ប៉ុន្មានឆ្នាំចុងក្រោយនេះ សោភារូបស្រស់ កញ្ញា ឈុំ ចាន់ដារ៉ា កាន់តែប្រជាប្រិយភាពខ្ពស់ បន្ទាប់ពីនាងលេចមុខសម្តែងក្នុងរឿងដុំ និងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។ មិនត្រឹមតែមានថ្វីដៃសម្តែងល្អប៉ុណ្ណោះទេ ដារ៉ា ជាតារាស្រីម្នាក់ដែលមានរូបឆោមស្រស់សោភា ថែមទាំងពូកែស្ទីល៍តុបតែងបែបយុវវ័យមើលទៅទាក់ទាញខ្លាំងទៀតផង។ រីឯ ចំណេះដឹងក៏ខ្លាំងមិនធម្មតា ធ្វើឱ្យនាងឈ្នះការសម្ភាសន៍ផ្ទាល់ ក្លាយជា Miss Supranational Cambodia 2024 បន្ទាប់ពី កញ្ញា លីវ ជីលី។

ចាប់តាំងពីត្រូវប្រកាសជា Miss Supranational Cambodia 2024 តារាសម្តែង ឈុំ ចាន់ដារ៉ា មើលទៅកាន់តែលេចធ្លោខ្លាំងជាមួយស្ទីល៍តុបតែងខ្លួនប្លែកៗស្ទើររាល់ថ្ងៃ ហើយជារឿយៗតែងតែ update រូបថត និងសកម្មភាពថ្មីប្រចាំថ្ងៃឱ្យទស្សនិកជន និងហ្វេនៗបានឃើញ។ បន្ថែមពីលើនោះ ក៏មានវីដេអូការដើរ Catwalk ដ៏ស្ទាត់ជំនាញ បង្ហាញភាពជឿជាក់ និងជំនឿចិត្តយ៉ាងមុតមាំក្នុងនាមជាបវរកញ្ញាតំណាងប្រទេសកម្ពុជា។


កញ្ញា ឈុំ ចាន់ដារ៉ា មិនត្រឹមតែមានរូបសម្រស់ស្រស់សោភាប៉ុណ្ណោះទេ នាងថែមទាំងជាតារាសម្តែងម្នាក់ក៏មានទេពកោសល្យ អាចបត់បែនបានគ្រប់ទម្រង់តួអង្គមិនថាស្លូតឬកាច នាងអាចសម្តែងបែបទាំងអស់។ ជាងនេះទៅទៀត ដារ៉ា ក៏មានទឹកដមសំនៀងពីរោះរណ្តំចិត្ត ដោយកន្លងមកនាងធ្លាប់ Cover ចម្រៀងជាច្រើន ទាំងបទចម្រៀងខ្មែរ និងបទបរទេសទៀតផង។
សូមជម្រាបថា កញ្ញា ឈុំ ចាន់ដារ៉ា អាយុ ២៤ ឆ្នាំ កម្ពស់ ១,៧០ ម៉ែត្រ។ នាងជា Miss Supranational Cambodia 2024 ទី៣ ដែលត្រៀមតំណាងកម្ពុជាទៅចូលរួមប្រកួតប្រជែង កម្មវិធី Miss Supranational 2024 នៅប្រទេសប៉ូឡូញ។ សមត្ថភាព រូបសម្រស់ ចំណេះដឹង និងការប្រើប្រាស់ភាសាអង់គ្លេសយ៉ាងល្អរបស់ ឈុំ ចាន់ដារ៉ា ធ្វើឱ្យហ្វេនមានជំនឿចិត្តលើនាងជាខ្លាំង និងសង្ឃឹមថា បេក្ខភាពតំណាងកម្ពុជាម្នាក់នេះនឹងអាចបង្កើតប្រវត្តិសាស្ត្រនាំកម្ពុជាឱ្យជាប់តំណែងណាមួយលើឆាកអន្តរជាតិ៕



























Account
Security
Favourite Content