សោភារូបស្រស់ កញ្ញា ប៉ោ លីនណា ជាបេក្ខភាពតែម្នាក់គត់ក្នុងចំណោម Top 10 ចុងក្រោយដែលឆក់បានតំណែង Miss HK7 2023 ក្នុងការប្រកួត Miss Grand Cambodia 2023។ ដ្បិតមិនជាប់តំណែង Top 5 ក្នុងការប្រកួតប្រជែង តែសម្រស់ និងសមត្ថភាពរបស់បវរកញ្ញារូបនេះនៅតែដិតដាមជាប់ចិត្តអ្នកគាំទ្រ និងអ្នកស្នេហាវិស័យបវរកញ្ញាគ្រប់រូប។ ជារឿយៗ លីនណា រមែងត្រូវហ្វេនៗសួរនាំអំពីការវិលត្រឡប់មកប្រកួតបវរកញ្ញាជាថ្មីម្តងទៀត ដោយសារពួកគេស្តាយស្រណោះសមត្ថភាពដ៏ពូកែរបស់នាង។

ជួបជាមួយអ្នកសារព័ត៌មានសិល្បៈក្នុងស្រុក កាលពីពេលថ្មីៗ អតីត Miss Grand ស្វាយរៀង កញ្ញា ប៉ោ លីនណា បានឱ្យដឹងថា នាងមិនទាន់មានគម្រោង comeback មកប្រកួតវិញម្តងទៀតទេ ព្រោះបច្ចុប្បន្ននៅជាប់កុងត្រាជាមួយក្រុមហ៊ុននៅឡើយ។ ម៉្យាង នាងមានគោលជំហរថា ប្រើសិនខ្លួនឯងគ្មានអ្វីផ្លាស់ប្តូរ នាងមិនត្រឡប់មកប្រកួតវិញឡើយ។ លីនណា និយាយថា «អត់ទាន់ច្បាស់ទេ តែគ្រាន់តថា បើខ្ញុំអត់មានអ្វីផ្លាស់ប្តូរ អត់អ្វីថ្មី អត់ប្លែក ខ្ញុំអត់ត្រឡប់មកវិញទេ។ លុះត្រាតែខ្ញុំមានអ្វីដែលថ្មីសម្រាប់បងប្អូនទាំងអស់គ្នា ក៏ដូចជាហ្វេនៗ»។
យ៉ាងណាមិញ បវរកញ្ញាមានមន្តស្នេហ៍នេះ ក៏បានអរគុណដល់អ្នកគាំទ្រទាំងអស់ដែលនៅចងចាំរូបនាង ហើយតែងតែសួរនាំពីរូបនាងជានិច្ច ទោះបីនាងមិនសូវមានការងារសិល្បៈផុសផុលខ្លាំងដូចសិល្បករដ៏ទៃក៏ដោយ។


ក្រៅពីតំណែងជា Miss HK7 2023 ស្រីស្អាត ប៉ោ លីនណា ក៏ទទួលធ្វើការងារសិល្បៈផ្សេងៗផងដែរ ហើយកន្លងមកនាងតែងឆ្លៀតពេលទំនេរចូលរួមកម្មវិធីសិល្បៈៗ រួមទាំងការងារសប្បុធម៌មួយចំនួនទៀត។ តួយ៉ាង ថ្មីៗកន្លងទៅនាងបានលេចមុខចូលរួមកម្មវិធី «សង្រ្កាន្តកូនខ្មែរ ២» ផ្តួចផ្តើមឡើងដោយអ្នកស្រី អ៊ឹម សុគន្ធា ថែមទាំងបានលើកឡើងសារុងខ្មែរមកច្នៃជាម៉ូដសម្លៀកបំពាក់សម័យថ្មីស៊ីវិល័យ៕

























Account
Security
Favourite Content