រៀបការច្រើនឆ្នាំ Rain ដាច់ចិត្ដប្រាប់មូលហេតុមិនព្រមពាក់ចិញ្ចៀនគូស្នេហ៍ជាមួយភរិយា

តារាចម្រៀងខេប៉ុប Rain និងភរិយា Kim TaeHee បានរៀបការសាងគ្រួសារយ៉ាងមានសុភមង្គល។ កន្លងផុតជិត ៧ ឆ្នាំចំណងស្នេហារបស់អ្នកទាំងពីរនៅតែមានភាពរឹងមាំខ្លាំង បើទោះមិនសូវបង្ហោះរូបជុំគ្នាផ្អែមល្ហែម តែតារាប្រុស Rain មិនភ្លេចឡើយតែងរំឭកពីភរិយារបស់ខ្លួន។

ជាមួយគ្នាដែរ តារាប្រុស Rain ធ្លាប់ត្រូវមហាជនជាច្រើនចោទសួរលើបណ្ដាញសង្គម ដោយសារលោកមិនដែលត្រូវគេប្រទះឃើញពាក់ចិញ្ចៀនគូស្នេហ៍ក្រោយរៀបការ។ ស្របពេលដែលលោកក៏ធ្លាប់ទទួលបានពាក្យរិះគន់ដោយសារតែរឿងមួយនេះផងដែរ។ ថ្មីៗ នេះ លោកក៏បានទម្លាយពីហេតុផលដែលខ្លួនមិនព្រមពាក់ចិញ្ចៀនគូស្នេហ៍។

ថ្មីៗ នេះ តារាប្រុស Rain បានបង្ហោះវីដេអូក្នុងយូធូបផ្ទាល់ខ្លួនរបស់លោក ដោយមានតារាចម្រៀង KCM ជាភ្ញៀវកិត្ដិយសចូលរួមផងដែរ។ ក្នុងវីដេអូនោះ អ្នកទាំងពីរជជែកពីរឿងគ្រួសារ និងការរៀបការ។ ស្របពេលជាមួយគ្នានោះ Rain បានកត់សម្គាល់ថា តារាប្រុស KCM និងក្រុមការងារៗ ប្រុសៗ ដែលរៀបការរួចភាគច្រើនសុទ្ធតែមិនពាក់ចិញ្ចៀនគូស្នេហ៍ក្រោយរៀបការ។ លោកក៏បានចោទសួរអំពីមូលហេតុដែលគ្រប់គ្នាមិនព្រមពាក់ចិញ្ចៀន។ ជាការឆ្លើយតប៖ តារាប្រុស KCM បានលើកឡើងថា​ចំពោះមូលហេតុដែលលោកមិនព្រមពាក់ចិញ្ចៀន ដោយសារតែម្រាមដៃរបស់លោកមានបញ្ហាឆាប់ហើយ ដូច្នេះលោកមិនអាចពាក់ចិញ្ចៀនបានយូរឡើយទើបសម្រចចិត្ដមិនពាក់តែម្ដង។

ចំណែកឯអ្នកផ្សេងៗ វិញ ក៏លើកឡើងក្រោយហេតុផលស្រដៀងៗ គ្នាថា ការពាក់ចិញ្ចៀនគឺមានភាពទើសទែង និងពិបាកក្នុងការធ្វើការ។ ក្រឡេកមកមើលតារាប្រុស Rain វិញ លោកក៏មិនបានពាក់ចិញ្ចៀនដូចគ្នា។ សម្រាប់មូលហេតុរបស់តារាប្រុស Rain វិញគឺ លោកមិនពាក់មិនមែនដោយសារមានការលាក់បាំង ឬអ្វីឡើយ មនុស្សដែលស្គាល់លោកសុទ្ធតែដឹងថាលោករៀបការរួចទៅហើយ មិនពាក់ចិញ្ចៀនរៀបការក៏មិនបញ្ហា។

បើទោះជាមិនពាក់ចិញ្ចៀនគូស្នេហ៍ជាមួយភរិយា តែចំណងស្នេហ៍របស់អ្នកទាំងពីរនៅតែមានភាពរឹងមាំ និងយល់ពីគ្នា វាមិនអាស្រ័យលើការពាក់ចិញ្ចៀន ឬអត់នោះឡើយ។ គូស្នេហ៍មួយគូនេះ បានប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួនក្នុងឆ្នាំ ២០១២ បន្ទាប់ពីសេពគប់គ្នាអស់រយៈពេល ៥ ឆ្នាំ អ្នកទាំងពីរក៏សម្រេចចិត្ដដឹកដៃគ្នាចូលរោងមង្គលក្នុងឆ្នាំ ២០១៧។ បច្ចុប្បន្ន​ អ្នកទាំងពីរមានចំណងដៃកូនស្រី ២ នាក់៕  


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ល្បីដល់កូរ៉េ! កម្មវិធី «THE ZERO PROJECT» បេសកកម្មចម្រាញ់កំពូលតារាខ្មែរ ឆ្ពោះទៅរះលើឆាកអន្តរជាតិ បើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ CAM-POP

«THE ZERO PROJECT» គឺជា​កម្មវិធី Reality Survival ដ៏​ថ្មី​សន្លាង​ ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​ស្វែង​រក និង​បណ្ដុះបណ្ដាល​យុវជន​មាន​សមត្ថភាព ដើម្បី​ក្លាយ​ជា​ក្រុម​តារា​ចម្រៀង​ប្រុស (BOY BAND) និង​តារា​ចម្រៀង​ទោល (Solo Artist)

ពិធីកោរជុក ទំនៀមទម្លាប់ពីបុរាណរបស់អ្នកស្រុកអង្គរ សព្វថ្ងៃកម្រឃើញណាស់

ពិធីកោរជុក ឬ ពិធី​ចម្រើន​កេសា គឺ​ជា​ទំនៀម​មួយ ដែល​អ្នក​ស្រុក​អង្គរ​និយម​ប្រារព្ធ​ពិធី​មង្គល​សិរី​នេះ​សម្រាប់​កូន​ប្រុស​ស្រី​របស់​ពួកគេ។ ពិធី​នេះ​រៀប​ចំ​ឡើង​ក្នុង​រយៈពេល ​២​ថ្ងៃ១​យប់ ស្រដៀង​​ពិធី​មង្គលការ​ដែរ។

ការចាកចេញរបស់ Heeseung ពី ENHYPEN នៅតែងរងការសង្ស័យថា អាចមានហេតុផលលើសពីនេះ

ក្រុមអ្នកគាំទ្រ Engene ជាង ៧០០ ០០០ នាក់ ទាមទារឱ្យ BELIFT LAB បកស្រាយឱ្យច្បាស់លាស់អំពីការលាលែងតំណែងជាសមាជិកក្រុម ENHYPEN របស់ Heeseung ទោះបីជាមានលិខិតសរសេរដោយដៃពីតារាចម្រៀងរូបនេះ

Miss Planet បារាំង សកម្មខ្លាំងក្នុងការជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា

មិន​ទាន់​អី​ផង Amélie Gigan ក្លាយ​ជា​សំណព្វ​ចិត្ត​របស់​អ្នក​គាំទ្រ​បាត់​ទៅ​ហើយ ដ្បិត​បវរ​កញ្ញា​មក​ពី​ប្រទេស​បារាំង​រូប​នេះ បាន​ចង​ចិត្ត​អ្នក​គាំទ្រ​ ជាមួយ​សកម្មភាព​ជា​ច្រើន​ដែល​នាង​បាន​ថត​ផ្សព្វផ្សាយ​ពី​កម្ពុជា​លើ​បណ្ដាញ​សង្គម។

អ្នកវិទ្យាសាស្ត្រព្រមាន៖ ការប្រែប្រួលអាកាសធាតុកំពុងរុញតម្លៃកាហ្វេឱ្យកើនឡើង

ការប្រែប្រួលអាកាសធាតុកំពុងគំរាមគំហែងដល់ទីតាំងចម្ការកាហ្វេ ដែលនាំឱ្យទិន្នផលធ្លាក់ចុះ ខណៈផលប៉ះពាល់រយៈពេលវែងអាចនាំឱ្យតម្លៃកាហ្វេនៅទូទាំងពិភពលោកកើនឡើង។ នេះបើយោងតាមអត្ថបទរបស់សារព័ត៌មាន

ប៉ូគីមថេង សុធីតា និង Sydney Marith គ្រងឈុតម៉ូដដូចគ្នា តែកម្មវិធីផ្សេងគ្នា

អ្នកគាំទ្រហាក់ស្រឡាំងកាំងដែលឃើញ បវរកញ្ញា​ខ្មែរ​​​កំពុងប្រកួត​លើ​ឆាក​អន្តរជាតិ​ និងជា​អ្នក​តំណាង​កម្ពុជា Sydney Marith Miss Planet Cambodia 2025 និង ប៉ូគីមថេង សុធីតា ទើប​ប្រកាស​ថានឹង​វិល​ត្រឡប់​មក​ឆាក​បវរកញ្ញា​វិញ គឺ Miss Cosmo

Designer បរទេសម្នាក់នាំយកវប្បធម៌ខ្មែរ បង្ហាញនៅ Noir Fashion Week ទីក្រុងញូវយ៉ក

ចំណាយ​ពេល ១៧ ឆ្នាំ​នៅ​កម្ពុជា លើ​វិស័យ​ច្នៃ​ម៉ូត ដោយ​ផ្ដោត​លើ​ការ​រចនា​សម្លៀក​បំពាក់​បុរស ទីបំផុត Drewe Taylor ដែល​ជា​ជន​ជាតិ​អាហ្វ្រិក​ខាង​ត្បូង ​អាច​នាំ​យក​សមិទ្ធផល​នៃ​ការ​បំផុស​វប្បធម៌​ខ្មែរ​ឡើង​ឆាក​អន្តរជាតិ​បាន​

អាកាសធាតុក្ដៅមិនមែនជាបញ្ហាសម្រាប់សម្រស់ សិទ្ធី នីកា ឡើយ ស្អាត ឆ្វាចគ្រប់ពេល

តារា​សម្ដែង​ស្រី សិទ្ធី នីកា តែង​តែ​ត្រូវ​បាន​គេ​សរសើរ​ពី​រូប​សម្រស់​ដែល​ស្អាត​តាំងពី​ធម្មជាតិ​បើ​ទោះ​ជា​មាន​ការ​តុបតែង​មុខ ឬ​គ្មាន​ក៏​ដោយ ក៏​អ្នកនាង​មើល​ទៅ​នៅតែ​ស្រស់​បំព្រង​គ្រប់​ពេល​តែម្ដង។ ចូល​មក​ដល់​ពេល​នេះ គឺជា​រដូវ​ក្ដៅ​ហើយ​ស្ទីល៍​ផាត់​

គ្រូ ១ថ្ងៃ គ្រូ ១ ជីវិត! OG ហ្គូលឌិន ធ្វើចម្រៀងជូនពរខួបកំណើត Ruth Ko បង្កប់ក្ដីនឹករឭក

ម្ចាស់​ពាន Rapper Fighter រដូវ​កាល​ទី១ OGGolden – អូជីហ្គូលឌិន ធ្វើ​បទ​ចម្រៀង​ជូន​ពរ COACH Ruth Ko ក្នុង​ថ្ងៃ​កំណើត អម​ដោយ​ការ​នឹក​រលឹក​ជា​ពន់ពេក ដ្បិត​មិន​អាច​ជួប មិនអាចសូម្បីជជែកជាមួយ​មនុស្ស​ដែល​ខ្លួន​

ការប្រគំតន្រ្ដីរបស់ BTS នៅទីលាន Gwanghwamun ទទួលបានមតិចម្រុះ ខណៈត្រូវគេយកទៅប្រៀបជាមួយ Lisa

ការត្រៀមខ្លួនសម្រាប់ការប្រគំតន្ត្រីវិលត្រឡប់មកវិញរបស់ក្រុម BTS ដែលមានឈ្មោះថា "BTS THE COMEBACK LIVE: ARIRANG" នៅថ្ងៃទី ២១ ខែមីនា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)