អ្នកច្នៃម៉ូដដ៏ល្បីរបស់កម្ពុជា អូលីវ៉ា គង់ នឹងតំណាងកម្ពុជា ទៅចូលរួមកម្មវិធី Fashion នៅប្រទេសម៉ាឡេស៊ី នាពេលប៉ុន្មានថ្ងៃខាងមុខ។ ក្រោយពីត្រឡប់ពីកម្មវិធី Milan Fashion Week 2023 កាលពីចុងខែមុនរួចមក គ្រូបង្រៀនដើរម៉ូដ និងជាអ្នកច្នៃម៉ូដសម្លៀកបំពាក់រូបនេះ កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំង។

ការដែលត្រូវតំណាងកម្ពុជាចេញទៅឆាកអន្តរជាតិ ជាកិត្តិយសរបស់ម្ចាស់ប្រេន KALKIN ព្រមទាំងមោទកភាពខ្លាំងដែលអាចលើកមុខមាត់ដល់ជាតិសាសន៍ខ្លួន។ លោកបានបន្តថា ខ្លួនពិតជាមាន កិត្តិយស ដែលមានឱកាសក្លាយជាអ្នកឆ្នៃម៉ូតសម្លៀកបំពាក់មួយរូប តំណាងឲ្យកម្ពុជា ទៅបង្ហាញម៉ូតនៅលើឆាកអន្តរជាតិ ដែលនោះជាលើកទី៣ ហើយ។ កម្មវិធី ASIA FASHION RUNWAY 2023 នឹងធ្វើឡើងក្នុងប្រទេសម៉ាឡេស៊ី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៣។
បើតាមការបង្ហើបឲ្យដឹងពីម្ចាស់ប្រេន KALKIN បញ្ជាក់ថា កម្មវិធីនោះ មិនត្រឹមតែតារាល្បីៗជាច្រើនប៉ុណ្ណោះទេ ថែមទាំងភ្ញៀវកិត្តិយសខាងរាជរដ្ឋាភិបាល សែស្រឡាយរាជវង្ស ជាង១ ០០០ នាក់ ឯណោះ។ ទោះជាមានពេលត្រឹមរយៈពេលតែ ២ ខែទៀតក៏ពិតមែន តែគ្រូបង្រៀន Catwalk រូបនោះ ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឲ្យពិភពលោកទទួលស្គាល់សមិទ្ធផល និងស្នាដៃរបស់កម្ពុជា។

ការបង្ហាញខ្លួន និងនាំយកម៉ូដសម្លៀកបំពាក់ប្រេនខ្មែរទៅឆាកអន្តរជាតិលើកនេះ លោកមានគោលបំណងមិនត្រឹមតែផ្សព្វផ្សាយវិស័យច្នៃម៉ូដប៉ុណ្ណោះទេ អូលីវ៉ា ថែមទាំងប្ដេជ្ញា រួមគ្នាផ្សព្វផ្សាយ វិស័យសិល្បៈ វប្បធម៌ ជាពិសេសគឺវិស័យទេសចរ ទៅដល់សាកលលោកឲ្យស្គាល់ពីកម្ពុជាកាន់តែច្បាស់តែម្ដង៕




























Account
Security
Favourite Content