ព្រះនាង ជេនណា នឹងក្លាយជាតារាម៉ូដែលធំបិទកម្មវិធីបង្ហាញម៉ូដ អូលីវ៉ា គង់

បើ​តាម​ការ​ឲ្យ​ដឹង​ពី​កំពូល​អ្នក​ច្នៃ​ម៉ូដ អូលីវ៉ា គង់ បាន​បញ្ជាក់​ថា ការ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ប្រេន Kalkin របស់​លោក​នា​ខែ​មេសា ឆ្នាំ ២០២៥ ខាង​មុខ មាន​តារា​បង្ហាញ​ម៉ូដ​របស់​ក្រុមហ៊ុន agency ខ្លួន​ផ្ទាល់ ព្រម​ទាំង​មាន​ការ​ផ្ដល់​កិត្តិយស​ពី​ព្រះនាង នរោត្តម ជេនណា ចូលរួម​ដើរ​បង្ហាញ​ម៉ូដ។

អូលីវ៉ា បាន​បញ្ជាក់​ថា ខ្លួន​បាន​ទាក់ទង​ទៅ​ព្រះនាង នរោត្តម ជេនណា ផ្ទាល់ ដើម្បី​ស្នើសុំ​ឲ្យ​ទ្រង់​ផ្ដល់​កិត្តិយស​ចូលរួម​ដើរ​បង្ហាញ​ម៉ូដ collection ថ្មី​របស់​ខ្លួន​មាន​ឈ្មោះ​ថា Kalkin Vishnu look Floral Essence។ មិន​ត្រឹម​តែ​ដើរ​ម៉ូដ​ឡើយ សែ​រាជវង្ស​អង្គ​នេះ នឹង​ក្លាយ​ជា​តារា​គ្រប់​មុខ​នៃ​សៀវភៅ​ម៉ូដ​សម្លៀកបំពាក់​របស់​លោក​ផង​ដែរ។

អ្នក​ច្នៃ​ម៉ូដ និង​គ្រូ​បង្ហាត់​ដើរម៉ូដ​រូបនេះ​បញ្ជាក់​ថា ព្រះនាង ជេនណា នឹង​មាន​អ្វី​ពិសេស​ខ្លាំង សម្រាប់ show ថ្ងៃ​នោះ ហើយ​ក៏​ជា​លើក​ដំបូង​របស់​ទ្រង់​ផង​ដែរ ក្នុង​ការ​ដើរ​បង្ហាញ​ម៉ូដ ព្រោះ​កន្លង​មក​ព្រះនាង​ព្រះជន្ម ១៣ ព្រះ​វង្សា​ធ្លាប់​តែ​ច្រៀង និង​សម្ដែង។

ឆ្លើយ​តប​នឹង​អ្នក​សារព័ត៌មាន​ថា​តើ​ព្រះនាង ជេនណា ក្រៅពី​បង្ហាញ​ម៉ូដ​ហើយ​នោះ មាន​បកស្រាយ​ចម្រៀង​បន្ថែម​ទៀត​ឬ​យ៉ាង​ណា​នោះ? អូលីវ៉ា បញ្ជាក់​យ៉ាង​ច្បាស់​ថា ទ្រង់​បង្ហាញ​វត្តមាន​សម្រាប់​តែ Runway ប៉ុណ្ណោះ ហើយ​ព្រះនាង គឺជា​អ្នក​ដើរ​បង្ហាញ​ម៉ូដ​បិទ show តែម្ដង។ អូលីវ៉ា ក៏​ជា​អ្នក​បង្ហាត់បង្ហាញ​ព្រះនាង​ ជេនណា ក្នុង​ការ​ដើរ​បង្ហាញ​ម៉ូដ​នេះ​ដែរ តែ​លោក​បញ្ជាក់​ថាទ្រង់​ជា​មនុស្ស​មាន​ទេពកោសល្យ​សិល្បៈ​ ដូចនេះ​មិន​ប្រើ​ពេល​យូរ​ក្នុង​ការ​ហ្វឹកហាត់​ឡើយ​យ៉ាង​ច្រើន ៣ ថ្ងៃ​ប៉ុណ្ណោះ។

អូលីវ៉ា គង់ នឹង​រៀបចំ​ការ​បង្ហាញ​ម៉ូដ​បែប Royal ហើយ​ព្រះនាង នរោត្តម ជេនណា នឹង​គ្រង​ឈុត​មាន​ឈ្មោះ​ថា «ផ្កា​ផ្កុល​មាស»។ គួរ​បញ្ជាក់​ផង​ដែរ​ថា អូលីវ៉ា គង់ តាំង​ពី​ប្រឡូក​អាជីព​ជា​អ្នក​ច្នៃ​ម៉ូដ​មក ១០ ឆ្នាំ​មក​នេះ បាន​រៀបចំ​ការ​បង្ហាញ​ម៉ូដ​គិត​ទាំង​តូច ធំ​មិន​ក្រោម ៥០ show ឡើយ៕

រូបភាព៖ Jenna Norodom និង Miss Cosmo


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

Leave a Reply

Your email address will not be published. Required fields are marked *