ផន ស្រីពី Miss Intercontinental Cambodia កំពុងរះចិញ្ចែងចិញ្ចាចលើឆាកអន្តរជាតិនៅអេហ្ស៊ីប

បវរ​កញ្ញា​ដ៏​មាន​ភាព​រស់រវើក ផន ស្រីពី ក៏​កំពុង​តែ​បញ្ចេញ​សកម្មភាព​យ៉ាង​ច្រើន លើ​វេទិកា Miss Intercontinental 2024 នៅ​ប្រទេស​អេហ្សីប។ ស្រីពី ជា​បវរកញ្ញា​ដែល​មាន​ភាព​រួសរាយ​រាក់ទាក់ តែ​មាន​សមត្ថភាព​ពេញ​ខ្លួន ធ្វើឲ្យ​នាង​ទទួល​បាន​ការ​ស្រលាញ់​ចូលចិត្ត​ពី​សំណាក់​បេក្ខនារី​ដទៃ។

ក្រោយ​ពេល​ចាកចេញ​ពី​កម្ពុជា​ឆ្ពោះ​ទៅ​អេហ្សីប ផន ស្រីពី Miss Intercontinental Cambodia 2024 មាន​ភាព​មមាញឹក​គ្រប់​សកម្មភាព​ដែល​កម្មវិធី​តម្រូវ​ឲ្យ​ធ្វើ។ ស្រីពី បាន Update រាល់​សកម្មភាព​នៅ​អេហ្សីប ទាំង​ការ​បំពាក់​ឆៀង ការ​ញ៉ាំ​អាហារ និង​ការ​តុបតែង​ខ្លួន​ប្រចាំ​ថ្ងៃ ពិសេស​វីដេអូ​រាំ​លេង​ជា​មួយ​បវរកញ្ញា​ដទៃ​យ៉ាង​ស្និទ្ធស្នាល។

ងាក​ទៅ​មើល​សម្លៀកបំពាក់​ដែល Miss Intercontinental Cambodia 2024 រូប​នេះ ​ស្លៀក​នៅ​ក្នុងពេល​តំណាង​ជាតិ​នៅ​អេហ្សីប​​ ពិតជា​ស្រស់​ស្អាត​គ្រប់​ឈុត និង​ទទួល​បាន​ការ​គាំទ្រ​ជាច្រើន​ថា​កញ្ញា​ត្បិត​ក្មេង​ពិត តែ​ចេះ​រៀបចំ​ខ្លួន​បាន​យ៉ាង​ល្អស៊ី​គ្នា​ជាមួយ​ទម្រង់មុខ​ពងក្រពើ សម្បុរ​សណ្ដែកបាយតែម្ដង។ មិន​តែ​ប៉ុណ្ណោះ​ style ថត​រូប​នីមួយ​ៗ​មួយ​ថ្ងៃ​ប្លែក​បន្តិច​ៗមិន​ឲ្យ​ជាន់​គ្នា​ឡើយ។

រយៈពេល​ជាង​១០ ថ្ងៃ​មក​នេះ ផន ស្រីពី បាន​ខិតខំ​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​ជានិច្ចកាល​នាង​បាន​នាំ​បវរកញ្ញា​ប្រទេស​ដទៃ​រាំ​ច្រៀង​បទ​ខ្មែរ​ទៀត​ផង។

បវរកញ្ញា​អន្តរទ្វីប​រៀប​ចាំ​ធ្វើ​ឡើង​នៅ​ទីក្រុង Sharm El Sheikh ប្រទេស​អេហ្ស៊ីប ដែល​កម្មវិធី Miss Intercontinental ធ្វើ​ឡើង​ជា​លើក​ទី​៥១។ សម្រាប់​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​នៅ​ថ្ងៃ​៦ ធ្នូ ឆ្នាំ ២០២៤ សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដ៏​អស្ចារ្យ​ជាមួយ​នឹង​៥២ ប្រទេស៕

រូបភាព៖ FB Sreypi



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *