Oscar Leung ជាតួប្រុសហុងកុងមានភាពល្បីល្បាញម្នាក់ លោកបានបង្ហាញមុខក្នុងរឿងជាច្រើនដូចជា Flying Tiger, Line Walker, Tiger Cub និង In The Storm ជាដើម។


ថ្មីៗនេះ Oscar Leung ទម្លាយពីស្ថានភាពសុខភាពរបស់ខ្លួន និងផលប៉ះពាល់បន្ទាប់ពីលោកជួបគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលថតរឿង “Flying Tiger” កាលពីឆ្នាំ ២០១៧ កន្លងទៅ។ របួសផ្នែកខ្នងរបស់លោកនៅតែមានការឈឺចាប់ខ្លាំង។
តារាប្រុសវ័យ ៤៤ ឆ្នាំរូបនេះលើកឡើងថា រាល់ពេលដែលអាកាសធាតុប្រែប្រួល របួសរបស់លោកគឺតែងតែមានការឈឺចាប់ខ្លាំង។ វាឈឺចាប់រហូតដល់លោកមិនអាចធ្វើអ្វីបាន ក្រៅពីផ្ដេកខ្លួនលើគ្រែដេកស្ងៀមមួយកន្លែង។ លោកសង្ឃឹមថា សុខភាពរបស់លោកនឹងមានភាពល្អប្រសើរជាងមុនក្នុងពេលឆាប់ៗនេះ។ ស្របពេលជាមួយគ្នាដែរ មហាជនជាច្រើនក៏បានបញ្ចេញមតិលើកទឹកចិត្ដដល់រូបលោក និងជូនពរឲ្យលោកឆាប់ជាសះស្បើយ។




បកត្រឡប់ទៅឆ្នាំ ២០១៧ តារាប្រុស Oscar Leung បានជួបគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលថតរឿង “Flying Tiger”។ វាជាឧបទ្ទវហេតុនឹកស្មានមិនដល់មួយពេលថតរឿង ដោយលោកត្រូវរថយន្ដបើកបុក ពេលលោកកំពុងរត់សម្ដែងវគ្គមួយក្នុងរឿង ជាហេតុធ្វើឲ្យលោកដួលផ្កាប់មុខភ្លាមៗ នៅកន្លែងតែម្ដង។ រថយន្ដ នោះត្រូវបានរាយការណ៍ថាមិនមែនជាផ្នែក ឬឡានរបស់ក្រុមការងារថតរឿងឡើយ វាជារថយន្ដរបស់អ្នកដំណើរ ដែលបើកបរមិនប្រុងប្រយ័ត្នចូលកន្លែងកំពុងថត។ ចំពោះរឿងមួយនេះ ត្រូវបានចាត់ទុកថា ជាស្រមោលខ្មៅមួយសម្រាប់តារាប្រុស Oscar Leung ផងដែរ៕




























































Account
Security
Favourite Content