មានឈ្មោះល្បីខ្លាំង តែតារាសម្ដែងកូរ៉េ ៥ រូបនេះមិនព្រមបង្កើតបណ្ដាញសង្គមសោះ

បណ្ដាញសង្គម ជាពិសេសអ៊ីនស្ដាក្រាមជាកម្មវិធីមួយដែលតារាកូរ៉េ មិនថាតារាខេប៉ុប ឬតារាសម្ដែងឡើយបង្កើតឡើងដើម្បីទុកផុសរូប ផ្ដល់ដំណឹងផ្សេងៗ ឬទំនាក់ទំនងជាមួយក្រុមអ្នកគាំទ្ររបស់ខ្លួន។ មែនទែនទៅ តារាល្បីៗលំដាប់ប្រទេសកូរ៉េជាច្រើនសុទ្ធសឹងតែមានគណនីអ៊ីនស្ដាក្រាមផ្ទាល់ខ្លួន តែបើក្រឡេកមកមើលតារាប្រុសស្រី ៥ រូបនេះទោះអ្នកគាំទ្រទទូចសុំយ៉ាងណាក៏មិនព្រមបង្កើត សុខចិត្តនៅបែបស្ងប់ស្ងាត់តែម្ដង។

១.Jun JiHyun

តារាស្រីមានតម្លៃខ្លួនកប់ពពករូបនេះ មិនមានបណ្ដាញសង្គមណាមួយឡើយទាំង Facebook, Instagram និង Twitter ឡើយ។ ជាទូទៅនៅពេលដែលរូបនាងមានបញ្ហា ឬត្រូវផ្ដល់ដំណឹងណាមួយជូនអ្នកគាំទ្រគឺផលិតកម្មរបស់នាង Culture Depot ជាអ្នកផ្សព្វផ្សាយ។

២.Hyun Bin

ជារឿយៗ តួប្រុសល្បីក្នុងរឿង “Crush Landing On You” តែងតែត្រូវអ្នកគាំទ្រជជីកសួរថា “តើពេលទើបរូបលោកលេងបណ្ដាញសង្គម?” មិនតែប៉ុណ្ណោះ ក៏មានជនខិលខូចមួយចំនួនក្លែងបន្លំធ្វើជារូបផងដែរ និងមានផុសនូវរឿងរ៉ាវផ្សេងៗ។ ក្រោយមកផលិតកម្មដែលគ្រប់គ្រងរូបលោក បានចេញប្រកាសថា បច្ចុប្បន្នលោកគ្មានបណ្ដាញសង្គមណាមួយឡើយ និងគ្មានគម្រោងបង្កើតផងដែរនៅពេលអនាគត។

៣.Kang Haneul

ដើមឡើយតារាប្រុសរូបនេះក៏មានលេងបណ្ដាញសង្គមអ៊ីនស្ដាក្រាមដែរ ប៉ុន្ដែគួរឱ្យស្ដាយគណនីរបស់លោកត្រូវបានជនខិលខូចលួច Hack យកក្នុងឆ្នាំ ២០១៧ និងមិនអាចយកមកវិញបានដល់សព្វថ្ងៃ។ តារាប្រុសរូបនេះក៏មិនបានបង្កើតគណនីថ្មីឡើយ និងឈប់ប្រើប្រាស់បណ្ដាញសង្គមចាប់តាំងពីពេលនោះមក។

៤.Jo In Sung 

ជាតារាប្រុសជើងចាស់ក្នុងប្រទេសកូរ៉េ និងមានភាពល្បីល្បាញខ្លាំងមិនថាតែក្នុង និងក្រៅប្រទេស តែលោកក៏មិនបានប្រើប្រាស់បណ្ដាញសង្គមដូចគ្នា។ លោកធ្លាប់លើកឡើងថា លោកមិនពូកែប្រើប្រាស់កម្មវិធីអស់ហ្នឹងឡើយ ជាពិសេសឧស្សាហ៍ប្រើពាក្យមិនត្រូវដូច្នេះខ្ជិលប្រើតែម្ដង។

៥.Jo JungSuk

ថ្វីបើជាប់ជាឈ្មោះជាតារាប្រុសល្បីម្នាក់ប្រចាំប្រទេសកូរ៉េ តែលោកជាតារាប្រុសដែលមិនសូវមានសកម្មភាព ឬមានទំនាក់ទំនងជាមួយអ្នកគាំទ្រឡើយ គឺលោកចូលចិត្តបែបសាមញ្ញ។ ជាសំណាងល្អ បើទោះលោកគ្មានគណនីបណ្ដាញសង្គមហ្នឹងគេ ប៉ុន្ដែផលិតកម្មរបស់លោក JAM Entertainment តែងតែផុសពីរូបភាពលោកជារឿយៗ ដើម្បីកុំឱ្យហ្វេននឹកនា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង