Pey Pey Dy និង ហេង កែវនីតា បាត់បង់លោកយាយជាទីស្រលាញ់ សល់ត្រឹមរូបថត និងការចងចាំល្អៗ

កាលពីប៉ុន្មានម៉ោងមុននេះ ពិធី​ការិនី​ ហេង កែវនីតា​​ និង ​Pey Pey Dy បាន​បាត់​បង់​​លោក​យាយ​ជា​ទី​ស្រលាញ់ ដោយ​​បន្សល់​ទុក​ត្រឹម​អនុស្សាវរីយ៍​ ការ​ចង​ចាំ​ល្អ​ៗ​​អ្នក​​ទាំង​ពីរ ​និង​លោកយាយ​តែ​ប៉ុណ្ណោះ​។

​ជា​ការ​បាត់​បង់​ដ៏​ធំ​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​តារា​កំប្លែង​ Pey Pey Dy និង​ពិធី​ការិនី​រូប​ស្រស់​ ហេង កែវនីតា​ ខណៈ​អ្នក​ទាំង​ពីរ​ជា​បង​ប្អូន​ជីដូន​មួយ​និង​គ្នា​។​ នាប៉ុន្មាន​ម៉ោង​មុន​នេះ​ នៅលើ​គណនី​ហ្វេសបុក​​​​​អ្នក​ទាំង​ពីរបាន​បង្ហោះ​រូប​ភាព​នៃ​ការ​បាត់​បង់​ម៉ាក់​យាយ​​ព្រម​ទាំង​ពោល​ពាក្យ​ទាំង​អាល័យ​ទៅ​កាន់​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ខ្លួន​ ខណៈ​ដែល​លោក​បាន​លា​ចាក​ទៅ​កាន់​ទី​ឋាន​ដ៏​ស្ងប់​សុខ​គ្មាន​ថ្ងៃ​វិល​ត្រឡប់​។​ ស្រប​ជា​មួយ​គ្នា​នេះ​ដែរ​ Pey Pey Dy បាន​បង្ហាញ​អារម្មណ៍​យ៉ាង​ច្រើន​របស់​ខ្លួន​ទៅ​កាន់​ម៉ាក់​យាយ​បើ​ទោះ​បី​ដឹង​ថា​​​​យាយ​លែង​នៅ​ហើយ ​​គាត់ក៏​មិន​អាច​​ស្ដាប់​ និង​មើល​ឃើញ​​​ក៏​ដោយ​។​

តាម​រយៈ​ការ​រៀបរាប់​​ Pey Pey Dy បង្ហាញ​បាន​ថា​ លោក​យាយរបស់​លោក​ជា​មនុស្ស​ម្នាក់​ដែល​មើល​ថែ​​រូប​លោក​បាន​យ៉ាង​ល្អ​តាំង​ពី​ក្មេង​ ថែម​ទាំង​ជា​បុគ្គល​ម្នាក់​ដែល​តែង​ចង់​ឃើញ​ចៅ​បាន​ល្អ​ និង​តាម​ជួយ​ចៅ​រហូត​មក​​រហូត ​ពេល​ដែល​យាយ​បាន​ឃើញ​ចៅ​ប្រុស​អភិវឌ្ឍ​ខ្លួន​បាន​ល្អ​​មាន​មុខ​មាត់​នៅ​ក្នុង​សង្គម​គាត់​សប្បាយ​ចិត្ត​ និង​តែង​ត្រេក​អរ​ជាមួយ​ចៅ​​។​ ដោយ​​ឡែក​ពិធី​ការិនី​ ហេង កែវនីតា ក៏​បាន​បង្ហាញ​ពី​ការ​អាឡោះ​អាល័យ​ចំពោះ​ការ​បាត់​បង់​​លោក​យាយ​ជា​ទី​ស្រលាញ់​តាម​រយៈ​រូបភាព​ជាមួយ​គ្នា​​យ៉ាង​គួរ​ឱ្យ​ស្រណោះ​ផងដែរ។​

យ៉ាង​ណា​មិញ​ ក៏មាន​តារា​ប្រុសស្រី អ្នកផលិតមាតិការល្បី​ៗ​ អ្នក​សិល្បៈជា​ច្រើន​ ក៏​ដូចជាមហាជនបានចូលរួម​រំលែកទុកដ៏ក្រៀមក្រំមួយ​នេះចំពោះ​ Pey Pey Dy និង អ្នកនាង ​ ហេង កែវនីតា ចំពោះការ​បាត់​បង់​មនុស្ស​ទី​ស្រលាញ់​រហូត​ដោយ​គ្មាន​ថ្ងៃ​វិល​ត្រឡប់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។

Leave a Reply

Your email address will not be published. Required fields are marked *