តារាសម្ដែង នៅ សូនីតា បើទោះជាមានស្វាមី និងកូនប្រុសមួយហើយក៏ដោយ តែរូបសម្រស់ហាក់មិនប្រែសោះ ពោលគឺនៅស្អាតដដែល។ ថ្មីៗអ្នកម៉ាក់កូន ១ រូបនោះ ទើបប្ដូរស្ទីល៍សក់វែងៗ មកកាត់សក់ខ្លីត្រឹមក ធ្វើឲ្យនាងកាន់តែស្អាត និងក្មេងជាងវ័យទៅទៀត។



តាំងពីមានកូនមក សូនីតា មិនសូវទទួលការងារសិល្បៈច្រើនដូចកាលខ្លួនមួយក៏ពិតមែន តែអ្នកនាងនៅចូលរួមក្នុងសកម្មភាពព្រឹត្តិការណ៍ជាតិធំៗដដែល។ មិនតែប៉ុណ្ណោះពេលទំនេរ នីតា ក៏ជាអ្នកលក់ទំនិញតាមអនឡាញម្នាក់ដែរ និងមើលថែគ្រួសារបានយ៉ាងល្អ។ ថ្មីៗនេះទៀតសោតភរិយាឯកឧត្ដម ទិត្យ ថាវរិទ្ធ ទើបទទួលថតសម្អាងការ ហើយអ្នកគាំទ្រឃើញថា រូបរាង គឺគ្មានការប្ដូរអ្វីឡើយ ពោលដូចមុនទាំងស្រុង។
បន្ទាប់ពីចប់ការងារថតសម្អាងការ អ្នកម៉ាក់ដ៏ស្រស់ស្អាតរូបនេះ បានបង្ហាញរូបភាពម៉ូដសក់ខ្លីត្រឹមក ដែលទោះជារូបនោះគ្មានការ makeup ក្រាស់ ក៏បង្ហាញសម្រស់លេចធ្លោបាន និងត្រូវបានគេសរសើរថាក្មេងជាងពេលសក់វែងទៅទៀត។ ចង់ដឹងថា នៅ សូនីតា ពេលប្ដូរម៉ូដសក់ថ្មីនោះស្រស់ស្អាតយ៉ាងណោះ ទស្សនារូបភាពខាងក្រោមនេះ៖




























Account
Security
Favourite Content