ភាពរុងរឿង និង ស្នាមញញឹមដ៏រីករាយ  អំឡុងពេលពិធីបុណ្យចូលឆ្នាំចិន របស់ស្រាបៀរ ABC

ភ្នំពេញ ថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២៤៖ ស្មារតីនៃការអបអរសាទរពិធីបុណ្យចូលឆ្នាំចិនបានប្រារព្ធឡើងយ៉ាងច្រើនកុះករពីបងប្អូនដែលជាប់សែស្រឡាយជនជាតិចិន  ស្របគ្នាជាមួយនឹង ស្រាបៀរ  ABC ដែលមានក្ដីសោមនស្សចូលរួមក្នុងការអបអរសាទរពិធីបុណ្យចូលឆ្នាំចិន ដោយចែករំលែកនូវវិបុលភាព​ និងភាពរុងរឿងរបស់ខ្លួនជូនដល់អតិថិជនទាំងអស់។

ការអបអរសាទរនេះ បានបន្សល់ទុកនូវភាពសប្បាយរីករាយដែលមិនអាចបំភ្លេចបាន  ដែលជាសញ្ញានៃការរួបរួមសហគមន៍មួយប្រកបដោយឧត្តមភាព។

គួរអោយចាប់អារម្មណ៍ផងដែរ ក្នុងកម្មវិធីលោតម៉ុងសាយរបស់ស្រាបៀរ ABC  បានទាក់ទាញបេះដូងអ្នកចូលរួមយ៉ាងច្រើនកុះករ។ ក្នុងចំណោមនោះ  កម្មវិធីលោតម៉ុងសាយ ដែលស្ថិតនៅផ្សារថ្មីនិងនៅទីតាំងចំនួន ១២ផ្សេងទៀត មានភាពលេចធ្លោយ៉ាងខ្លាំង មិនត្រឹមតែទទួលបាននូវចំណាប់អារម្មណ៍ដែលមានមនុស្សដ៏ច្រើនកុះករប៉ុណ្ណោះទេ ថែមទាំងបានចែកជូនអាំងប៉ាវដល់ទៅ៧០០០ អាំងប៉ាវ ពិតជាលើសពីការរំពឹងទុក។ នេះបង្ហាញពីការចូលរួមយ៉ាងពិតប្រាកដ ក្នុងការចែករំលែកនូវភាពរុងរឿងជាមួយគ្នា។

អ្វីដែលភ្ញាក់ផ្អើល និង ផុសផុលនោះគឺ ការបង្ហាញខ្លួនដោយស្ងាត់ៗរបស់តារាចម្រៀងដ៏ល្បី កញ្ញា សុភ័ក្រ កុសុម៉ា អំឡុងពេលនៃការលោតម៉ុងសាយ ដែលធ្វើអោយអ្នកទស្សនាមានក្ដីរំភើប និងហ៊ោកញ្ជ្រៀវពេញកន្លែងកម្មវិធីតែម្ដង ដែលក្រុមការងារ ស្រាបៀរ ABC ស្ទើរមិនជឿ។​នេះ សបញ្ជាក់នូវការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំចិនដែលពោពេញដោយភាពរីករាយឥតឧបមា  បន្សល់ទុកនូវពេលវេលា និងការចងចាំល្អៗរវាងស្រាបៀរ ABC និងអតិថិជនរបស់ខ្លួន ដែលទាំងអស់នេះបង្ហាញពីភាពជោគជ័យយ៉ាងធំធេងរបស់ក្រុមហ៊ុនទាំងមូល។

ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ក៏បានបញ្ចប់ទៅ ស្រាបៀរ ABC ពិតជាមានមោទនភាពដែលបានក្លាយខ្លួនជាស្ពានដ៏មេត្រីនៃអតិថិជនរបស់ខ្លួន។ ក្នុងឳកាសនេះស្រាបៀរ ABC សូមសម្ដែងនូវអំណរអរគុណជូនទៅដល់អតិថិជនទាំងអស់ដែលបានចូលរួមអោយកម្មវិធីនេះប្រព្រឹត្តទៅប្រកបដោយភាពរីករាយ និងជោគជ័យ។​ ភាពជោគជ័យរបស់ស្រាបៀរ ABCនេះ ក៏ជាភាពជោគជ័យរបស់អតិថិជនគ្រប់ៗគ្នាដែរ។ ចូលរួមទាំងអស់គ្នា បោះជំហានចូលឆ្នាំថ្មី ជាមួយនឹងឧត្តមភាពដ៏ល្អឯក៕

ទស្សនាវីដេអូខាងក្រោម៖


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ

កម្ពុជា​មាន​សេចក្ដី​រីករាយ​និង​មោទកភាព​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ មហា​សន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើកទី៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS ក្រោម​ប្រធានបទ «យើង​

Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍

តារាចម្រៀងប៉ុបអាមេរិក Ariana Grande បានស្នើឱ្យសេតវិមានកុំប្រើប្រាស់តន្ត្រីរបស់នាង បន្ទាប់ពីស្ថាប័ននេះបានយកបទចម្រៀងរបស់នាងទៅប្រើក្នុងវីដេអូលើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអន្តោប្រវេសន៍។ វីដេអូខ្លីលើ TikTok ដែលបានបង្ហោះកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពភ្នាក់ងារព្រំដែនកំពុងដាក់ខ្នោះលើមនុស្សជាច្រើន ដោយប្រើបទចម្រៀង “Bye” ដែលជាបទល្បីប្រចាំឆ្នាំ ២០២៤ របស់ Grande ជាភ្លេងអម។ វីដេអូនោះមានចំណងជើងថា៖ “Bye-bye… ប្រធានាធិបតី

ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម

វត្តមានរបស់កំពូលតារាចម្រៀង Shakira, លោក Andrea Bocelli, តារាចម្រៀង K-pop Ejae ពីរឿង ‘Kpop Demon Hunters’ និងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលពីសំណាក់តារាស្រីហូលីវូដ Salma Hayek បានធ្វើឱ្យពិធី

ត្រៀមហើយនៅ? រត់ជាមួយ អេនណា ដើម្បីផ្សព្វផ្សាយទេសចរណ៍រដូវកាលបៃតង និងជួយកុមារកម្ពុជា

ត្រៀម​ខ្លួន​ហើយ​ឬ​នៅ? ចូល​រួម​រត់​ជាមួយ​បវរ​កញ្ញា​ស្រអែម​ស្រស់ កុយ អេនណា លើ​កំពូល​ភ្នំ​គិរីរម្យ នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​រដូវ​កាល​​បៃតង និង​រត់​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា។

ទីបំផុត JayX ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១ ប្រកាសចូលជាតារាក្រោមផលិតកម្មបារមី

បន្ទាប់​ពី​ប្រកួតប្រជែងយ៉ាងស្វិតស្វាញ​អស់​ជាច្រើន​ខែ ហើយ​​ក្លាយ​ជា​ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១កាលពីជាង ១ ខែមុន ពេលនេះ JayX ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ចូល​ជា​តារា​របស់​ផលិតកម្ម​

បំបែកកំណត់ត្រាផ្ទួនៗ! “Lemonade” ក្លាយជាអាល់ប៊ុមទី ៨ ជាប់ៗគ្នារបស់ aespa ដែលលក់ដាច់ខ្ទង់លានបន្ទះ

អាល់ប៊ុមខ្នាតពេញទី ២ របស់ក្រុមចម្រៀងនារី aespa មានចំណងជើងថា "Lemonade" អាចលក់ដាច់បានជាង ១.០៣ លានបន្ទះ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា។ នេះបើតាមការប្រកាសរបស់ផលិតកម្ម SM Entertainment

YouTuber Susanna ដែលជាប្អូនជីដូនមួយរបស់ Seulgi ទទួលមរណភាព

បងប្អូនជីដូនមួយរបស់ Seulgi សមាជិកក្រុម Red Velvet និងជាម្ចាស់គណនី YouTube ឈ្មោះ Susanna បានទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ កាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅ ដោយបានបន្សល់ទុកវីដេអូចុងក្រោយរួមគ្នា។

វ័យចូល ៤៥ ឆ្នាំ Bosco Wong បញ្ជាក់ថាគ្មានគម្រោងរៀបការឡើយ ខណៈមានក្តីសុខជាមួយជីវិតបច្ចុប្បន្ន

តារាសម្តែងហុងកុង Bosco Wong បានទម្លាយឱ្យដឹងថា លោកគ្មានបំណងនឹងរៀបការនោះទេ ដោយបានពន្យល់ថា ទស្សនៈរបស់លោកចំពោះទំនាក់ទំនងស្នេហា និងគ្រួសារ ត្រូវបានជះឥទ្ធិពលយ៉ាងជ្រៅពីបទពិសោធន៍

ក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធីមហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​រៀបចំ​កម្មវិធី​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ក្រោម​ប្រធានបទ «ចង្កឹះ​មួយ​បាច់» រយៈពេល ២ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ ១-២ ខែ​តុលា ឆ្នាំ ២០២៦ ខាង​មុខ​នេះ នៅ​រាជធានី​ភ្នំពេញ

សម្រាកអស់ ២ឆ្នាំ Red Velvet ជុំគ្នាម្ដងទៀត បញ្ចេញអាល់ប៊ុមថ្មីជូន ReVeluv

ក្រុមចម្រៀង Red Velvet បច្ចុប្បន្នកំពុងផលិតស្នាដៃអាល់ប៊ុមថ្មី ដោយគ្រោងនឹងត្រឡប់មកវិញនៅក្នុងខែ សីហា ខាងមុខ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ Allkpop នៅថ្ងៃទី១១ ខែ មិថុនា នេះ។

Leave a Reply

Your email address will not be published.Required fields are marked *