តួអង្គរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទ» ប៉ាន់ ខែមម៉ានូ ដឹកដៃអនាគតភរិយាថត Pre-Wedding នៅលើកំពូលភ្នំជីសូរ

ក្រោយ​ប្រកាស​ជា​ផ្លូវ​ការ​​នូវ​ចំណង​ស្នេហ៍​ឱ្យ​ចាស់​ទុំ​ទាំង​សង​ខាង​បាន​ដឹង​លី​កាល​ពី​ថ្ងៃ​ទី​០២​ ខែ​កក្កដា ​កន្លង​ទៅ នាពេល​ថ្មី​ៗ​នេះ ​តួ​អង្គ​ប្រុស​ក្នុង​ខ្សែ​រឿង​ «​កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះ​ច័ន្ទ​»​ បាន​ដឹក​ដៃ​អនាគត​ភរិយា​ដ៏​ស្រស់​ស្អាត​ឡើង​លើ​កំពូល​ភ្នំ​ជី​សូរ​ថត​រូប​ Pre-Wedding ​យ៉ាង​ស្រស់​ស្អាត​។​

តាម​រយៈ​រូបថត​ច្រើន​សន្លឹក​ដែល​បង្ហោះ​នៅ​លើ​គណនី​ហ្វេសបុក​របស់​កូន​ប្រុស​ក្នុង​ត្រកូល​អ្នក​សិល្បៈ​បុរាណ​រូប​នេះ​ត្រូវ​បាន​មហាជន​កោត​សរសើរ​ និង​កត់​សម្គាល់​ថា​ប្លែក​ភ្នែក​ ខណៈ​គូស្នេហ៍​មួយ​គូ​នេះ​បាន​ជ្រើស​យក​ប្រាសាទ​ភ្នំ​ជី​សូរ​ដែល​ស្ថិត​ក្នុង​ខេត្ត​តាកែវ​ជា​ទីតាំង​នៃ​ការ​ថត​រូប ​Pre-Wedding​ របស់​ពួក​គេ​ទាំង​ពីរ​។ ​​​ពិត​ណាស់​​​​​​​ កាល​ពី​ថ្ងៃ​០៨ ​ខែ​កញ្ញា​​​​ លោក ​ប៉ាន់ ​ខែម​ម៉ានូ​ បាន​បង្ហោះ​រូបថត​ Pre-Wedding​ ជាមួយ​អនាគត​ភរិយា​រូប​ស្រស់​​​ជា​ច្រើន​សន្លឹក​ដែល​បាន​ថត​នៅ​លើ​កំពូល​ភ្នំ​ជី​សូរ​ ក្នុង​ទឹក​ដី​នៃ​ខេត្ត​តាកែវ​​។​ តាម​ការ​បញ្ជាក់ មូលហេតុដែលលោក និង​គូរ​ដណ្ដឹង​ ជ្រើស​យកប្រាសាទ​ភ្នំ​ជី​សូរ​ជាទីតាំងថត Pre-Wedding​ ព្រោះ​ជា​ស្រុក​កំណើត​ក្រុម​គ្រួសារ​ទាំង​សង​ខាង​​របស់អ្នកទាំងពីរ។​ កម្រង​រូប​ថត ​Pre-Wedding​ ទាំង​នេះ​ត្រូវ​បាន​បណ្ដា​អ្នក​លេង​ក្នុង​សង្គម​ហ្វេស​បុក​ចែក​រំលែក ​ព្រម​ទាំង​ពោល​សរសើរ​នូវ​ភាព​ស្រស់​ស្អាត និងភាព​សក្ដិសម​របស់​គូស្នេហ៍​មួយ​នេះ​ព្រោងព្រាត ជាពិសេសនោះ​គឺ​ការ​រើស​យក​ទីតាំង​នៃ​ការ​ថតរូបនៅ​លើ​កំពូល​​ភ្នំ​ជី​សូរ​នេះតែម្ដង។

គួរ​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា លោក ​ប៉ាន់ ​ខែម​ម៉ានូ មានឪពុកជាអតីតមន្ត្រីមន្ទីរវប្បម៌ និងវិចិត្រសិល្បៈខេត្តតាកែវ ដោយលោកទទួលបានការបង្ហាត់បង្រៀននូវសិល្បៈសម្ដែង​ល្ខោនបាសាក់ និងយីកេ ព្រមជាមួយទេពកោសល្យសិល្បៈផងនោះ​ ម៉ានូ បានម្តែងជាតួឯកក្នុងល្ខោនយីកេរឿង សុវណ្ណសាម នៅទូរទស្សន៍ជាតិកម្ពុជា នៅក្នុងឆ្នាំ ២០០៧ និងក្នុងឆ្នាំ២០១០ លោកបានចូលប្រឡងចម្រៀងផ្នែកយីកេ នៅស្ថានីយទូរទស្សន៍បាយ័ន ដោយទទួលបានជយលាភីកិត្តិយស។ ក្រៅពីជំនាញល្ខោនបាសាក់ និងល្ខោនយីកេ លោក ប៉ាន់ ខែមម៉ានូ ក៏មានសំឡេងយ៉ាងពិរោះស្រទន់មានមន្តស្នេហ៍ ដែលអាចបកស្រាយបទចម្រៀងសឹងតែគ្រប់ទម្រង់ ជាអាទិ៍ បទមហោរី បទប្រពៃណី ស្មូត និងចម្រៀងសម័យមរតកដើមផងដែរ។

មិនតែប៉ុណ្ណោះ លោក ​ប៉ាន់ ​ខែម​ម៉ានូ ត្រូវបានជ្រើសរើសឲ្យសម្តែងជាតួអង្គសំខាន់តំណាងសម្តេច ហ៊ុន សែន ក្នុងរឿង «​កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះ​ច័ន្ទ​»​ តាមរយៈរឿងប្រវត្តិសាស្ត្រខ្មែរដែលឆ្លុះបញ្ចាំងពីខ្សែជីវិតពិតរបស់ថ្នាក់ដឹកនាំប្រទេសក្នុងសម័យសង្រ្គាមថែមទៀតផង៕

ទស្សនា​កម្រង​រូបថត​ Pre-Wedding របស់​លោកប៉ាន់​ខេម​ម៉ានូ​និង​ភរិយា​​នៅ​លើ​កំពូល​ភ្នំ​ជី​សូរ​៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *