ហេតុអ្វីបានជាអ្នកដំណើរកៅអី ១១ A អាចនៅមានជីវិតរស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ​ឥណ្ឌា?

នៅក្នុងសោកនាដកម្មធ្លាក់យន្តហៅរបស់ Air India កាលពីថ្ងៃទី១២ ខែមិថុនានេះ មានត្រឹមតែអ្នកដំណើរតែម្នាក់ប៉ុណ្ណោះនៅមានជីវិតរស់ ស្របពេលដែលមានការវែកញែកថា សំណាងនេះអាចទាក់ទងនឹងទីតាំងកៅអីនៅលើយន្តហោះឬក៏យ៉ាងណា។

បុរសជនជាតិឥណ្ឌាម្នាក់ ឈ្មោះ Ramesh គឺជាបុគ្គលតែម្នាក់គត់ ដែលអាចយកខ្លួនរស់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះ Boeing 787-8 Dreamliner ចូលក្នុងអន្តេវាសិកដ្ឋានរបស់សាលាពេទ្យមួយនៅឯជាយក្រុង Ahmedabad ស្របពេលដែលមនុស្សយ៉ាងហោចណាស់ ២៩០នាក់ រួមទាំងប្រជាជនដែលមិនមែនអ្នកដំណើរបានបាត់បង់ជីវិត។

យោងតាមសារព័ត៌មាន India TV News នៅពេលដែល Ramesh និងបងប្រុសធ្វើដំណើរត្រឡប់ទៅទីក្រុងឡុងដ៍វិញ បន្ទាប់ពីបានមកលេងគ្រួសារនៅឯស្រុកកំណើត តាមរយៈជើងហោះហើរលេខ AI171 មានគោលដៅពីព្រលានយន្តហោះ Ahmedabad ប្រទេសឥណ្ឌា ទៅកាន់ព្រលានយន្តហោះ Gatwick ចក្រភពអង់គ្លេស លោកបានអង្គុយនៅកៅអីលេខ ១១ A ស្ថិតនៅផ្នែកខាងមុខ ជាប់នឹងច្រកចេញចូលខាងឆ្វេង ស្របពេលដែលបងប្រុសអង្គុយនៅផ្នែកដាច់ដោយឡែកពីលោក។

បន្ទាប់ពីបានបញ្ជូនទៅកាន់មន្ទីរពេទ្យជិតកន្លែងកើតហេតុ លោក Ramesh ដែលសម្រាកនៅលើគ្រែពេទ្យនៅឡើយ បានរៀបរាប់ពីហេតុការណ៍នេះថា៖ “សាមសិបវិនាទីបន្ទាប់ពីការហោះឡើង មានសំលេងខ្លាំង ហើយបន្ទាប់មកយន្តហោះបានធ្លាក់ចុះ។ វាបានកើតឡើងលឿនណាស់”។

“ពេលខ្ញុំក្រោកឈរ ខ្ញូំឃើញមានសាកសពនៅគ្រប់ទីកន្លែង។ ខ្ញុំរន្ធត់ណាស់ ខ្ញុំក្រោកឡើងរត់ ហើយមាននរណាម្នាក់ចាប់ខ្ញុំ ចូលទៅក្នុងរថយន្តសង្គ្រោះបន្ទាន់” លោកបានរៀបរាប់បន្ថែមបែបនេះ ខណៈលោកបានឱ្យដឹងថា លោកនៅមិនទាន់ទទួលដំណឹងអំពីបងប្រុសនោះទេ។  

តើទីតាំងនៅលើយន្តហោះពិតជារួមចំណែកដល់សុវត្ថិភាពនៅពេលធ្វើដំណើរមែនឬក៏យ៉ាងណា?

ការសិក្សាពីសាកលវិទ្យាល័យ Greenwich កាលពីឆ្នាំ ២០០៨ បានគូសបញ្ជាក់ថា កៅអីដែលនៅជិតច្រកចេញចូលពេលមានអាសន្ន គឺជាផ្នែកមួយរួមចំណែកឱ្យអ្នកដំណើរអាចមានជីវិតខ្ពស់ ព្រោះអ្នកដែលអង្គុយនៅទីតាំងនេះ អាចរត់ចេញពីតួយន្តហោះបានលឿននៅពេលដែលមានបញ្ហាណាមួយកើតឡើង។

ដោយឡែក ករណីរបស់ Ramesh គឺផ្ទុយស្រឡះពីហេតុការណ៍ធ្លាក់យន្តហោះក្នុងប្រទេសកាហ្សាក់ស្ថានកាលពីខែធ្នូ ឆ្នាំ ២០២៤ ដែលអ្នករស់រានមានជីវិតភាគច្រើនអង្គុយនៅផ្នែកខាងក្រោយនៃយន្តហោះ ដោយហេតុការណ៍កាលពីឆ្នាំមុននេះ គឺសមស្របទៅនឹងការរកឃើញរបស់ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិសហរដ្ឋអាមេរិក (NTSB) ដែលលើកឡើងថា អ្នកដែលអង្គុយនៅជិតកន្ទុយយន្តហោះ គឺមានឱកាសអាចយករួចខ្លួនបានជាងកន្លែងផ្សេងទៀត ដល់ទៅ ៤០ភាគរយ។

ការសិក្សាបន្ថែមដោយ Popular Mechanics និងទស្សនាវដ្តី Time ក៏បានគាំទ្រនូវការលើកឡើងនេះដែរ ដោយមានស្ថិតិថា អ្នកដំណើរនៅខាងក្រោយយន្តហោះមានលទ្ធផលរស់រានមានជីវិតប្រសើរជាង ខណៈកៅអីតាមច្រកក្បែរស្លាបទំនងជាមានអត្រាស្លាប់ខ្ពស់បំផុត។

យ៉ាងណាមិញ ក្នុងហេតុការណ៍ពិត មិនមែនសុទ្ធតែដូចការសិក្សាទាំងអស់នោះទេ។ តួយ៉ាង ការធ្លាក់យន្តហោះ United Airlines Flight 232 ឆ្នាំ ១៩៨៩ នៅរដ្ឋ Iowa ភាគច្រើននៃអ្នកនៅរស់រានមានជីវិតចំនួន ១៨៤ នាក់បានអង្គុយនៅផ្នែកកណ្តាល។ ស្របពេលដែលហេតុការណ៍យន្តហោះ ២គ្រឿងបុកគ្នានៅក្នុងព្រលានយន្តហោះ Tenerife ឆ្នាំ ១៩៧៧ អ្នករួចផុតពីហេតុការណ៍នេះចំនួន ៦១នាក់ គឺអង្គុយនៅផ្នែកខាងមុខ។

ជារួម មិនមានកៅអីផ្នែកណាមួយនៃយន្តហោះ មានសុវត្ថិភាព ១០០ភាគរយនោះទេ ទោះការសិក្សាបានស្វែងរកឃើញលទ្ធផលដូចខាងលើក្ដី អត្រានៃការមានជីវិតរស់នៅក្នុងគ្រោះថ្នាក់ប្រភេទនេះ គឺអាស្រ័យទៅលើភាពជាក់ស្ដែងនៃហេតុការណ៍ និងសូម្បីតែសំណាងផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

Leave a Reply

Your email address will not be published.Required fields are marked *