កម្មវិធី Miss Supranational Cambodia បានផ្លស់ប្ដូរ National Director ថ្មី។ ដំណឹងមួយនោះចេះតែបន្តលេចឮមិនឈប់ តាំងពីបេក្ខភាព Miss Supranational Cambodia ២០២៤ ឈុំ ចាន់ដារ៉ា មិនបានចេញទៅប្រកួតនៅប្រទេសប៉ូឡូញ កាលពីពេលកន្លងទៅ។


ទើបតែថ្ងៃនេះលោក ភួង វណ្ណា ឬគ្រប់គ្នាស្គាល់ថា AB Vanna ម្ចាស់អេប៊ី ស្ទូឌីយ៉ូ ( AB STUDIO Co., LTD ) ដែលតែងតែជាទីទុកចិត្តនៃតារាប្រុសស្រីល្បីៗក្នុងប្រទេស ទៅទទួលសេវាកម្ម បានចេញមុខមកបញ្ជាក់ថា លោកទទួលបានសិទ្ធិពី Miss Supranational and Mister Supranational Organization បានទទួលអាជ្ញាប័ណ្ណ ដើម្បីរៀបចំកម្មវិធី Miss Supranational Cambodia និង Mister Supranational Cambodia ចាប់ផ្ដើមពីឆ្នាំ ២០២៥ នេះតទៅ។
លោក ភួង វណ្ណា ជាម្ចាស់ អេប៊ី ស្ទូឌីយ៉ូ ( AB STUDIO Co., LTD ) ហើយក្រុមហ៊ុន AB STUDIO Co., LTD នឹង ក្រុមហ៊ុន ( D.O.P. Agency ) រួមសហការគ្នារៀបចំកម្មវិធីថ្នាក់ជាតិ ដោយសេចក្ដីសោមនស្សរីករាយ ក្នុងការទទួលយកការបណ្ដាក់ទុនថ្មីនេះជាមួយស្ថាប័នដែលបង្ហាញពីការគោរព និងសេចក្ដីថ្លៃថ្នូរចំពោះអ្នកកាន់អាជ្ញាប័ណ្ណ និងបេក្ខជនរបស់ខ្លួន។


Miss Supranational Cambodia និង Mister Supranational Cambodia បានបញ្ជាក់ជំហរយ៉ាងច្បាស់ថាលើកតម្កើងក៏ដូចជាផ្សព្វផ្សាយតំបន់ទេសចរណ៍ជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ការអភិវឌ្ឍន៍ថ្មីៗនៃកម្ពុជា តាមរយៈការប្រកួត Miss and Mister Supranational Cambodia 2025។ ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ការប្រកួតប្រជែងនឹងត្រូវបង្ហាញនៅក្នុងសន្និសីទសារព័ត៌មាន នាពេលឆាប់ៗខាងមុខនេះ។
អ្នកគាំទ្រសប្បាយចិត្តដែល Ab Vanna ទទួលបានសិទ្ធិរៀបចំ Miss Supranational Cambodia និង Mister Supranational Cambodia ព្រោះដឹងថាលោកមានធនធាន មានបណ្ដាញច្រើន និងជាមនុស្សស្គាល់គេឯង ហើយពិសេសគឺការរៀបចំរបស់ Miss Grand Ratanakiri 2024 កន្លងទៅបានល្អខ្លាំង ព្រោះទាំងមានបុគ្គលល្បីៗចាំជួយរៀបចំដល់ការងារប្រកួតប្រជែងកម្មវិធីសម្រស់។


គួរបញ្ជាក់ថា ឆ្នាំនេះ ភួង វណ្ណា ដែលជាម្ចាស់ អេប៊ី ស្ទូឌីយ៉ូ ក៏បានទិញសិទ្ធិរៀបចំការប្រកួតMiss Grand Ratanakiri ថ្នាក់ខេត្តផងដែរ ហើយកញ្ញា ម៉ាច ដាវី ម្ចាស់មកុដ Miss Grand តំណាងខេត្តរតនគិរី ទទួលបានតំណែងជាលំដាប់រងទី៣ Miss Grand Cambodia 2024៕






Account
Security
Favourite Content