​​​Pok Mindset ស្វាមីតារា Margie នឹងមានវត្តមានក្នុងការប្រគំតន្រ្តីជាមួយ ជី ដេវីត

កម្មវិធី​ប្រគំ​តន្ត្រី​របស់​តារា​រ៉េប ជី ដេវីត បាន​ធ្វើ​ឲ្យ​ទន្ទឹង​រងចាំ​របស់​ហ្វេន​ៗ​បញ្ចប់ ក្រោយ​ពី​ប្រកាស​​​ពេល​វេលា​ច្បាស់លាស់។ ដោយ​កាល​ពី​ខែ​មករា ឆ្នាំ ២០២៣ កន្លង​ទៅ ​​ខួប​ក្លាយ​ជា​ទូត​សុឆន្ទៈ​របស់​ក្រុមហ៊ុន​ភេសជ្ជៈ Sting លោក​បាន​ប្រកាស​ពី​ Festival លក្ខណៈ​អន្តរជាតិ ខ្លាំង​ជា​ងខនសឺត​នា​ពេល​កន្លង​​ទៅ។​

តារា​ប្រុស​ដែល​ទើប​តែ​ទទួល​បាន​សមាជិក​គ្រួសារ​ថ្មី​ៗ​បាន​បង្ហោះ​រៀបរាប់​ថា “ការ​រង់ចាំ​ក៏​ត្រូវ​បាន បញ្ចប់​ពាក្យ​សន្យា​ក៏​បាន​មក​ដល់ ការ​ប្រគំ​តន្ត្រី​ខ្នាត​អន្តរជាតិ​នឹង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដំបូង​បំផុត​ក្នុង​ទំព័រ​ថ្មី​នៃ​យុគ​សម័យ​តន្ត្រី​នៃ​ខ្ញុំ FFF ASEAN PARTY BY STING”។ សម្រាប់​តារា​ចម្រៀង​ក្នុង​ការ​ប្រគំ​តន្រ្តីខ្នាតអន្តរជាតិ​នេះ មាន​ការ​ចូលរួម​ពី​តារា​ថៃ វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីន ហើយ​ ជី ដេវីត ជ្រើសរើស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

សម្រាប់​តារា​ថៃ​​​ចូលរួម​ គឺ ​​Pok Mindset ដែល​ជា​ស្វាមី​តារា​ស្រី​ថៃ​ជួរ​មុខ Margie Rasri ហើយ Pok ផ្ទាល់​ក៏​ជា​តារា​ចម្រៀង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ដែរ ពិសេស​បទ​ល្បី​ៗ​ដូចជា “WIP WUP” និង​បទ “KOM TUM” ហើយ​តារា​ប្រុស​ម្នាក់​ទៀត​គឺ JARVIS ដែល​ល្បី​ខ្លាំង​ជាមួយ​បទ “NAM DANG NAM SOM”។

សម្រាប់​កាលបរិច្ឆេទ​ប្រគំ​តន្ត្រី​​វិញ​ម្ចាស់​បទ “No Smoke” ផ្ដើម​ចេញ​ពី​កម្ពុជា គឺ​នៅ​ថ្ងៃ​សៅរ៍ ទី២៥ ខែ​មីនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៤ រសៀល តទៅ​នៅ​សណ្ឋាគារកាំបូឌីយ៉ាណា ហើយ​តម្លៃ​សំបុត្រ Regular ៧ ​ដុល្លារ និង​តម្លៃ​សំបុត្រ VIP ១៥ ​ដុល្លារ។ ជឿជាក់​ថា អ្នក​ដែល​ជា​ហ្វេន​ ជី ដេវីត ពិតជា​រំភើប​ពេល​បាន​ទៅ​ចូលរួម​កម្មវិធី​ ព្រោះ​ការ​រៀបចំ ការ​សម្ដែង ព្រម​ជាមួយ​​បទ​ចម្រៀង​សុទ្ធតែ​មិន​អាច​បំភ្លេច​បាន៕ ​


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Yang Yang ពាក់បង់រុំរបួសចូលរួមពិធីបើកកាមេរ៉ារឿងភាគថ្មី បន្ទាប់ពីជួបគ្រោះថ្នាក់បាក់ឆ្អឹង

នៅថ្ងៃទី២២ ខែកុម្ភៈនេះ Yang Yang បានបង្ហាញខ្លួនក្នុងពិធីបើកកាមេរ៉ារឿងភាគថ្មីចំណងជើង Bu Rang Jiang Shan ជាមួយនឹងបង់រុំរបួសនៅដៃខាងឆ្វេង ដោយសារការរងរបួសបាក់ឆ្អឹងនៅពេលហ្វឹកហាត់

តារាប្រុសស្រី Influencer ល្បីៗ ដឹកដៃគ្នាជាគូៗ ចូលរួមមង្គលការ ពេជ្រ ពិសី និងស្វាមី

ទិដ្ឋភាព​មង្គល​ការ​អ្នក​ផលិត​មាតិកា​ល្បី​ឈ្មោះ ពេជ្រ ពិសី កាល​ពី​ម្សិល​មិញ ប្រៀប​បី​ដូច​វេទិកា​បង្អួត​សម្រស់ បង្អួតដៃ​គូស្នេហា ព្រោះទាំង Influencer ក្នុង​ស្រុក​ជា​ច្រើន ព្រម​ទាំង​តារា​ប្រុស​ស្រី​ល្បីៗ​បណ្ដើរ​គ្នា​ត្រសង​ចូលរួមកម្មវិធី

Ed Sheeran ទម្លាយមូលហេតុដែលលោកឈប់ប្រើទូរស័ព្ទតាំងពីឆ្នាំ ២០១៥

កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅ Ed Sheeran បានទម្លាយពីមូលហេតុដែលលោកមិនប្រើប្រាស់ទូរស័ព្ទតាំងពីឆ្នាំ ២០១៥ នៅលើឆាកប្រគំតន្ត្រី Loop Tour ក្នុងទីក្រុងស៊ីដនី មុនពេលចាប់ផ្តើមច្រៀងបទ Old Phone ដែលជាបទ

ពេជ្រ ពិសី ទទួលបានបណ្ណាការមាស ៥ គីឡូក្រាម ស្មើនឹងទឹកប្រាក់ជាង ៨០ ម៉ឺនដុល្លារ

មង្គលការ​អ្នក​ជំនួញ​វ័យ​ក្មេង​ដ៏​ល្បី ពេជ្រ ពិសី កក្រើក​អស់​បុគ្គល​មាន​មុខ​មាត់​លើ​វិថី​អនឡាញ អ្នក​បង្កើត​មាតិកា អ្នក​សិល្បៈ និង​អ្នក​ជំនួញ​តូច​ធំ​ជាច្រើន​ទៀត។ ម្ចាស់​ផលិតផល ផ្កា មិន​ត្រឹម​រៀបចំ​កម្មវិធី​បាន​យ៉ាង​

V ឆ្លើយតប ក្រោយ Min Hee Jin យកការសន្ទនាផ្ទាល់ខ្លួនដាក់ជាភស្តុតាងជូនតុលាការ ក្នុងជម្លោះជាមួយ​ HYBE

V បានបកស្រាយអំពីសារក្នុងកម្មវិធី KakaoTalk ដែល Min Hee Jin បានយកទៅដាក់ជូនតុលាការដោយគ្មានការយល់ព្រមពីលោក ក្នុងរឿងក្តីជម្លោះផ្លូវច្បាប់រវាង HYBE និង Min Hee Jin ដោយបញ្ជាក់ថា លោកមិន

មន្ទីពេទ្យក្នុងប្រទេសចិន “យកមនុស្សជា” ក្លែងធ្វើជា “អ្នកជំងឺវិកលចរិត” ដើម្បីបោកយកប្រាក់ធានារ៉ាប់រ៉ង

មន្ទីរពេទ្យវិកលចរិតមួយចំនួននៅភាគកណ្តាលនៃប្រទេសចិន បានប្រើប្រាស់ល្បិចលួងលោមមនុស្សមានសុខភាពល្អឱ្យមកធ្វើជាអ្នកជំងឺ ក្នុងគោលបំណងបន្លំយកប្រាក់ពីធានារ៉ាប់រង ប្តូរនឹងការរស់នៅដែល

បវរកញ្ញាខ្មែរកម្ពស់ខ្ពស់ទាំង ៤ រូប រួមគ្នា ផ្សព្វផ្សាយពីសម្លៀកបំពាក់ស្បៃខ្មែរ

វីដេអូ​ដែល​បវរកញ្ញា​ខ្មែរ ៤ រូប បាន​រួម​គ្នា​ជា​ធ្លុង​មួយ ជួយ​ប្រម៉ូត​ផ្សព្វផ្សាយ​ពី​ស្បៃ​ខ្មែរ​ក្នុង​នោះ អ្នក​គាំទ្រ​មិន​ត្រឹម​លាន់មាត់​សរសើរ​ពី​សម្រស់​ឡើយ តែ​ក៏​ជា​បវរកញ្ញា​ដែល​មាន​កម្ពស់​ខ្ពស់​ផង​ដែរ។ ក្នុង​នោះ​មាន ចន សុទីម៉ា, ប៊ី

BLACKPINK រងការរិះគន់ខ្លាំងៗ ក្រោយទម្លាក់ Teaser ថ្មីសម្រាប់ការវិលត្រលប់ជាក្រុមដំបូងក្នុងរយៈពេល ៣ ឆ្នាំជាង

អ្នកលេងអ៊ីនធឺណិតកូរ៉េកំពុងចែករំលែកប្រតិកម្មរិះគន់យ៉ាងខ្លាំងចំពោះរូបភាព Teaser ថ្មីៗរបស់ក្រុមចម្រៀងនារី BLACKPINK

រឿងកូនស្វាកម្សត់នៅសួនសត្វប្រទេសជប៉ុនកំពុងអង្រួនចិត្តមនុស្សរាប់លាននាក់

ថ្មីៗនេះកូនស្វាមួយក្បាលនៅក្នុងសួនសត្វ Ichikawa ប្រទេសជប៉ុនបានទាក់ទាញចិត្តអ្នកលេងបណ្ដាញសង្គមយ៉ាងច្រើនក្រោយពីឃើញកាយវិការគួរឱ្យស្រឡាញ់រប

ហ្វេន​ចាស់ហ្វេនថ្មីអរមិនស្ទើរ ពេលឮ ជី ដេវីត ត្រៀមទម្លាក់ album៤

ហ្វេនៗ​ណា​មិន​រំភើប ស្ងាត់ៗស្រាប់តែ ជី ដេវីត ប្រកាស​​ឲ្យហ្វេន​ចាស់​ថ្មី ​ត្រៀម​ស្វាគមន៍ album បទ​ចម្រៀង​ទី៤ របស់​លោក​ដែល​នឹង​បង្ហាញ​ក្នុង​ ខែមីនា ខាង​មុខ ដ្បិត​តារា​ចម្រៀង​រ៉េប​រូប​នេះ​ខាន​ចេញ​ចម្រៀង​យូរ តាំង​ពី​អាល់ប៊ុម

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)