អ្នកអង្គម្ចាស់ក្សត្រី នរោត្តម រស្មីពនិតា និងស្វាមីថ្ងៃមង្គលការ ស្រស់ស្អាតសមជាសែរាជវង្ស

កាល​ពី​ម្សិលមិញ​អ្នកអង្គម្ចាស់ នរោត្តម រស្មីពនិតា និង​ព្រះ ស្វាមី​ដែល​ជា​ជនជាតិ​បរទេស​បាន​រៀបចំ​ពិធី​មង្គលការ​នៅ​រាជវាំង។ ព្រះរាជ​ពិធី​វិវាហមង្គល​នោះ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង និង​សម្តេច​ព្រះ​មហាក្សត្រី​ព្រះ​វររាជ​មាតា ស្ដេច​សព្វ​ព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន​ពរជ័យ ក្នុង​ព្រះ​រាជ​ពិធី​វិវាហមង្គល​របស់ អ្នកអង្គម្ចាស់ នរោត្តម រស្មីពនិតា និង​ព្រះ​ស្វាមី។

អ្នកអង្គម្ចាស់ នរោត្តម រស្មីពនិតា ព្រះអង្គ​សម្ដេច​រាជបុត្រី​ នរោត្តម​ អរុណរស្មី​ និង​ឯកឧត្ដម​ កែវ ពុទ្ធរស្មី។ ចំណែក​ព្រះ​ស្វាមី​អ្នកអង្គម្ចាស់ នរោត្តម រស្មីពនិតា មាន​ឈ្មោះ​ថា ម៉ាស៊ីមីល្បាណូ​ បាតាល្បា ជា​ជនបរទេស។ បើ​និយាយ​ពី​សម្រស់​របស់​អ្នកអង្គម្ចាស់ នរោត្តម រស្មីពនិតា ពិតជា​ស្រស់​ស្អាត​បែប​រាជវង្ស​ពិត​ៗ ពេល​គ្រង​ឈុត​ប្រពៃណី ហើយ​អ្នក​សម្អិតសម្អាង​ជូន គឺ​ ណុប ដាណេសម្អាងការ។ បើ​ទោះ​ជា​មិន​ទាន់​តុបតែង​សម្អាង ក៏ទ្រង់​មាន​ព្រះកាយ និង​ព្រះភ័ក្ដ្រ ដ៏​ស្រស់​សោភា ស័ក្ដិសម​ឥត​ខ្ចោះ គ្មាន​ទាស់​ត្រង់​ណា​ស្រាប់​ទៅ​ហើយ។

ព្រះរាជ​ពិធី​វិវាហមង្គល​ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​សាច់ញាតិ​ខាង​កូនកំលោះ​ច្រើន ញ៉ាំង​ឲ្យ​កម្មវិធី​កាន់តែ​អធិកអធម។ សម្រាប់​នំចំណី​សុទ្ធសឹង​តែ​រៀបចំ​តាម​ក្បួនខ្នាត​ប្រពៃណី និង​មាន​កម្មវិធី​របស់​ខ្មែរ​តាំង​ពី​ដើម។

​អ្នកអង្គម្ចាស់ នរោត្តម រស្មីពនិតា គឺ​ជាព្រះបុត្រីនៃ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ហើយ​ត្រូវ​ជា​ព្រះ​កនិដ្ឋា(ប្អូន​ស្រី) របស់​អ្នក​អង្គ​ម្ចាស់​នរោត្ដម​ រស្មី​ខែ​មុន្នី។ កាល​ពី​ថ្ងៃទី ២៧ មិថុនា ឆ្នាំ ២០១៧ ​ទ្រង់​បាន​ទទួល​សញ្ញាប័ត្រ​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត នា​សាកលវិទ្យាល័យ UIBE នៅ​ទីក្រុង ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន។ អ្នកអង្គម្ចាស់ ត្រូវ​ជា​ព្រះរាជនត្តា ( ចៅស្រី ) ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជាព្រះស្ថាបនិកនៃមូនិធិ មុទិតា៕

រូបភាព៖ណុប ដាណេសម្អាងការ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម