មានបងប្អូនខ្មែរគាំទ្រច្រើន! ពេលនេះ ពេជ្រ ចរណៃ ត្រៀមចេញទៅសម្តែងល្បុក្កតោនៅ​អាមេរិក

ស្រីស្អាត ពេជ្រ ចរណៃ មិនត្រឹមជាតារាសម្តែង តែនាងក៏ជាតារាស្រីជំនាញក្បាច់គុនល្បុក្កតោផងដែរ។ ក្រៅពីអាជីពជាតារាសម្តែង នាងក៏ជាគ្រូបង្ហាត់បង្រៀនក្បាច់គុនល្បុក្កតោដ៏​ប៉ិនប្រសព្វម្នាក់​ថែមទៀតផង។

ប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងកាលពីពេលថ្មីៗ ចរណៃ ថា ឆាប់ៗនេះនាងនឹងចេញទៅផ្សព្វផ្សាយ និងសម្តែងគុនល្បុក្កតោខ្មែរនៅសហរដ្ឋអាមេរិកជាលើកដំបូង ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅ​អាមេរិកបានទស្សនាកម្សាន្តអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ។

ការចេញទៅសម្តែងនៅសហរដ្ឋអាមេរិកលើកដំបូងនេះ គឺដោយសារមានការគាំទ្រខ្លាំង និងជាការស្នើរសុំរបស់បងប្អូនខ្មែរ​រស់នៅ​អាមេរិក ដូច្នេះទើបលោក ស៊ុប សក្ខរា អ្នករៀបចំព្រឹត្តិការណ៍សម្តែងល្ខោន​ខោល​ដ៏អស្ចារ្យឆ្នាំ ២០២២ រៀបចំឱ្យកញ្ញាបានចេញទៅសម្តែងនៅទីនោះតែម្តង។

តារាស្រីជំនាញគុនល្បុក្កតោរូបនេះចាត់ទុកថា​នោះ ជាឱកាសពិសេសដែលយើងអាចបង្ហាញ លើកស្ទួយសិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ទៅកាន់ពិភពលោកឱ្យកាន់តែទូលំទូលាយ។ តារាស្រីនិយមបំផុសគំនិតវប្បធម៌រូបនេះឱ្យដឹងបន្តថា គោលដៅធំរបស់នាងគឺទៅសម្តែងក្បាច់គុនល្បុក្កតោ តែប្រសិនបើមានការស្នើរសុំឱ្យរាំរបាំបុរាណបន្ថែមក៏នាងអាចធ្វើបាន ព្រោះនាងផ្ទាល់ក៏ចេះរាំរបាំបុរាណផងដែរ។

ពេជ្រ ចរណៃ ថានាងពិតជារំភើបដែលមានឱកាសចេញទៅសម្តែងនៅ​អាមេរិកលើកដំបូង ព្រោះកន្លងមកនាងពុំធ្លាប់ចេញទៅសម្តែងនៅក្រៅប្រទេសបែបនេះឡើយ។ រឹតតែរំភើបជាងនេះ គឺដោយសារមានការគាំទ្រខ្លាំងពីពុកម៉ែបងប្អូនដែលរស់នៅសហអាមេរិក ដូចនេះនាងសង្ឃឹមថាការចូលរួមលើកដំបូងនេះនឹងទទួលបានការគាំទ្រខ្លាំងពីពុកម៉ែបងប្អូនដែលបានកំពុងរស់នៅឯនាយសមុទ្រ។ ក្រៅពីគម្រោងចេញទៅសម្តែងនៅសហរដ្ឋអាមេរិក ក៏នៅមានគម្រោងចេញទៅសម្តែងនៅប្រទេសជាច្រើនទៀតផងដែរ។

សូមជម្រាបថា តារាស្រីជំនាញគុនល្បុក្កតោ ពេជ្រ ចរណៃ នឹងធ្វើដំណើរចេញទៅសហរដ្ឋអាមេរិកនៅចុងខែមីនាខាងមុខនេះ ដើម្បីផ្សព្វផ្សាយ និងសម្តែងគុនល្បុក្កតោខ្មែរឱ្យប្រជាជនខ្មែរនៅ​អាមេរិកបានទស្សនាកម្សាន្តអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ហើយគ្រោងត្រឡប់មកវិញនៅចុងខែឧសភា ឆ្នាំ២០២៣៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី