អង្គការសិល្បៈខ្មែរអមតៈ រៀបចំសន្និសីទ «មហោស្រព ៧ ពណ៌» និងប្រកាសជយលាភីអមតៈ ២០២៣ ទន្ទឹមគ្នា

កាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ អង្គការសិល្បៈខ្មែរអមតៈ បានប្រារព្ធរៀបចំកម្មវិធីធំៗ ២ ក្នុងថ្ងៃតែមួយ រួមមាន សន្និសីទសារព័ត៌មានអំពី «មហោស្រព ៧ ពណ៌» និងការប្រកាស ជយលាភីអមតៈ ឆ្នាំ ២០២៣ នៅបរិវេណ Factory Phnom Penh ជាទីបណ្តុំដោយស្នាដៃសិល្បៈរបស់សិល្បករជាតិ-អន្តរជាតិ។

សន្និសីទសារព័ត៌មាន «មហោស្រព ៧ ពណ៌» ដែលរចនាកម្មវិធីដោយយុវជន ៤ រូប​មានសាវតារផ្សេងៗគ្នា ដើម្បីតំណាងសំឡេងយុវជន ត្រូវបានរៀបចំឡើងនៅវេលាម៉ោង ២:៣០ ដល់ ៣:៣០ នាទីរសៀល។ នេះជាលើកទីមួយហើយ ដែលសិល្បៈខ្មែរអមតៈ បើកឱកាសឱ្យយុវជនដែលធ្លាប់ស្ម័គ្រចិត្តបម្រើការងារសង្គម និងពុំធ្លាប់មានបទពិសោធន៍ក្នុងសិល្បៈ ​​​អាចទទួលបានបទពិសោធដោយផ្ទាល់ដោយប្រើប្រាស់ភាពច្នៃប្រតិដ្ឋរបស់ខ្លួនក្នុងការរចនាកម្មវិធីមហោស្រពសិល្បៈមួយ​ ដែលរំលេចពីចំណង់ចំណូលចិត្ត និងចក្ខុវិស័យរបស់ពួកគេចំពោះសង្គម។ 

លោក សុង សេង អ្នកសម្របសម្រួលកម្មវិធីបានឲ្យ​ដឹង​ថា​​​ «ខ្ញុំកត់សម្គាល់ឃើញថា អ្នករចនាមហោស្រពយើងបានរចនាកម្មវិធីដ៏គួរឱ្យចាប់ចិត្ត ព្រោះមានកម្មវិធីសិល្បៈដ៏សម្បូរបែបដែលរំលេចពីស្ថានភាពយុវជនបច្ចុប្បន្ន និងអ្វីដែលយុវជនសម្លឹងចង់ឃើញនាពេលអនាគត។​​​ ខ្ញុំយល់ថា នេះជាមូលហេតុដែលធ្វើឱ្យមហោស្រពនេះមានលក្ខណៈ​សមស្របសម្រាប់យុវជន ក៏ដូចជាសារធារណៈជនមកចូលរួម ព្រោះពួកគេនឹងមិនត្រឹមតែទទួលបានការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឈ្វេងយល់អំពីវឌ្ឍនភាព និងទំនាក់ទំនងដែលមិនអាចខ្វះបានរវាងសិល្បៈ និងសង្គមផងដែរ»។ លោករំពឹងថា ពេលមហោស្រពមួយនេះបានបញ្ចប់ទៅ យុវជនដែលមកចូលរួមមហោស្រពអាចទទួលចំណេះដឹងបន្ថែមអំពីតួនាទីរបស់ខ្លួន ដើម្បីចូលរួមជ្រោមជ្រែងវិស័យសិល្បៈទៅតាមសក្តានុពលរបស់ខ្លួន។ 

លោក ឃឿន កំសត់​​ យុវជនហាត់ការមកពីខេត្តរតនៈគិរី បានលើកឡើងថា ការរចនាកម្មវិធីមហោស្រពសិល្បៈជាបទពិសោធន៍លើកទីមួយសម្រាប់លោក ហើយវាបានធ្វើឱ្យលោកមានភាពស្និទ្ធស្នាលជាមួយសិល្បៈជាច្រើនទម្រង់ ដូចជាបុរាណ សម័យ និងសហសម័យ ដែលលោកមិនធ្លាប់ស្គាល់ ឬឃើញពីមុនមក។

លោកលើកឡើងថា​ «ក្រុមហាត់ការយើងបានច្របាច់គំនិតផ្សេងៗបញ្ចូលគ្នា ដោយផ្អែកលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួនទាក់ទងនឹងបញ្ហាបរិស្ថាន សិទ្ធិមនុស្ស ផ្លូវចិត្តយុវជន ជនជាតិដើមភាគតិច និងរឿងផ្សេងៗទៀត រួចយើងជជែករកចំណុចស្នូលមួយ ដើម្បីបង្ហាញនូវផ្ទាំងទស្សនីយភាពសម្រាប់យុវជនផ្សេងទៀត ឱ្យងាកមកចាប់អារម្មណ៍ប្រើប្រាស់សិល្បៈដើម្បីភ្ជាប់ខ្លួនទៅនឹងសង្គមរបស់យើង។ ដូច្នេះ ខ្ញុំគិតថា យុវជនគួរចាប់យកឱកាសនេះដើម្បីពិសោធខ្លួនជាមួយសិល្បៈចម្រុះ និងក្រេបយកចំណេះដឹងពីសិក្ខាសាលា ក៏ដូចជារីករាយនឹងកម្មវិធីកម្សាន្តផ្សេងៗទៀតដែលមាននៅក្នុងមហោស្រព»។

បន្ថែមពីលើការលើកឡើងខាងលើ កញ្ញា អ៊ុក លីគួយយូ យុវជនហាត់ការម្នាក់ទៀតបានរំឭកឡើងថា នាងមានចំណាប់អារម្មណ៍ច្រើនជាងមុនទៅលើសិល្បៈ​ ជាពិសេសភាពយន្តឯកសារ​ និងទម្រង់សិល្បៈបុរាណ ក៏ដូចជាការគ្រប់គ្រងកម្មវិធី ដែលសុទ្ធតែជាបទពិសោធន៍ថ្មីសន្លាងសម្រាប់នាង។ 

គួយយូ បន្ថែមថា «នេះជាឱកាសដ៏ពិសេសមួយសម្រាប់យុវជនក្នុងការទទួលបានបទពិសោធន៍ថ្មី និងជាឱកាសដើម្បីឈ្វេងយល់អំពីស្នាដៃសិល្បៈដ៏រស់រវើករបស់សិល្បករកម្ពុជា តាមរយៈការទស្សនាការសម្តែងសិល្បៈចម្រុះ ការជួបជាមួយសិល្បករ និងតន្ត្រីករដ៏មានទេពកោសល្យ។ ​តាមរយៈការចូលរួមក្នុងមហោស្រពសិល្បៈ ខ្ញុំយល់ថាយុវជនអាចប្រើប្រាស់សិល្បៈ ដើម្បីបង្កើតការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសង្គម និងសហគមន៍ដែលពួកគេរស់នៅ ក៏ដូចជាប្រើប្រាស់សិល្បៈជាមធ្យោបាយផ្សះផ្សារផ្លូវចិត្តពួកគេផងដែរ»។

«មហោស្រព ៧ ពណ៌» ជាកន្លែងដ៏ពិសេសមួយសម្រាប់យុវជនចូលរួមក្នុងការផ្សព្វផ្សាយ និងលើកស្ទួយវិស័យសិល្បៈខ្លួន ថែមទាំងមានឱកាសប្រើសិទ្ធិសេរីភាព ដើម្បីបង្ហាញអំពីខ្លួនពួកគេដោយបើកចំហរ។ មហោស្រពនេះ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃ ៨​ ដល់ ១០ ខែធ្នូ ឆ្នាំ ២០២៣ ដើម្បីផ្សារភ្ជាប់យុវជនទៅនឹងសង្គម តាមរយៈការបង្ហាញស្នាដៃសិល្បៈ កិច្ចពិភាក្សា ការចែករំលែកចំណេះដឹងនិងបទពិសោធន៍ទៅកាន់យុវជន ក្នុងគោលបំណងលើកកម្ពស់ភាពចម្រុះ និងបរិយាបន្នសង្គមប្រកបដោយភាពច្នៃប្រតិដ្ឋ។

ចំណែក «ជ័យលាភីអមតៈ ឆ្នាំ២០២៣» វិញនោះ ត្រូវបានរៀបចំឡើងចាប់ពីម៉ោង ៥:៣០ នាទី ដល់ ៨:០០ នាទីយប់ ប៉ុន្តែមុនកម្មវិធីនេះចាប់ផ្តើម សិល្បៈខ្មែរអមតៈក៏មានរៀបចំវេទិកាពិភាក្សាស្តីពី «បទពិសោធនៃដំណើរការរៀនសូត្រ និងការចែករំលែកលទ្ធផលរង្វាយតំលៃជាបឋមនៃមូលនិធិរុងរឿង» ដល់សហគមន៍សិល្បៈផងដែរ ហើយវាគ្មិននៃវេទិកានេះជាអ្នកទទួលបានមូលនិធិរុងរឿងពីសិល្បៈខ្មែរអមតៈ។

សម្រាប់ «ជ័យលាភីអមតៈ ឆ្នាំ ២០២៣» មាន ២២ រូប មានសាវតា និងប្រភពផ្សេងៗគ្នាដូចជា សិល្បករ អ្នករៀបចំកម្មវិធី និងសិស្សានុសិស្សកំពុងសិក្សាតាមទីតាំងផ្សេងៗគ្នា។ ក្នុងនោះ អ្នកហាត់ការការរចនាកម្មវិធីមហោស្រព (Festival Inters) ៤រូប , អ្នកទទួលបានមូលនិធិ «ជឿនលឿន» (Springboard Grantees) ២រូប , អ្នកទទួលបានមូលនិធិ «ដាំដុះ» សម្រាប់គម្រោង Dam Dos Project Grantees ៦រូប និង សិស្សអាហារូបការណ៍សិល្បៈអមតៈ អាន ចន ផន (Arn Chorn-Pond Living Arts Scholarship Students) ១០រូប។

សូមជម្រាបផងដែរថា អង្គការសិល្បៈខ្មែរអមតៈ បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៨ ដោយលោក អាន ចនផន ដែលជាតន្រ្តីកររស់រានពីសម័យខ្មែរក្រហម​។ បច្ចុប្បន្នអង្គការនេះមានបេសកកម្ម ដើរតួជាកត្តាជំរុញនៅក្នុងវិស័យសិល្បៈដ៏រស់រវើក ញ៉ាំងចិត្តអ្នកជំនាន់ថ្មី។ 

បន្ទាប់ពីរយៈពេលជិតបីទសវត្សរ៍ ក្នុងការស្តារបានដោយជោគជ័យនូវទម្រង់សិល្បៈដែលស្ទើរតែបាត់បង់, ការកសាងនិរន្តរភាព, ការគាំទ្រមនុស្សវ័យក្មេងជំនាន់ក្រោយក្នុងវិស័យសិល្បៈ, ការបង្កើតឱកាសការងារ, ការចូលរួមផ្លាស់ប្រែប្រព័ន្ធតាមរយៈការតស៊ូមតិលើគោលនយោបាយវប្បធម៌ និងការកសាងទស្សនិកជនថ្មីសម្រាប់វិស័យសិល្បៈ, បច្ចុប្បន្ន​សិល្បៈខ្មែរអមតៈបានវិវត្ត ការងាររបស់ខ្លួនដោយផ្តោតលើការពង្រឹងភាពច្នៃប្រតិដ្ឋ  និងអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធសិល្បៈមួយឱ្យមានភាពរឹងមាំតាមរយៈការផ្តល់មូលនិធិផ្សេងៗនិងការឧបត្ថម្ភដំឡើងស្នាដៃថ្មី។ តួយ៉ាង ឆ្នាំនេះជាខួប ២៥ ឆ្នាំ ដែលអង្គការសិល្បៈខ្មែរអមតៈ បានធ្វើការយ៉ាងសកម្មក្នុងវិស័យសិល្បៈវប្បធម៌។

កម្មវិធី «ជ័យលាភីអមតៈ ឆ្នាំ២០២៣» និងសន្និសីទសារព័ត៌មាន «មហោស្រព ៧ ពណ៌» អាចដំណើរការទៅបានដោយបានការគាំទ្រពីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ ស៊ុយអ៊ែត (SIDA) និង Eric & Debra៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក