កាលពីយប់មិញនេះ Miss Grand KampongCham បានប្រកាសបេក្ខភាពជើងខ្លាំង ដែលបានគ្រងមកុដ Miss Grand KampongCham នោះគឺកញ្ញា ផន ស្រីពី ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ និងរយៈពេលជាច្រើនសប្ដាហ៍។

មុនឈានដល់វគ្គប្រកាសលទ្ធផល ស្រីពី ត្រូវបានអ្នកគាំទ្រអះអាងថា នឹងអាចឈានចូល Top 10 បានយ៉ាងងាយស្រួល ហើយនោះពិតជារឿងដែលដូចការគិតទុករបស់អ្នកគាំទ្រដូច្នេះដែរ។ ស្រីពី MGKPC03 បានយកឈ្នះបេក្ខនារីជាច្រើនរូបទៀត ហើយក្លាយជាម្ចាស់មកុដ Miss Grand KampongCham 2024។
មុនពេលប្រកាសលទ្ធផលផ្លូវការ ពិធីករក៏បានច្រឡំមាត់ហៅលេខរៀង ស្រីពី ដែរ តែនាងនៅតែរក្សាបានរូបរាងធម្មតាមិនប្រែប្រួល ដោយក្ដីអំណរឡើយ។ ក្រោយពិធីករប្រកាសជាជយលាភី អ្នកគាំទ្រយល់ថា ជាការជ្រើសរើសដ៏ត្រឹមត្រូវ ព្រោះនាងមានទាំងរូបសម្រស់ និងចំណេះដឹង ព្រមជាមួយសម្បុរសណ្ដែកបាយបែបខ្មែរតែម្ដង។
សម្រាប់បវរកញ្ញាដែលឡើងទៅបំពាក់មកុដឲ្យ Miss Grand KampongCham គឺ ភឹម ស្រីនោ ម្ចាស់ជយលាភី Miss Grand Cambodia 2023៕























































Account
Security
Favourite Content