រតនៈ និង គីមមួយ ចាប់ដៃគ្នា Cover ចម្រៀងមនោសញ្ចេតនាមានអ្នកមើលសរសើរគ្រប់គ្នា!

ចម្រៀង​មនោសញ្ចេតនា​ជា​ភាសា​ចិន​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា «若月亮没来» ត្រូវ​បាន​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ហង្ស​មាស ​​ប៉ាច ​គីម​មួយ ​និង​ សយ ​រតនៈ ​​​យក​មក​ cover ​​ជា​ភាសា​ខ្មែរ​យ៉ាង​លន្លង់​លន្លោច ​និង​​ចាក់​ដោត​ខ្លាំង​ធ្វើ​ឱ្យ​ចំនួន​អ្នក​ទស្សនា​មាន​កើន​ឡើង​លើ​​ស​ការ​រំពឹង​ទុក​​។​

​បទ​ចម្រៀង ​​​«​កុំ​រឹង​មាំ​ពេក​» ​​ដែល​​បទ​ដើម​ជា​ភាសា​ចិន 若月亮没来 ច្រៀង​ដោយ 王宇宙Leto និង 乔浚丞 កំពុង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​សំណាក់​មហាជន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​បុក​ដោយ​សារ​​តែ​សាច់​ខាង​ក្នុង​​នៃ​បទ​ចម្រៀង​ត្រូវ​បាន​តែង​និពន្ធ​​ឱ្យ​ទម្លាក់​ចោល​ខ្លះ​នូវ​ភាព​រឹង​មាំ​ ចង់​យំ​ក៏​យំ​ យំ​ឱ្យ​ធូរ​ចិត្ត​ ការ​យំ​មិន​មែន​បាន​ន័យ​ថា​អ្នក​ទន់​ជ្រាយ​នោះ​ទេ … ស្រប​ជាមួយ​​សាច់​ភ្លេង​​​ស្រទន់​ បែប​មនោសញ្ចេតនា ​បាន​បន្ថែម​ឱជារស​​​នៃ​ចម្រៀង​មួយ​បទ​នេះ​ឱ្យ​​ឆក់​បាន​បេះដូង​អ្នក​​ស្ដាប់​ឱ្យ​លន្លង់​លន្លោច​ទៅ​តាម​បទ​ចម្រៀង​។​

បទ​​ ​​​«​កុំ​រឹង​មាំ​ពេក​» ​របស់​តារា​ចម្រៀង​ ប៉ាច​ គីម​មួយ​ និង​ សយ ​រតនៈ ​​ទទួល​បាន​ចំនួន​អ្នក​ទស្សនា​កន្លះ​លាន​ (556K) នាក់ ត្រឹម​រយៈ​ពេល​ ១២​ ម៉ោង​ និង​​បាន​កើន​ឡើង​ដល់​ទៅ​ជាង​ (700K) ត្រឹម​ម៉ោង​ ៩​ ព្រឹក​នេះ​៕

ទស្សនាបទចម្រៀង កុំ​រឹង​មាំ​ពេក នៅ​លើ​ឆាណែលយូធូប



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ