សម្រាប់ព្រះនាង នរោត្តម ជេនណា ទ្រង់ពិតជាមានទីផ្សារ ក៏ដូចជាការតំណាងឲ្យកម្ពុជា នៅលើវេទិកាសិល្បៈនានាក្នុងប្រទេសចិន។ ក្រៅពីឡើងសម្ដែងលើកម្មវិធីផ្សព្វផ្សាយពីសិល្បៈខ្មែរ ព្រមទាំងអបអរទំនាក់ទំនងនៃប្រទេសទាំង ២ ថ្មីៗនេះដែរសែរាជវង្សអង្គនេះ ក៏បានបង្ហាញមុខលើទស្សនាវដ្ដីដ៏ល្បីរបស់ចិនផងដេរ។

នរោត្តម ជេនណា ទ្រង់បានបង្ហាញព្រះភក្ត្រលើ Trendmo China Magazine ហើយចំណែកសម្លៀកបំពាក់វិញក៏ត្រូវបានជ្រើសរើសយ៉ាងសមសួនសម្រាប់ព្រះនាងពីហាងធំ និងមានកេរ្តិ៍ឈ្មោះ BAD BISS។ ទោះជាយ៉ាងណាក៏ដោយរូបភាពដែលចេញផ្សាយតាំងពីអំឡុងខែមុន មិនត្រូវបានព្រះនាងបង្ហោះឡើយ ហើយប្រព័ន្ធផ្សព្វផ្សាយក៏បានបង្ហាញទូលំទូលាយដែរ ដោយសារតែកម្ពុជាត្រូវបានទាហានថៃចូលឈ្លានពាននៅតាមព្រំដែន។
រូបភាពព្រះនាងតូចជាច្រើនសន្លឹកដែលថតឲ្យ Trendmo China Magazine ពិតជាស្រស់ស្អាតខ្លាំង បង្ហាញអ្វីជាខ្លួនឯងដដែល។ ទ្រង់ពិតជាគ្រាប់ពេជ្រនៃកម្ពុជាពិតមែន ដោយសារតែអាចបញ្ចេញនូវទេពកោសល្យ ព្រមទាំងសម្រស់ដ៏លេចធ្លោទោះជាការតុបតែងមុខបែបធម្មតាៗក៏ដោយ មិនអាចបិទបាំងភាពអស្ចារ្យបានឡើយ។
ទាំងនេះគឺជារូបភាពដែលព្រះនាង នរោត្តម ជេនណា បានថតនៅ Trendmo China Magazine ទាំងស្រស់ស្អាត ហើយក៏មានភាពទាក់ទាញដូចគ្នាដែរ៖







រូបភាព៖Trendmo趋势























Account
Security
Favourite Content