ព្រះនាង ជេនណា តំណាងកម្ពុជាចូលរួមសន្និសីទ Belt and Road នៅប្រទេសចិន

ព្រះ​នាង នរោត្តម ជេនណា ជា​សែ​រាជវង្សមួយអង្គដ៏​មាន​ឥទ្ធិពល​​ក្នុង​បណ្ដាញ​សង្គម ទ្រង់​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ផុលផុស​ពី​សំណាក់​ហ្វេន​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​មិន​ថា​ជា​សកម្មភាព​ការងារ​សិល្បៈ ការ​ងារ​សង្គម ឬ​ក៏​ជា​ការ​ចូលរួម​កម្មវិធី​ថ្នាក់​ជាតិ-អន្តរជាតិ​។

ដោយ​ឡែក ថ្មីៗនេះ​ព្រះ​នាង នរោត្តម ជេនណា ​បាន​តំណាង​កម្ពុជា​ចូល​រួម​ក្នុង​សន្និសីទ​សហ​ប្រតិបត្តិការ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ Belt and Road 2025 នៅ​ប្រទេស​ចិន។ ក្នុង​ការ​ចូលរួម​នា​លើក​នេះ​ព្រះ​នាង​បាន​ប្រើប្រាស់​ភាសា​អង់គ្លេស​យ៉ាង​ស្ទាត់​ជំនាញ​ចែក​រំលែក​ភាព​ជា​មិត្ត​រវាង​កម្ពុជា ​និង​ចិន​​ដែល​មាន​តាំង​ពី​ជំនាន់​ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ លើ​វេទិកា​អន្តរជាតិ​ទៅ​កាន់​តំណាង​ជាង ២០០ នាក់​ដែល​មក​ពី ៨៧ ប្រទេស។

ក្នុង​ការ​ចែក​រំលែក​ព្រះ​នាង​បាន​លើក​បង្ហាញ​អំពី​ទឹក​ព្រះ​ទ័យ​របស់​ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ចំពោះ​ប្រទេស​សម្ព័ន្ធមិត្តព្រម​ទាំង​បាន​តែង​និពន្ធ​នូវ​ចម្រៀង​រៀបរាប់​អំពី​មិត្តភាព​ដ៏​ល្អ​មួយ​នេះ​ទុក​ជា​ការ​ចងចាំ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរទៀតផង។

ក្នុង​នាម​ទ្រង់​ជា​កូន​ខ្មែរ​មួយ​រូប ព្រះ​នាង​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​មិត្តភាព​មួយ​នេះ​នឹង​នៅ​តែ​បន្ត​រីក​លូតលាស់​ដូច​រុក្ខជាតិ ចាក់​ឫស​ជ្រៅ រឹងមាំ បែក​មែក​សាខា និង​ពោរពេញ​ទៅ​ដោយ​ផ្លែផ្កា​សម្រាប់​ប្រជានុរាស្ត្រ​ជំនាន់​ក្រោយ៕

ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/JennaNorodomkh/videos/1285201619974009

រូបភាព ៖ FB ព្រះនាង ជេនណា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *