ក្រោយត្រូវព្រនង់រិះគន់ នាយគ្រឿន ប្រកាសឈប់ផ្សាយល្បែងស៊ីសង និងស្រាតែម្ដង

អំឡុង​ពេល​ចូល​ឆ្នាំ​ចិន​​ប៉ុន្មាន​ថ្ងៃ​មុន នាយគ្រឿន និង Influencer ស្រី​ម្នាក់​ទទួល​បាន​ការ​រិះគន់​ដូច​ទឹក​បាក់​ទំនប់ ក្រោយ​ចេញ​មុខ​ផ្សាយ​វីដេអូ​ទាក់ទង​នឹង​ការ​លេង​ល្បែង​អនឡាញ។ បើ​ទោះ​ជា​មាន​តារា ២ រូប​ក្នុង​វីដេអូ​នោះ​ក៏​ពិត​មែន តែ​​ប្អូន​នាយ ពាក់មី រូប​នេះ ទទួល​រង​ព្រនង់​សម្ដី​ខ្លាំង​ជាង​ខាង​ស្រី។

ក្រោយ​ត្រូវ​បាន​មហាជន​រិះគន់​ខ្លាំង​ដូច​ទឹក​បាក់​ទំនប់​បែប​នេះ នាយគ្រឿន ក៏​បាន​ចេញ​វីដេអូ​សុំទោស និង​ទទួល​ស្គាល់​កំហុស ព្រោះ​មិន​បាន​គិត​ដល់​ថា រឿង​នឹង​ខ្លាំង​ដល់​ថ្នាក់​នោះ។ មិន​ត្រឹម​តែ​សុំទោស​ឡើយ​តារា​កំប្លែង​រូប​នេះ ក៏​ប្រកាស​ឈប់​ផ្សាយ​រឿង​ល្បែង​ស៊ីសង​នេះ​ដែរ ហើយ​ក៏​បាន​និយាយ​គ្នា​ជាមួយ​ក្រុមហ៊ុន​បញ្ចប់​កុងត្រា​ភ្លាម​ ដោយ​សុខចិត្ត​ចោល​ប្រាក់​រាប់​ម៉ឺន​ដុល្លារ។

នាយគ្រឿន បញ្ជាក់​ថា បើ​មហាជន​ជា​អ្នក​គាំទ្រ​មិន​ពេញ​ចិត្ត គឺ​លោក​សុខចិត្ត​បោះចោល​ប្រាក់​ដែល​ផ្សព្វផ្សាយ​ល្បែង តែ​មិន​បណ្ដោយ​ឲ្យ​បាត់​កិត្តិយស​ឡើយ។ តារា​សម្ដែង​ប្រុស​រូប​នោះ​បញ្ជាក់​ថា បើ​ទោះ​ជា​លុយ​អាច​ប្រើ​លោក​បាន​ក៏​ពិត​មែន តែ​លុយ​មិន​អាច​ទិញ​ក្បាល​លោក​បាន​ឡើយ ដូចនេះ​ហើយ​ទើប​លោក​ក៏​បញ្ឈប់​ភ្លាម​ៗ​តែម្ដង។

បន្ថែម​ពី​លើ​នោះ​ដែរ នាយគ្រឿន បាន​ប្រកាស​ឈប់​ផ្សព្វផ្សាយ​ស្រា​ផង​ដែរ សូម្បីតែ​ទៅ​សម្ដែង​ខនសឺត​របស់​កម្មវិធី​ក្រុមហ៊ុន​ស្រា ​ក៏​លោក​សុខចិត្ត​លុប​ចោល​មិន​ទៅ​ដែរ​។ លោក​បាន​បញ្ជាក់​ថា កាលពី​ទើប​ចូល​សិល្បៈ​លោក​បាន​ផ្សាយ​ស្រា​ម្ដង​ដែរ តែ​មាន​ការ​រិះគន់​ក៏​ឈប់​ជាង ១០ ឆ្នាំ​មក​នេះ។ ទើបតែ​ប៉ុន្មាន​ឆ្នាំ​នេះ លោក​សង្កេត​ឃើញ​តារា​កំពូល​ដទៃ​ក៏​ផ្សព្វផ្សាយ​ដែរ ដូចនេះ​ហើយ​ក៏​ទទួល​វិញ តែ​ពេល​មាន​រឿង​បែបនេះ ​នាយ​​​ឈប់​ហើយ​ឲ្យតែកម្មវិធី​ទាក់ទង​ក្រុមហ៊ុន​ស្រា។

ចុង​វីដេអូ នាយ គ្រឿន បាន​បញ្ជាក់​ថា ក្នុង Cmt ទាំងអស់ លោក​ថា​មាន​តែ​ម្នាក់​ប៉ុណ្ណោះ អាច​ធ្វើ​ឲ្យ​លោក​ឈប់​ទទួល​ធ្វើ​រឿង​អស់​ទាំង​នោះ។ អ្នក​បញ្ចេញ​មតិ​ម្នាក់​នោះ​បាន​សរសេរ​ថា “គាត់​ស្រលាញ់ គាំទ្រ នាយគ្រឿន តែ​មិន​ចង់​ឲ្យ​ផ្សាយ​ល្បែង” ក្រៅពី​នោះ សុទ្ធតែ​អ្នក​បញ្ចេញ​មតិ​ជេរប្រទេច ដាក់​បណ្ដាសា រហូត​ដល់​ប្រមាថ​អាយុជីវិត​លោក និង​ម្ដាយ។

វីដេអូដែល​ នាយគ្រឿន ប្រកាស​ឈប់​ផ្សព្វផ្សាយ​ល្បែង និង​ស្រា ត្រូវ​បាន​អ្នក​លេង​ហ្វេសប៊ុក​អបអរសាទរ ហ់ើយ​អ្នក​បញ្ចេញ​មតិ​ក៏​យោគយល់ ព្រោះ​លោក​ដឹង​កំហុស ហើយ​ដក​ខ្លួន​ចេញ​ពី​រឿង​មិន​ល្អ​នោះ ហើយ​ក៏​ចាត់​ទុក​លោក​ជា​អ្នក​សិល្បៈ​គំរូ​មួយ​១​ផង​ដែរ ដែល​ហ៊ាន​ទទួល​ស្គាល់​កំហុស និង​ដោះស្រាយ​បាន​យ៉ាង​ល្អ​មក​វិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ