ទៅលែងរួច! Park Bom ផ្អាក​សកម្មភាព​ជាមួយ 2NE1 ស្របពេលមានបញ្ហាសុខភាព

តារាចម្រៀងកូរ៉េ Park Bom បានប្រកាសផ្អាកគ្រប់សកម្មភាពជាមួយក្រុម 2NE1 ជាបណ្តោះអាសន្ន ក្រោយមានការណែនាំពីសំណាក់គ្រូពេទ្យ។

កាលពីថ្ងៃទី៦ ខែសីហា ទីភ្នាក់ងាររបស់តារាស្រីវ័យ ៤១ឆ្នាំរូបនេះគឺ D-Nation Entertainment បានបង្ហោះសេចក្តីថ្លែងការណ៍ផ្លូវការមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបានរៀបរាប់ថា “យើងខ្ញុំសូមជូនដំណឹងដល់អ្នកគាំទ្រគ្រប់គ្នាថា Park Bom នឹងមិនអាចចូលរួមក្នុងសកម្មភាពនាពេលខាងមុខរបស់ 2NE1 នោះទេ” ។

ទីភ្នាក់ងារនេះបានពន្យល់ថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកជំនាញផ្នែកវេជ្ជសាស្រ្តបានណែនាំ Park Bom ថានាងត្រូវការសម្រាកបន្ថែម និងបញ្ជាក់ទៀតថា បន្ទាប់ពីការពិភាក្សាគ្នាយ៉ាងយូរ ពួកគេបានធ្វើការសម្រេចចិត្តបែបនេះដោយមិនអាចជៀសវាងបាន។

ទីភ្នាក់ងារនេះបានបន្ថែមថា “យើងស្នើសុំឱ្យអ្នកគាំទ្របន្តផ្ដល់ការគាំទ្រដ៏កក់ក្តៅសម្រាប់ការជាសះស្បើយរបស់ Park Bom។ យើងក៏សូមកោតសរសើរចំពោះការលើកទឹកចិត្តរបស់គ្រប់គ្នាចំពោះ Sandara Park, CL និង Gong Minzy ដែលនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធានាថាការអវត្តមានរបស់ Park Bom នឹងមិនមានបញ្ហា​អ្វីឡើយ”។

គួរបញ្ជាក់ថា ថ្មីៗនេះ Park Bom បានប្រឈមមុខនឹងភាពចម្រូងចម្រាសលើអ៊ីនធឺណិតជាច្រើន រួមមានការរំពឹងទុកជុំវិញការផ្លាស់ប្តូររូបរាង ព្រមទាំងមតិសាធារណៈទាក់ទងនឹងការសម្រកទម្ងន់ និងការឡើងទម្ងន់វិញរបស់នាង។ ត្បិតកំពុងមានបញ្ហាសុខភាព ប៉ុន្តែ Park Bom បានព្យាយាមចូលរួមសម្ដែងជាមួយ 2NE1 ជាហូរហែក្នុងរយៈពេលមួយខែកន្លងមក ដូចជាការសម្ដែងនៅប្រទេសកម្ពុជាកាលពីថ្ងៃទី៥ ខែកក្កដា ការសម្ដែងក្នុងកម្មវិធី Waterbomb នៅសេអ៊ូល និងចុងក្រោយគឺការសម្ដែងក្នុងការប្រកួតបាល់ទាត់ 2025 Coupang Play Series កាលពីថ្ងៃទី៣ ខែសីហា។

ខណៈលែងមានវត្តមាន Park Bom សមាជិកបីនាក់ទៀតរបស់ 2NE1 នឹងបន្តការសម្តែងនៅព្រឹត្តិការណ៍ Waterbomb Bali 2025 ក្នុងខែកញ្ញា នៅប្រទេសឥណ្ឌូនេស៊ី  ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត



Leave a Reply

Your email address will not be published.Required fields are marked *