ទ្រង់ ជេនណា យាង​ញាតិ​វង្សានុវង្ស រៀបចំសម្ភារៈសម្រាប់ជនរួមជាតិ និងវីរកងទ័ពជួរមុខ

ព្រះនាង នរោត្តម ជេនណា ក៏​មិន​ខុស​ពី​មហាជន​ខ្មែរ​ទូទៅ តែង​ឈឺឆ្អាល​នឹង​សុខទុក្ខ​ប្រជាជន​ខ្មែរ ព្រម​ទាំង​វីរ​កងទ័ព​ខ្មែរ​ដែល​ឈរ​ជើង​នៅ​សមរភូមិ​ជួរ​មុខ​ឡើយ។ ទ្រង់​បាន​ប្រមែប្រមូល​ចូលរួម​ក្នុង​មូលនិធិ ក៏​ដូចជា​ចូលរួម​ផ្សព្វផ្សាយ​ឲ្យ​សកលលោក​បាន​ឃើញ​ពី​ភាព​ព្រៃផ្សៃ​របស់​ថៃ និង​ផ្ដល់​ព័ត៌មាន​ពិតប្រាកដ​របស់​ខ្មែរ ដែល​ឈឺចាប់​ដោយសារ​សៀម។

ក្រៅពី​ប្រើប្រាស់​បណ្ដាញ​សង្គម​ដ៏​មាន​ឥទ្ធិពល​របស់​ខ្លួន​ហើយ ព្រះនាង ជេនណា ព្រះជន្ម ១៣ ព្រះ​វស្សា​អង្គ​នេះ ក៏​បាន​បញ្ចេញ​កម្លាំង​កាយពល​ជួយ​រៀបចំ​ចាត់ចែង​ហើយ​នោះ ទ្រង់​ក៏​បាន​យាង​​ញាតិ​វង្សានុវង្ស​មក​រួម​គ្នា សម្រាប់​រួម​ជាតិ​ដែល​បាន​បង្ខំ​ចិត្ត​ចាកចេញ​ពី​លំនៅឋាន ដែល​ត្រូវ​បាន​សៀម​ឈ្លានពាន និង​វីរ​កងទ័ព​ជួរមុខ។

ព្រះនាង នរោត្តម ជេនណា និង​អ្នក​ឧកញ៉ា Nito H Lim ប្រធាន​សមាគម CCDYA បាន​ប្រមូល​កម្លាំង​មក​ជួយ​រៀបចំ​ស្បៀង និង​សម្ភារៈ​មក​ជា​ច្រើន​ថ្ងៃ​ហើយ។ ក្នុង​នោះ​ដែរ សម្ដេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ក៏​បាន​យាង​ទៅ​លើក​ទឹកចិត្ត ក៏​ដូចជា​ថ្លែង​អំណរគុណ​ដល់​មហាជន​មក​ពី​គ្រប់ទិសទី​ជួយ​គ្នា​រៀបចំ។

ទ្រង់ នរោត្តម អេមម៉ា ដែល​ជា​ព្រះរៀម​ព្រះនាង ជេនណា ក៏​បាន​បង្ហាញ​វត្តមាន​នៅ​កន្លែង​រៀបចំ​នោះ​ដែរ។ ក្រោយ​ឃើញ​បែបនេះ​អ្នក​លេង​បណ្ដាញ​សង្គម​បាន​កោតសរសើរ​សែ​រាជវង្ស ដែល​បាន​ស្វះស្វែង​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ខ្វះខាត ដោយសារ​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​សៀម៕

រូបភាព៖ Jenna Norodom



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ



Leave a Reply

Your email address will not be published.Required fields are marked *