តារាស្រីពហុជំនាញ ព្រះកាយច័ន្ទ បង្ហាញវត្តមានក្នុងកម្មវិធីប្រកួតបវរកញ្ញា Miss Grand Cambodia ២០២៤ ដែលធ្វើឱ្យមហាជន និងអ្នកគាំទ្ររបស់កញ្ញាមានការភ្ញាក់ផ្អើលជាខ្លាំង។ បេក្ខភាពដែលមានទាំងសម្រស់ និងសមត្ថភាពរូបនេះត្រូវបានមហាជនសម្តែងការគាំទ្រពេញទំហឹង ចំពោះការសម្រេចចិត្តដើរលើវិថីមួយនេះ។

ស្រីស្អាត ព្រះកាយច័ន្ទ ត្រូវបានគេស្គាល់ថាជាតារាសម្តែង តារាចម្រៀង គ្រូបង្ហាត់ម៉ូឌែល និងនាដការីរបាំបុរាណ ដែលបច្ចុប្បន្នកញ្ញាជាគ្រូបង្ហាត់របាំនៅក្នុងព្រះកាយច័ន្ទក្លឹប ដែលជាក្លឹបរបស់កញ្ញាផ្ទាល់។ មិនតែប៉ុណ្ណោះ នៅក្នុងរង្វង់សិល្បៈកញ្ញាជាពិធីករ និងបានក្តោបឱកាសជាតួឯកនៅក្នុងខ្សែភាពយន្តខ្មែរមួយចំនួនទៀតផង។
បេក្ខភាពដែលពោរពេញទៅដោយសមត្ថភាពរូបនេះមានអាយុ ២៨ ឆ្នាំ សញ្ជាតិ ខ្មែរ កម្ពស់ ១.៧៣ ម៉ែត្រ ទំហំទាំងបី (២៨ ៣៤ ៣៦)។ កញ្ញាជានិស្សិតដែលបានបញ្ចប់ការសិក្សាផ្នែកភាសាខ្មែរ អង់គ្លេស និង ថៃ៕























































Account
Security
Favourite Content