ឆ្លើយតបហើយ! NewJeans បកស្រាយបែបនេះ ទៅនឹងពាក្យបណ្ដឹងរបស់ ADOR

ក្រោយទទួលបានដំណឹងថា ក្រុមហ៊ុនបានដាក់ពាក្យបណ្ដឹង ដើម្បីសុំការបញ្ជាក់ពីសុពលភាពកិច្ចសន្យាផ្ដាច់មុខរវាងភាគីទាំងពីរ សមាជិកទាំង ៥ រូបក៏បានចេញសេចក្ដីប្រកាសមួយភ្លាមៗ ព្រមរៀបរាប់ថា ក្រុ​មហ៊ុនលែងមានសិទ្ធិអ្វីមកលើពួកនាងទៀតហើយ។

តាមរយៈការបកប្រែរបស់ Allkpop សេចក្ដីប្រកាសនោះបានប្រឆាំងនឹងពាក្យបណ្ដឹងរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ HYBE ដែលបានដាក់បញ្ជូនទៅតុលាតាំងតែពីថ្ងៃទី៣ ខែធ្នូ​ ដោយរៀបរាប់ថា ការមិនចង់បញ្ចប់កិច្ចសន្យារបស់ ADOR គឺធ្វើឡើង ដោយសារក្រុមហ៊ុនមិនទាន់អាចទទួលបានប្រាក់កម្រៃដែលពួកគេបានវិនិយោគមកលើក្រុមរបស់ខ្លួន។

ដោយឡែកពួកនាងជឿជាក់ថា ខ្លួនបានបំពេញតួនាទី​ និងអាចរកប្រាក់ចំណេញឱ្យក្រុមហ៊ុនរួចខ្លះទៅហើយ ដោយក្នុងសេចក្ដីប្រកាសបានសរសេរថា៖ “ការពិតទៅ យើងបានបំពេញការងារដែលជាតួនាទីរបស់យើងដើម្បីសងត្រឡប់ទៅនឹងការវិនិយោគរបស់ ADOR រួចទៅហើយ និង​បានរកប្រាក់ចំណូលលើសពីចំនួនដើមដែលក្រុមហ៊ុនបានចំណាយទៅទៀត”។​

Minji, Hanni, Danielle, Haerin និង Hyein បានយល់ឃើញថា ការផ្លាស់ប្ដូរអ្នកដឹកនាំថ្មីនៅ ADOR ប្រៀប​បានទៅនឹង​ការយល់ព្រមធ្វើទៅតាមទង្វើបង្កាច់បង្ខូច និងមិនផ្ដល់តម្លៃដល់ភាពជោគជ័យរបស់ខ្លួន ដូចអ្វីដែលក្រុមហ៊ុនមេតែងតែធ្វើរហូតមកអ៊ីចឹង។​ ក្រុម​ក្មេង​ស្រី​ទាំង​នោះ និយាយពីការប្រែប្រួលខាងលើជាសំណេរថា៖ “ក្រុមហ៊ុនដែលមានកាត្វកិច្ចការពារសិល្បករបស់ខ្លួន បែរក្លាយជាភាគីមួយចាំបញ្ចេញមតិអាក្រក់ៗពីពួកយើងទៅវិញ។ វាធ្វើឱ្យពួកយើងបាត់បង់ទំនុកចិត្តយ៉ាងធ្ងន់ធ្ងរ ជាដើមហេតុដែលយើងគិតថា បើ NewJeans បន្តស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ADOR ទៀត ពួកយើងនឹងកាន់តែមានឱកាសជួបគ្រោះថ្នាក់ច្រើនជាងនេះទៅទៀត។ បើសិនជាពួកខ្ញុំត្រូវបន្តធ្វើការក្រោមលក្ខខណ្ឌទាំងនេះ ដែលមានទាំងការរំលោភលើទំនុកចិត្ត និងការបំពានលើកិច្ចសន្យារយៈពេល ៥ឆ្នាំបន្ថែមទៀត វាមិនត្រឹមតែមិនសមហេតុផលសម្រាប់ពួកយើងនោះទេ តែវាក៏ជាអំពើអមនុស្សធម៌មួយផងដែរ” សមាជិកទាំង ៥បន្តបែបនេះ។

នៅក្នុងសេចក្ដីប្រកាសដដែល NewJeans​ រៀបរាប់ថា កិច្ចសន្យាផ្តាច់មុខចែងយ៉ាងជាក់លាក់ថា ប្រសិនបើ ADOR ខកខានក្នុងការបំពេញកាតព្វកិច្ចតាមកិច្ចសន្យារបស់ខ្លួន នោះសិល្បករមានសិទ្ធិបញ្ចប់កិច្ចសន្យា។ សមស្របទៅនឹងការអះអាងរបស់ពួកនាងដែលបាននិយាយក្នុងសន្នីសិទសារព័ត៌មានបន្ទាន់ថា ក្រុមហ៊ុនមិនបានបំពេញតាមសំណើររបស់ខ្លួននៅក្នុងរយៈពេលកំណត់ ២ សប្ដាហ៍។

ម្ចាស់បទ ETA ទាំង ៥ បានបន្ត​ជីកកកាយពីបរិយាសកាសកៀបសង្កត់ដែលក្រុមការងារដទៃទៀតបានជួប៖”បច្ចុប្បន្ន យើងកំពុងតែបំពេញការងារតាមកាលវិភាគទាំងអស់តាមអ្វីដែលបានព្រមព្រៀងជាមួយគ្នាពីមុន។​​ ប៉ុន្តែក្នុងអំឡុងពេលនៃការធ្វើការងារនេះ យើងសង្កេតឃើញថា អ្នកគ្រប់គ្រង អ្នករៀបចំសម្លៀកបំពាក់ និងអ្នកតុបតែងខ្លួនឱ្យយើងទទួលរងនូវការបំពានតាមរយៈការសាកសួរ ស៊ើបអង្កេត និងរឹបអូសកុំព្យូរទ័រ រហូតដល់ពួកគាត់យំក៏មាន។ ពួកយើងកាន់តែពិបាកទ្រាំទ្រខ្លាំង ព្រោះពេលនេះវាមិនមែនមានតែយើងទេដែលទទួលរងនូវអំពើអសីលធម៌ និងអមនុស្សធម៌បែបនេះ”។ ទាំងនេះ​ជា​ការ​លើកឡើង​របស់​សមាជិក​ទាំង ៥។

NewJeans បានបញ្ជាក់ម្ដងទៀតថា ចាប់តាំងពីថ្ងៃទី២៩ ខែវិច្ឆិកាកន្លង​ទៅ ពួកនាងលែងជាសិល្បកររបស់ ADOR តទៅទៀតហើយ ឯក្រុមហ៊ុនក៏លែងមានសិទ្ធិក្នុងការគ្រប់គ្រង និងជ្រៀតជ្រែកក្នុងសកម្មភាពផ្សេងៗទៀតរបស់ក្រុមដូចគ្នាដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

២៥ ឆ្នាំក្រោយហេតុការណ៍ភេរវកម្ម ៩/១១ តើមានអ្វីកើតឡើងខ្លះចំពោះពិភពលោក?

ថ្ងៃនេះកាលពី ២៥ ឆ្នាំមុន តើអ្នកកំពុងធ្វើអ្វី? រយៈពេលជាង ២ ទសវត្សរ៍ស្ដាប់ទៅហាក់ដូចជាយូរ ប៉ុន្តែជឿថាមនុស្សជាច្រើនមិនអាចបំភ្លេចព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំព័រប្រវត្តិសាស្ត្រ ដូចជា «ព្រឹត្តិការណ៍ភេរវកម្ម 9/11» បានឡើយ។

ល្បែងប្រជល់មាន់ ជាល្បែងកម្សាន្តមួយរបស់ខ្មែរភាគច្រើនគេតែងនាំគ្នាលេងនៅពេលយប់

ល្បែង​ប្រជល់​មាន់ ជា​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ​សម្រាប់​ក្មេងៗ​ជំទង់ ហើយ​ភាគច្រើន​លេង​នៅ​ពេល​យប់។ ល្បែង​មួយ​នេះ​បង្ហាត់​ក្មេង​ៗ​ឱ្យ​មាន​ភាព​ក្លាហាន។

ការ «បរិច្ចាគមេជីវិតញី» កំពុងក្លាយជាអាជីវកម្មថ្មី ខណៈគ្លីនិកនៅប្រទេសជាច្រើនព្រមទិញមេជីវិតញីពីនិស្សិតស្រី Gen Z ដោយផ្តល់ប្រាក់តបស្នងដល់ខ្ទង់ម៉ឺនដុល្លារ

នៅក្នុងយុគសម័យដែលប្រជាជនពិភពលោកកាន់តែថយចុះជារៀងរាល់ថ្ងៃ នៅជ្រុងម្ខាងទៀត «គ្លីនិកព្យាបាលអ្នកពិបាកមានកូន» និង «គ្លីនិកបង្កកំណើតក្រៅស្បូន» (IVF) បែរកំពុង

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ



Leave a Reply

Your email address will not be published.Required fields are marked *