ជាដំណឹងរីករាយសម្រាប់បងប្អូនខ្មែររស់នៅប្រទេសជប៉ុន ក៏ដូចជាអ្នកគាំទ្រតារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា នៅប្រទេសជប៉ុនទាំងអស់គ្នា ដោយមុននេះបន្តិចទំព័រហ្វេសប៊ុកផ្លូវការ Vann Da – វណ្ណដា បានប្រកាសឱ្យដឹងថា តារាចម្រៀងរ៉េបកម្ពុជារូបនេះនឹងឡើងសម្តែងនៅ RAISE Club ក្នុងទីក្រុង Tokyo នាថ្ងៃ ១៦ ខែ កក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ដោយនឹងមានវត្តមានរបស់ កំពូលតារាចម្រៀងរ៉េប Awich ផងដែរ។

ម្ចាស់បទ Time To Rise ដ៏ល្បីល្បាញ បានរៀបរាប់ទៀតថា «នេះជាលើកដំបូងដែលខ្ញុំចេញទៅសម្តែងនៅកម្មវិធីនៅប្រទេស ជប៉ុន ខ្ញុំពិតជាមានអារម្មណ៍រំភើបមែនទែន ដែលត្រូវបានអញ្ជើញទៅសម្តែង និងមានឱកាសបានជួបអ្នកគាំទ្រនៅក្រៅប្រទេស ក៏ដូចជាបងប្អូនខ្មែរយើងដែលរស់នៅទីនោះ! ជួបគ្នាឆាប់ៗនេះ!»។
នេះពិតជាដំណឹងល្អសម្រាប់ហ្វេនៗអ្នកគាំទ្រ វណ្ណដា នៅក្រៅប្រទេសទាំងអស់គ្នា ដែលមានបំណងចង់ជួបផ្ទាល់ជាមួយតារារ៉េបវ័យក្មេងពោរពេញសមត្ថភាពរបស់កម្ពុជារូបនេះ។ ពិសេស បងប្អូនខ្មែររស់នៅជប៉ុនដែលកម្របានជួបសិល្បករកម្ពុជាផ្ទាល់ ដូច្នេះកុំភ្លេចចូលរួមទស្សនាការសម្តែងរបស់ វណ្ណដា នៅ RAISE Club ឱ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់សិល្បករកម្ពុជាយើង៕























Account
Security
Favourite Content