អូលីវ៉ា គង់ សម្ពោធយីហោសម្លៀកបំពាក់ KALKIN ផ្លូវការ ត្រៀមវាយលុកទីផ្សារអន្តរជាតិ

សិល្បករ-សិល្បការិនីយ៉ាងច្រើនកុះករ បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតចូលរួមពិធីសម្ពោធហាងសម្លៀកបំពាក់ KALKIN របស់អ្នកច្នៃម៉ូដ និងជាគ្រូបង្រៀនដើរ catwalk អូលីវ៉ា គង់ កាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។

ប្រកាសប្រាប់ដោយមោទនភាពទៅកាន់អ្នកចូលរួម និងអ្នកសារព័ត៌មានសិល្បៈក្នុងស្រុក អូលីវ៉ា ថា ហាងសម្លៀកបំពាក់នេះជាសមិទ្ធផលដែលទទួលបានពីកម្លាំង ញើស ឈាម​លោករយៈពេល ៩ ឆ្នាំ ដូច្នេះទើបលោករៀបចំពិធីសម្ភោធយ៉ាងធំដុំ ដោយមានអញ្ញើញភ្ញៀវកិត្តិយស សិល្បករ-សិល្បការិនី និងតារាល្បីៗយ៉ាងច្រើនកុះករមកចូលរួមធ្វើជាសក្ខីភាពនៃការប្រកាសយីហោសម្លៀកបំពាក់ KALKIN។

អូលីវ៉ា រំឭកថា ពីមុនមកលោកធ្លាប់ប្រើប្រាស់ឈ្មោះ Queen Victoria ជាស្លាកយីហោផ្ទាល់ខ្លួន ទើបសម្រេចចិត្តផ្លាស់ប្តូរមកជា KALKIN នៅពេលនេះ។ អ្នកច្នៃម៉ូដរូបនេះ ចង់បង្កើតឱ្យមានភាព unique អ្វីមួយដែលគេពុំដែលធ្លាប់មាន ហើយស្លាកយីហោនោះមានប្រភពចេញពីប្រាង្គប្រាសាទអង្គរវត្តរបស់ខ្មែរយើង។ បន្ទាប់ពីបានចំណាយពេលសិក្សាស្វែងយល់ពីប្រាង្គប្រាសាទអង្គរវត្ត ក៏ដូចជា ក្បូរក្បាច់រចនាដ៏ប្រណីតនៅលើរូបចម្លាក់ អូលីវ៉ា រឹតតែមានឆន្ទៈក្នុងការ​នាំយកសិល្បៈវប្បធម៌ខ្មែរទៅបង្ហាញពិភពលោក ដើម្បីឱ្យគេបានឃើញពីភាពអស្ចារ្យរបស់ខ្មែរយើង។

អ្នកច្នៃម៉ូដមានប្រភពពីខេត្តពោធិ៍សាត់រូបនេះសង្កត់ធ្ងន់ថា ស្លាកយីហោ KALKIN បានចុះបញ្ជីក្នុងក្រសួងពាក់ព័ន្ធនានាយ៉ាងត្រឹមត្រូវ ជាស្លាកយីហោសម្លៀកបំពាក់របស់កូនខ្មែរសុទ្ធសាធ។ អ្វីដែលលោកត្រូវការបំផុតនៅពេលនេះ គឺកម្លាំងចិត្ត និងការជួយគាំទ្រពីពុកម៉ែបងប្អូនប្រជាជនកម្ពុជា ព្រោះ​ ស្លាកយីហោ ឬផលិតផលណាមួយអាចជ្រៀតចូលទីផ្សារបរទេសបាន លុះត្រាណាដែលតែមានសន្ទុះគាំទ្រក្នុងស្រុកជាមុនសិន។ ដូច្នេះ ហើយលោកសូមអំពាវនាវឱ្យពុកម៉ែប្អូនជួយគាំទ្រផលិតផលជាតិរបស់យើងឱ្យបានច្រើន ដើម្បីយើងមានលទ្ធភាពជ្រៀតខ្លួនចូលទីផ្សារអន្តរជាតិបាន។

បន្ទាប់ពីបើកសម្ពោធហាងលក់សម្លៀកបំពាក់ សាលាបង្ហាត់ដើរ និងច្នៃម៉ូដ ​អូលីវ៉ា គង់ ក៏ត្រៀមចូលរួមដើរកម្រាលព្រំក្រហមកម្មវិធី Cannes នៅប្រទេសបារាំងនាពេលឆាប់​ៗ​នេះផងដែរ។ អ្នកច្នៃម៉ូដរូបនេះបង្ហើបថា លោកត្រៀមច្នៃម៉ូដពិសេសៗ ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរ ស្នាដៃដ៏ប្រណីតរបស់ designer ខ្មែរយើង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក