គ្រាន់តែបើកទំព័រដើមឆ្នាំ ២០២៤ ភ្លាមតារាចម្រៀង នី រតនា និងភរិយា បង្ហាញសមាជិកថ្មីដែលជាកូនភ្លោះ នៅក្នុងគ្រួសារតូចរបស់លោក។ នេះជាកាដូដ៏មានន័យ និងមិនអាចកាត់ថ្លៃបាននៅក្នុងជីវិតអាពាហ៌ពិពាហ៍របស់ម្ចាស់បទ”និងភរិយា “ចង់ត្រូវគ្នាវិញទេ”។

កាលពីខែកញ្ញា កន្លងទៅ តារាចម្រៀង នី រតនា បានបង្ហោះរូបដែលភរិយារបស់លោកទៅឆ្លុះអេកូសាស្ត្រ ក្នុងអំឡុងផ្ទៃពោះ ៤ ខែ ដោយទទួលបានការអបអរសាទរពីសំណាក់មហាជនអ្នកគាំទ្រ និងក្រុមគ្រួសារ ដែលកាលនោះមានការទន្ទឹងចាំមើលថា សមាជិកថ្មីនៅក្នុងគ្រួសារដ៏ខ្យូតរបស់ នី រតនា និងភរិយាជាកូនស្រី ឬប្រុស ខណៈដែលកូនទី១ឈ្មោះ មែលមានអាយុ ៣ ឆ្នាំហើយ។

រហូតដល់ថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២៤ ប៉ាៗរូបសង្ហា នី រតនា និងភរិយាបានបង្ហាញក្តីរំភើបចំពោះវត្តមានសមាជិកកូនភ្លោះ នៅក្នុងគ្រួសាររបស់ពួកគេ ។ លោកបានរៀបរាប់ថា នេះជាថ្ងៃខួបកំណើតដ៏សែនមានន័យបំផុតនៅក្នុងជីវិតរបស់លោក ក៏ព្រោះតែរូបលោកជិតទទួលបានកូនទន្សាយភ្លោះ ១ គូបន្ថែម ហើយឆ្នាំ ២០២៤ នេះដែរ ក៏ត្រូវជាខួបអាពាហ៍ពិពាហ៍គម្រប់ ៥ ឆ្នាំ របស់លោក និងភរិយា ដែលក្នុងគ្រួសារតូចរបស់ពួកគេបានក្លាយជាគ្រួសារធំមួយដ៏ពេញលេញ ដែលមានសមាជិក ៥ នាក់ ៕


























Account
Security
Favourite Content