភាពល្បីល្បាញខ្លាំង កន្លងមកគេរមែងឃើញ​សិល្បករល្បីៗតុបតែងខ្លួនតាមតួអង្គក្នុងរឿងនោះ។ ថ្មីៗនេះសិល្បករខ្មែរ ២ រូប ហ៊ានលះបង់ចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួន ដើម្បីធ្វើរឿងបែបនេះណាស់។

តាមរយៈវីដេអូជាង ២នាទី រចនា រ៉ាវ៉ាឌី ឱ្យដឹងថា ការដែលតុបតែងខ្លួនតាមតួអង្គរឿងអាវតា ហើយមានរំលេចដោយក្បាច់គ្រឿងខ្មែរ គឺដោយសារកន្លងមក នាង និងព្រីន ធ្លាប់ស្រមៃថា ប្រសិនតួអង្គអាវតាស្លៀកសម្លៀកបំពាក់ខ្មែរ អភិរក្សគ្រឿងក្បាច់ខ្មែរក្នុងទម្រង់កែច្នៃមិនដឹងល្អប៉ុណ្ណាទេ ទើបសម្រេចចិត្តតុបតែងបែបនេះទៅ។

ការតុបតែងខ្លួនតាមតួអង្គក្នុងរឿង Avatar វិថីមហាសាគរ របស់ រចនា រ៉ាវ៉ាឌី និង ព្រីន ចំណាយរយៈពេលគូសជាង ៦ ម៉ោង ពីអ្នកផាត់មុខបែប Effect វ័យក្មេង វ៉ាត វ៉ាន់។ បន្ទាប់ពីគូស និងតុបតែងរួច អ្នកផាត់មុខវ័យក្មេងនេះហៅឈ្មោះឈុតនេះថា អាវតា Avatar ជា Version ខ្មែរបុរាណ (Avatar in Ancient Khmer Version)។

គេនៅចាំបានថា កាលពីអំឡុងឆ្នាំ ២០២១ អ្នកផាត់មុខបែប Effect វ័យក្មេង វ៉ាត វ៉ាន់ ធ្លាប់​តុបតែងខ្លួនឱ្យ  ប្រាសាទ ដាវីន តាមតួអង្គក្នុងរឿង Avatar ម្តងរួចមកហើយ និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីមហាជន។ ចំណែក លើកនេះក៏មិនខុសពីលើកមុន លោកទទួលការកោតសរសើរ និងការស្ងប់ស្ងែងយ៉ាងខ្លាំងពីមហាជនអ្នកប្រើប្រាស់លើបណ្តាញសង្គម ចំពោះស្នាដៃគូសនិងតុបតែងឱ្យតារាសម្តែងល្បីឈ្មោះទាំង ២ រូប៕

វ៉ាត វ៉ាន់ ជាអ្នកផាត់មុខដ៏មានទេពកោសល្យម្នាក់ ពិសេសការផាត់មុខបែប Effect ផ្សេងៗ។ លោកធ្លាប់បានចូលរួមរៀនវគ្គសិក្សារយៈពេលខ្លីជាមួយ អ្នកនាង ឌូ ពុធម៉ូលីតា ហៅ Apple Love ជាកូនខ្មែរម្នាក់ដែលកំពុងធ្វើការជាអ្នក Make up ក្នុងវិស័យភាពយន្តកម្រិត Hollywood ដើម្បីពង្រឹង និងពង្រីកជំនាញ Make up Effect នៅកម្ពុជា ជាក់ស្តែង ក្រោយពេលរៀនចប់ លោកបានយកចំណេះជំនាញនេះទៅប្រើប្រាស់ក្នុងវិស័យភាពយន្តខ្មែរ ធ្វើឱ្យតួអង្គមើលទៅកាន់តែរស់រវើក។ ជាញឹកញាប់លោករមែងតុបតែងខ្លួនប្លែកៗក្នុងកម្មវិធីផ្សេង បង្ហាញពីទេពកោសល្យ និងចំណេះជំនាញដែលលោកមាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ