វីន វិទូ ឡើងច្រៀង Surprise កម្មវិធី The Rapper វគ្គ Playoff Round សប្តាហ៍ទី ១

កម្មវិធី The Rapper Cambodia មាន​ពីធីករ ២ រូប គឺ​កញ្ញា វ៉ាន់នីឡា និង វីន វិទូ ដែល​អ្នក​ទាំង​២ ក៏​ជា​តារា​ចម្រៀង​ស្រាប់​ផង​ដែរ។ ជាពិសេស វិទូ គឺជាតារា​​រ៉េបស៊ី​គ្នា​ជាមួយ​កម្មវិធី​តែម្ដង ហើយ​យប់មិញ​នេះ​លោក​​​ឡើង​ច្រៀង​ មក​ពញ្ញាក់​អារម្មណ៍​កម្មវិធី​ទាំង​មូល ហើយ​​​លើក​នេះ​ដែរទាំង producer និង coach ទាំងអស់​គ្នា ព្រម​ទាំង​ទស្សនិកជន ពិតជា​នឹក​ស្មាន​មិន​ដល់​ឡើយ។

គ្រាន់តែ​បើក​ឆាក​កម្មវិធី​ភ្លាម វិទូ បាន​បង្ហាញ​ខ្លួន​ម្នាក់ឯង អម​ជា​មួយ​ភ្លេង ដែល​ត្រៀម perform បទ «On my way»។ មិន​បង្អង់​រង់ចាំ​យូរ​ ម្នាក់​ៗ​ក្រោកឈរ​រាំ​ជាមួយ​បទ​ថ្មី​របស់​ពិធី​ករ​រូប​នោះ​ភ្លែត ចំណែក​អ្នក​ទស្សនិកជន​វិញ​ស្រែក​ហ៊ោកញ្ជ្រៀវ​មិន​ចាញ់​ពេល​បេក្ខភាព​ឡើង​ប្រកួត​ឡើយ។ ពេល​ចប់​ភ្លាម coach ទាំង ៤ បាន​បោះ​មួក​មាស ធ្វើ​ដូច​កាល​បេក្ខជន​ប្រឡង។

បទ​ថ្មី​របស់ វិទូ ពិតជា​ពីរោះ ហើយ​ភ្លេង​ទៀត​រឹតតែ​អេម ស្ដាប់​ឮ​ហើយ​ទ្រាំ​មិន​រាំ​មិន​បាន​ឡើយ ដែល «On my way» គឺជា​​បទ​និយាយ​ពី​ការ​អត់ធ្មត់ និង​តស៊ូ ដើម្បី​មាន​ឈ្មោះ​បោះ​សំឡេង​មក​ដល់​សព្វថ្ងៃ។ បើ​និយាយ​ពី​ដៃគូ​ជា​ពិធី​ករ​ជាមួយ​គ្នា​វិញ វ៉ាន់នីឡា ពេល​ឡើង​មក​រក វិទូ ក្រោយ​ច្រៀង​ចប់ ស្ទុះ​ឡើង​ឆាក​អបអរ​ពី​ស្នាដៃ​ថ្មី​របស់​មិត្ត​រួម​អាជីព។ ដោយ​កញ្ញា​បាន​ឱប និង​ការ​កោតសរសើរ​ពី​មិត្តភ័ក្ដិ​ដែល​បាន​បកស្រាយ​ចម្រៀង​យ៉ាង​ពីរោះ។

ក្រោយ​បកស្រាយ​បទ​ចម្រៀង​ហ៊ីបហប​រួច វិទូ ក៏​មាន​តួនាទី​ជា​ពិធី​ករ​ជាមួយ​ប្អូនស្រី​កវី សុខ ជំនោរ ដដែល។ គួរ​បញ្ជាក់​ផង​ដែរ​ថា វីន វិទូ គឺជា​តារា​ចម្រៀង​រ៉េប​ដ៏​មាន​គុណភាព​មួយ​រូប ហើយ​លោក​ក៏ជា​អ្នក content creator មាន​ឈ្មោះ​បោះ​សំឡេង​ផង​ដែរ។ ថ្មី​ៗ​នេះ​ទៀត​តារា​ប្រុស​រូប​នេះ ក៏​ទើប​ចេញ​សម្ពោធ​អាល់ប៊ុម​ថ្មី​ផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក