ក្រោយប្រកាសជាផ្លូវការនូវចំណងស្នេហ៍ឱ្យចាស់ទុំទាំងសងខាងបានដឹងលីកាលពីថ្ងៃទី០២ ខែកក្កដា កន្លងទៅ នាពេលថ្មីៗនេះ តួអង្គប្រុសក្នុងខ្សែរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទ» បានដឹកដៃអនាគតភរិយាដ៏ស្រស់ស្អាតឡើងលើកំពូលភ្នំជីសូរថតរូប Pre-Wedding យ៉ាងស្រស់ស្អាត។

តាមរយៈរូបថតច្រើនសន្លឹកដែលបង្ហោះនៅលើគណនីហ្វេសបុករបស់កូនប្រុសក្នុងត្រកូលអ្នកសិល្បៈបុរាណរូបនេះត្រូវបានមហាជនកោតសរសើរ និងកត់សម្គាល់ថាប្លែកភ្នែក ខណៈគូស្នេហ៍មួយគូនេះបានជ្រើសយកប្រាសាទភ្នំជីសូរដែលស្ថិតក្នុងខេត្តតាកែវជាទីតាំងនៃការថតរូប Pre-Wedding របស់ពួកគេទាំងពីរ។ ពិតណាស់ កាលពីថ្ងៃ០៨ ខែកញ្ញា លោក ប៉ាន់ ខែមម៉ានូ បានបង្ហោះរូបថត Pre-Wedding ជាមួយអនាគតភរិយារូបស្រស់ជាច្រើនសន្លឹកដែលបានថតនៅលើកំពូលភ្នំជីសូរ ក្នុងទឹកដីនៃខេត្តតាកែវ។ តាមការបញ្ជាក់ មូលហេតុដែលលោក និងគូរដណ្ដឹង ជ្រើសយកប្រាសាទភ្នំជីសូរជាទីតាំងថត Pre-Wedding ព្រោះជាស្រុកកំណើតក្រុមគ្រួសារទាំងសងខាងរបស់អ្នកទាំងពីរ។ កម្រងរូបថត Pre-Wedding ទាំងនេះត្រូវបានបណ្ដាអ្នកលេងក្នុងសង្គមហ្វេសបុកចែករំលែក ព្រមទាំងពោលសរសើរនូវភាពស្រស់ស្អាត និងភាពសក្ដិសមរបស់គូស្នេហ៍មួយនេះព្រោងព្រាត ជាពិសេសនោះគឺការរើសយកទីតាំងនៃការថតរូបនៅលើកំពូលភ្នំជីសូរនេះតែម្ដង។

គួរបញ្ជាក់ឱ្យដឹងដែរថា លោក ប៉ាន់ ខែមម៉ានូ មានឪពុកជាអតីតមន្ត្រីមន្ទីរវប្បម៌ និងវិចិត្រសិល្បៈខេត្តតាកែវ ដោយលោកទទួលបានការបង្ហាត់បង្រៀននូវសិល្បៈសម្ដែងល្ខោនបាសាក់ និងយីកេ ព្រមជាមួយទេពកោសល្យសិល្បៈផងនោះ ម៉ានូ បានម្តែងជាតួឯកក្នុងល្ខោនយីកេរឿង សុវណ្ណសាម នៅទូរទស្សន៍ជាតិកម្ពុជា នៅក្នុងឆ្នាំ ២០០៧ និងក្នុងឆ្នាំ២០១០ លោកបានចូលប្រឡងចម្រៀងផ្នែកយីកេ នៅស្ថានីយទូរទស្សន៍បាយ័ន ដោយទទួលបានជយលាភីកិត្តិយស។ ក្រៅពីជំនាញល្ខោនបាសាក់ និងល្ខោនយីកេ លោក ប៉ាន់ ខែមម៉ានូ ក៏មានសំឡេងយ៉ាងពិរោះស្រទន់មានមន្តស្នេហ៍ ដែលអាចបកស្រាយបទចម្រៀងសឹងតែគ្រប់ទម្រង់ ជាអាទិ៍ បទមហោរី បទប្រពៃណី ស្មូត និងចម្រៀងសម័យមរតកដើមផងដែរ។

មិនតែប៉ុណ្ណោះ លោក ប៉ាន់ ខែមម៉ានូ ត្រូវបានជ្រើសរើសឲ្យសម្តែងជាតួអង្គសំខាន់តំណាងសម្តេច ហ៊ុន សែន ក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទ» តាមរយៈរឿងប្រវត្តិសាស្ត្រខ្មែរដែលឆ្លុះបញ្ចាំងពីខ្សែជីវិតពិតរបស់ថ្នាក់ដឹកនាំប្រទេសក្នុងសម័យសង្រ្គាមថែមទៀតផង៕

ទស្សនាកម្រងរូបថត Pre-Wedding របស់លោកប៉ាន់ខេមម៉ានូនិងភរិយានៅលើកំពូលភ្នំជីសូរ៖



























































Account
Security
Favourite Content