ក្រោយរងគ្រោះដោយសារព្យួរសេរ៉ូមសាច់ស ពេលនេះប្រពន្ធ នាយពាក់មី ទទួលបានសំណងហើយ

មហាជន​ដឹង​រួច​មក​ហើយ​ពី​បញ្ហា​ប្រពន្ធនាយ ពាក់មី ត្រូវ​បញ្ជូន​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់ ២ ថ្ងៃ ក្រោយ​ព្យួរ​សេរ៉ូម​សាច់​ស្អាត នៅ​ហាង​កែ​សម្ផស្ស​មួយ​នៅ​ម្ដុំ​ផ្សារ​ធំ​ថ្មី។ រហូត​មក​ទល់​ពេល​នេះ ប្រពន្ធតារា​កំប្លែង​រូប​នោះ នៅ​មន្ទីរពេទ្យ​នៅ​ឡើយ ដើម្បី​តាមដាន​អាការៈ​បន្ត​ទៀត បើ​ទោះ​ជា​ផ្លាស់ចេញ​ពី​បន្ទប់ ICU ក៏​ដោយ។

នៅ​ព្រឹក​នេះ​ដែរ បើ​តាម​ការ​ឲ្យ​ដឹង​ពី​តារា​កំប្លែង​រូប​នោះ បាន​បញ្ជាក់​ថា ម្ចាស់​ហាង S88 Beauty បាន​ផ្ដល់​សំណង ​តាម​ការ​ទាមទារ​របស់នាយហើយ។ ពាក់មី បាន​បង្ហោះ​ឲ្យ​ដឹង​ថា “ខ្ញុំ និង​ប្រពន្ធ​បាន​ទទួល​សំណង​ពី​ម្ចាស់ S88 Beauty តាម​ពាក្យ​បណ្ដឹង​របស់​ខ្ញុំ​ហើយ អរគុណ​បងប្អូន​ទាំងអស់​គ្នា​ដែល​បារម្ភ និង​ជូនពរ​ប្រពន្ធ​ខ្ញុំ“។

សម្រាប់​មិត្តភ័ក្ដិ​រួម​សិល្បៈ និង​អ្នក​ស្គាល់​គ្នា​ជាច្រើន ក្រោយ​ទទួល​ដំណឹង​របស់​ភរិយា​នាយ ពាក់មី បាន​ទៅ​សួរ​សុខទុក្ខ​ដល់​មន្ទីរពេទ្យ។ ចំណែក​លោក​វិញ ក្រោយ​ឃើញ​ភរិយា​មាន​ភាព​ធូរស្បើយ​ហើយ លោក​ឆ្លៀត​បាន​ទៅ​ចូលរួម​ប្រកួត​បាល់ទាត់​នៅ​ខេត្ត​កំពង់ស្ពឺ ដើម្បី​ប្រមូល​ថវិកា​ជូន​ពេទ្យ​គន្ធបុប្ផា។ តែបើ​ទោះ​ជា​ភរិយា​ឆ្លង​ផុត​គ្រោះ​ថ្នាក់​ក៏​ដោយ តារា​កំប្លែង​រូប​នេះ នៅ​បារម្ភ​ពី​បញ្ហា​ទៅ​ថ្ងៃ​អនាគត ព្រោះ​មាន​ខ្លាច​ផល​ប៉ះពាល់​ដល់​សុខភាព រហូត​គេ​ងមិន​លក់។

កាលពី​ម្សិលមិញ​ដែរ ក្រសួងសុខាភិបាល បាន​ចេញ​សេចក្ដី​ប្រកាសរឿង​ក្ដៅ​គគុក​នោះ​ថា កន្លង​មក​ក្រសួង​បាន​ចេញ​សេចក្ដី​សម្រេច​ឲ្យ​បើក​​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស S88 Beauty តែ​មួយ​គត់ ស្រប​តាម​បែបបទ និង​លក្ខខណ្ឌ​ក្នុង​ការ​សុំ​បើក ឬ​បិទ ឬ​សុំ​ប្ដូរ​ទីតាំង​ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ A ៣៧ ផ្លូវ​ជាតិ​លេខ ៤ ភូមិ​អង្គ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ។ ចំណែក​សាខា​ជាច្រើន​ទៀត គឺ​ម្ចាស់​បាន​លួច​បើក មិន​គោរព​តាម​លក្ខខណ្ឌ។

ដូចនេះ​ក្រោយ​រក​ឃើញ​ហាង S88 Beauty សាខា​ផ្សារ​ធំ​ថ្មី​ផ្ដល់​សេវាកម្ម​ដាក់​សេរ៉ូម​សាច់​ស្អាត បណ្ដាល​ឲ្យ​គ្រោះ​ថ្នាក់​អតិថិជន ក្រសួង​បាន​ស៊ើបអង្កេត និង​ចុះ​ទៅ​បិទ​ទីតាំង ១១ ទៀត៕ សូម​អាន​លិខិត​របស់​ក្រសួង​សុខាភិបាល ខាងក្រោម​នេះ៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក