ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ត្រៀមស៊ើបអង្កេតលើ ADOR និង NewJeans

យោងតាមសារព័ត៌មានក្នុងស្រុក Segye Ilbo នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍របស់កូរ៉េខាងត្បូងមានគម្រោងសម្ភាសន៍ ADOR និង NewJeans ដើម្បីបញ្ជាក់ពីការពិតទាក់ទងនឹងការអះអាងរបស់អ្នកគាំទ្រមួយចំនួនថា ADOR កំពុងតែរំលោភបំពានលើសមាជិកម្នាក់ៗ។

គម្រោងនេះបានកើតឡើង ក្រោយពីការិយាល័យរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ Choi Hwi-young បានទទួលពាក្យបណ្ដឹងជាច្រើននៅចន្លោះថ្ងៃទី១៦ និងថ្ងៃទី១៧ ដោយពាក្យបណ្ដឹងទាំងនោះ អាចសរុបជាខ្លឹមសារចំនួន ៣ធំៗថា៖ “ទីភ្នាក់ងារដែលមានកាតព្វកិច្ចការពារសិល្បករ កំពុងតែយាយីសមាជិកក្រុម NewJeans” “ADOR កំពុងឃុបឃិតជាមួយប្រព័ន្ធផ្សព្វផ្សាយដើម្បីបង្កើតមតិអវិជ្ជមានមកលើក្រុម” និង “ ADOR បានបង្ហាញការគាំទ្រទៅលើភាគីម្ខាងគឺ Haerin និង Hyein ដែលអាចនាំឱ្យមានភាពមិនចុះសម្រុងគ្នានៅក្នុងក្រុមទាំងមូល”។

មន្ត្រីម្នាក់មកពីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានរៀបរាប់ថា៖ “បណ្ដឹងស្រដៀងគ្នានេះក៏បានដាក់ទៅមជ្ឈមណ្ឌលដាក់ញត្តិជាតិរបស់កូរ៉េ ឬ National Petition Center ផងដែរ។ ដោយសារតែក្រសួងបានទទួលពាក្យបណ្ដឹងនេះជាផ្លូវការ ក្រសួងមានគម្រោងធ្វើការត្រួតពិនិត្យផ្ទៃក្នុង និងសម្ភាសមន្ត្រីពាក់ព័ន្ធដើម្បីស្វែងរកការពិត”។

ខណៈមិនទាន់បានកំណត់ពេលវេលាជាក់លាក់ មន្ត្រីរូបដដែលនេះបានបញ្ជាក់ថា មន្ត្រីដែលទទួលបន្ទុកលើការងារនេះ នឹងធ្វើការផ្ទៀងផ្ទាត់លើភាគីទាំងសងខាង មិនថា ADOR និងសមាជិកទាំងអស់នៃក្រុម NewJeans នោះទេ។

ទាក់ទិននឹងបញ្ហានេះ អ្នកធ្វើការនៅក្នុងឧស្សាហកម្មខេប៉ុបម្នាក់យល់ឃើញថា៖ “ខ្ញុំមានការព្រួយបារម្ភដែលអ្នកគាំទ្រមួយចំនួនដាក់ពាក្យបណ្ដឹងទៅលើបញ្ហាដែលមិនទាន់មានការបញ្ជាក់ថា វាពិតជាបានកើតមែនឬក៏យ៉ាងណា។ សកម្មភាពនេះ អាចនឹងនាំឱ្យមានបញ្ហាចម្រូងចម្រាសជាថ្មីរវាង ADOR និង NewJeans”។

គួរឱ្យដឹងផងដែរថា បញ្ហាខាងលើបានកើតឡើងបន្ទាប់ពី Haerin និង Hyein បានបង្ហាញចេតនាបន្តការងារជាមួយនឹង ADOR វិញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា កន្លងទៅ។ ក្រោយមកទើបសមាជិក ៣នាក់ទៀត គឺ Minji, Hanni និង Danielle ក៏បានបង្ហាញគោលបំណងតែមួយដូចគ្នា។

ជាការឆ្លើយតប ភាគីខាង ADOR បាននិយាយថា៖ “យើងកំពុងសម្របសម្រួលកាលវិភាគប្រជុំជាលក្ខណៈបុគ្គលជាមួយសមាជិកម្នាក់ៗ។ យើងនឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីធានាឱ្យបានថា ការពិភាក្សានេះនឹងដំណើការដោយរលូន”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម



Leave a Reply

Your email address will not be published.Required fields are marked *