ចម្រៀងមនោសញ្ចេតនាជាភាសាចិនមួយបទដែលមានចំណងជើងថា «若月亮没来» ត្រូវបានតារាចម្រៀងក្នុងផលិតកម្មហង្សមាស ប៉ាច គីមមួយ និង សយ រតនៈ យកមក cover ជាភាសាខ្មែរយ៉ាងលន្លង់លន្លោច និងចាក់ដោតខ្លាំងធ្វើឱ្យចំនួនអ្នកទស្សនាមានកើនឡើងលើសការរំពឹងទុក។

បទចម្រៀង «កុំរឹងមាំពេក» ដែលបទដើមជាភាសាចិន 若月亮没来 ច្រៀងដោយ 王宇宙Leto និង 乔浚丞 កំពុងទទួលបានការគាំទ្រពីសំណាក់មហាជននៅលើបណ្ដាញសង្គមហ្វេសបុកដោយសារតែសាច់ខាងក្នុងនៃបទចម្រៀងត្រូវបានតែងនិពន្ធឱ្យទម្លាក់ចោលខ្លះនូវភាពរឹងមាំ ចង់យំក៏យំ យំឱ្យធូរចិត្ត ការយំមិនមែនបានន័យថាអ្នកទន់ជ្រាយនោះទេ … ស្របជាមួយសាច់ភ្លេងស្រទន់ បែបមនោសញ្ចេតនា បានបន្ថែមឱជារសនៃចម្រៀងមួយបទនេះឱ្យឆក់បានបេះដូងអ្នកស្ដាប់ឱ្យលន្លង់លន្លោចទៅតាមបទចម្រៀង។

បទ «កុំរឹងមាំពេក» របស់តារាចម្រៀង ប៉ាច គីមមួយ និង សយ រតនៈ ទទួលបានចំនួនអ្នកទស្សនាកន្លះលាន (556K) នាក់ ត្រឹមរយៈពេល ១២ ម៉ោង និងបានកើនឡើងដល់ទៅជាង (700K) ត្រឹមម៉ោង ៩ ព្រឹកនេះ៕
ទស្សនាបទចម្រៀង កុំរឹងមាំពេក នៅលើឆាណែលយូធូប























Account
Security
Favourite Content