មូលហេតុធំៗ ដែលមហាជនសង្ស័យធ្វើឱ្យ ត្រចៀកកាំ ស្រាប់តែបាត់មុខពីសិល្បៈ និងត្រូវជាប់ក្នុងបញ្ជីខ្មៅប្រទេសចិន

Zhao Wei ជាតារាសម្ដែងស្រីជើងចាស់ម្នាក់ក្នុងប្រទេសចិន ភាគច្រើនគ្រប់គ្នាស្គាល់នាងតាមរយៈរឿងភាគល្បីមានចំណងជើងថា “ព្រះនាងយ៉េយ៉េ” ដោយសម្ដែងជាតួអង្គត្រចៀកកាំ។ ក្រៅពីអាជីពជាតារាសម្ដែង នាងក៏ជាអ្នកដឹកនាំរឿង ផលិតករ តារាចម្រៀង និងអ្នកជំនួញដ៏ប៉ិនប្រសប់ម្នាក់។ នាងក៏ធ្លាប់ជាតារាសម្ដែងស្រីម្នាក់ដែលមានប្រាក់ចំណូលខ្ពស់ខ្លាំងផងដែរក្នុងប្រទេសចិន។

បច្ចុប្បន្នរូបនាងមានវ័យ ៤៦ ឆ្នាំទៅហើយ បើក្រឡេកមកមើលអាជីពជាអ្នកសិល្បៈរបស់នាងមួយរយៈចុងក្រោយគឺហាក់មិនល្អឡើយ ដោយក្នុងឆ្នាំ ២០២១ រូបនាងស្រាប់តែបាត់មុខឈឹងចេញពីពិភពសិល្បៈ ខណៈឈ្មោះរបស់នាងស្រាប់តែត្រូវគេដកចេញពីរឿងភាគ និងភាពយន្ដកុននានាដែលធ្លាប់សម្ដែងទាំងអស់ រីឯរូបភាពផ្សព្វផ្សាយផលិតផលទាំងឡាយក៏ត្រូវបានលុបចោល និងដកចេញពីគ្រប់ផ្ទាំងផ្សព្វផ្សាយទាំងអស់ក្នុងប្រទេសចិន។ ស្របពេលជាមួយគ្នា មិនមានការបញ្ជាក់ជាផ្លូវការណាមួយឡើយពីមូលហេតុដែលរូបនាងស្រាប់តែបាត់ខ្លួនពីវិស័យសិល្បៈ។

តោះសប្ដាហ៍នេះមកដឹងពីប្រវត្ដិ​ខ្លះៗ របស់នាង និងរឿងរ៉ាវមួយចំនួនដែលមហាជនសង្ស័យថាវាជាមូលហេតុធ្វើឱ្យរូបនាងបាត់ខ្លួនចេញពីពិភពសិល្បៈចិន និងជាប់ក្នុងបញ្ជីខ្មៅ៖

Zhao Wei មានឈ្មោះជាភាសាអង់គ្លេសថា Vicky Zhao។ នាងកើតនៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ ១៩៧៦ នៅទីក្រុង Wuhu ខេត្ដ Anhui ប្រទេសចិន។ ឳពុករបស់នាងជាវិស្វករ ម្ដាយរបស់នាងជាគ្រូបង្រៀនថ្នាក់បឋមសិក្សា។ កាលពីនៅវ័យជំទង់ដោយសារតែបានឃើញនូវការសម្ដែងដ៏អស្ចារ្យរបស់តារាស្រីជើងចាស់ Gong Li ធ្វើឱ្យនាងមានបំណងចង់ក្លាយជាតារាសម្ដែងដែរ។ Zhao Wei បង្ហាញខ្លួនដំបូងក្នុងភាពយន្ដកុនរឿង “East Palace, West Palace” នៅឆ្នាំ ១៩៩៦ ត្រឹមជាតួអង្គនាយរងប៉ុណ្ណោះ។ ក្រោយមកនាងបានក្ដោបក្ដាប់តំណែងជាតួឯកដំបូងបំផុតក្នុងរឿងភាគ “ព្រះនាងយ៉េយ៉េ”   ក្នុងឆ្នាំ ១៩៩៨។ បន្ទាប់ពីបង្ហាញខ្លួនក្នុងរឿងនេះ ប្រជាប្រិយភាពរបស់នាងក៏ចាប់ផ្ដើមកើនឡើងស្រើតៗ ជាលំដាប់ និងទទួលបានតំណែងជាតួឯកបន្ដបន្ទាប់ក្នុងរឿងល្បីៗ ដូចជា DeJa-Vu, បាល់ទាត់សៅលីង, Chinese Odyssey, Painted Skin, Red Cliff, Mulan, An Epic Of a Woman និងផ្សេងៗទៀត។

ក្នុងអាជីពជាអ្នកសិល្បៈ Zhao Wei បានឈ្នះពានរង្វាន់ជាច្រើនសរុប ៧៨ ដោយក្នុងនោះមានដូចជា តារាសម្ដែងស្រីឆ្នើម តារាស្រីដែលគេស្រឡាញ់ពេញចិត្តខ្លាំង អ្នកដឹកនាំឆ្នើម តារាចម្រៀងស្រីឆ្នើម ជាដើម។ ភាគជោគជ័យ និងសម្មិតផលល្បីៗបានធ្វើ​ឱ្យ Zhao Wei ក្លាយជាតារាស្រីចិនដំបូងគេបំផុតដែលបានដាក់ស្នាមបាតដៃ និងបាតជើងរបស់ខ្លួននៅ TCL Chinese Theatre នៅ Hollywood រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៥។

សម្រាប់ជីវិតឯកជនរបស់នាងវិញ Zhao Wei បានរៀបការជាមួយអ្នកជំនួញដ៏ល្បីម្នាក់គឺលោក Huang YouLong ក្នុងឆ្នាំ ២០០៨ និងទទួលបានចំណងដៃកូនស្រីមួយក្នុងឆ្នាំ ២០១០ ដោយកូនស្រីរបស់នាងមានឈ្មោះថា Huang Xing។ ទ្រព្យសម្បត្ដិរបស់ Zhao Wei ត្រូវបានគេប៉ាន់ប្រមាណថាមានប្រមាណជិត ១ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១ បើយោងតាមប្រភព Celebrity Net Worth។

មកដល់ខែ សីហា ឆ្នាំ ២០២១ ជាពេលវេលាមួយដែលមហាជនហាក់មានការភ្ញាក់ផ្អើលខ្លាំងក្រោយឈ្មោះរបស់នាងស្រាប់តែត្រូវគេដកចេញពីរឿងភាគ និងភាពយន្ដកុននានាដែលធ្លាប់សម្ដែងទាំងអស់។រីឯបណ្ដាញសង្គមនានារបស់នាងដូចជា Weibo ក៏លែងមានសកម្មភាពចាប់តាំងពីខែ កញ្ញា ឆ្នាំ ២០២១ ហើយសូម្បីតែខ្លួនរបស់នាងផ្ទាល់ក៏ស្រាប់តែបាត់ដំណឹងសូន្យឈឹងដែលធ្វើឱ្យគ្រប់គ្នាគិតថា នាងប្រហែលជាបានសាងកំហុសណាមួយជាក់ជាមិនខានទើបក្លាយជាបែបនេះ។  

ជាមួយគ្នាដែរ មហាជនជាច្រើនបានជីកកកាយ និងលើកឡើងពីរឿងអាស្រូវធំៗ ដែលនាងធ្លាប់ជាប់ពាក់ព័ន្ធ ហើយរឿងទាំងអស់នេះធ្វើឱ្យគ្រប់គ្នាជឿថាជាមូលហេតុនាងត្រូវបានរដ្ឋាភិបាលចិនដាក់ចូលក្នុងបញ្ជីខ្មៅគ្រាន់តែមិនប្រកាសជាផ្លូវការ។

– ក្នុងឆ្នាំ ២០០១ Zhao Wei ត្រូវបានប្រជាជនចិនជាច្រើនធ្វើការវាយប្រហារយ៉ាងខ្លាំងក្រោយនាងបានស្លៀករ៉ូបដែលស្រដៀងទៅនឹងទង់ជាតិជប៉ុន (Rising Sun)  ដែលប្រើប្រាស់ដោយយោធាជប៉ុនក្នុងអំឡុងសម័យសង្គ្រាមលោកលើកទី ២។ សម្រាប់ប្រជាជនចិនទង់ជាតិនេះ ជានិមិត្តសញ្ញានៃអំពើឃោរឃៅក្នុងសម័យសង្គ្រាមដ៏ព្រៃផ្សៃរបស់ប្រទេសជប៉ុនមកលើប្រជាជនចិន ដូច្នេះប្រសិនបើជាតិសាសន៍របស់ខ្លួនចាប់កាន់​ ឬប៉ះពាល់វាត្រូវបានចាត់ទុកថាជាការប្រមាថដ៏ធំមួយ។  

-ទំនាក់ទំនងស្អិតល្មួតជាមួយមហាសេដ្ឋី JackMa។ នៅក្នុងឆ្នាំ ២០១៤ តារាស្រី Zhao Wei និងស្វាមីរបស់នាង Huang Youlong ត្រូវបានគេរាយការណ៍ថាបានចំណាយប្រាក់ជិត ៤០០ លានដុល្លារអាមេរិកដើម្បីទិញភាគហ៊ុន ៩,១៨ ភាគរយនៅក្នុង Alibaba Pictures Group ដែលធ្វើឱ្យអ្នកទាំងពីរក្លាយជាម្ចាស់ភាគហ៊ុនធំទីពីររបស់ក្រុមហ៊ុន។ នៅឆ្នាំបន្ទាប់ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba Pictures បានកើនឡើងជាលំដាប់ធ្វើឱ្យ Zhao Wei និងស្វាមីទទួលបានប្រាក់ចំណេញមិនធ្លាប់មានចំនួនប្រមាណជាង ៥០០ លានដុល្លារអាមេរិក។ ប៉ុន្មានឆ្នាំក្រោយ អ្នកទាំងពីរក៏បានលក់ភាគហ៊ុនមួយចំនួនវិញរបស់ Alibaba Pictures ហើយទទួលបានប្រាក់ប្រមាណជិត ៣០០ លានដុល្លារអាមេរិក។

កាលពីឆ្នាំ ២០២០ Zhao Wei ត្រូវបានគេរាយការណ៍ថាបានប្រើឈ្មោះម្តាយរបស់នាងដើម្បីទិញភាគហ៊ុនមួយចំនួនដែលមានតម្លៃប្រមាណ ៧៦ លានដុល្លារអាមេរិកក្នុងក្រុមហ៊ុន Ant Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធសេវាកម្មហិរញ្ញវត្ថុរបស់ Alibaba Group។ ក្នុងឆ្នាំដដែល លោក Jack Ma បានថ្លែងសុន្ទរកថារិះគន់ចំៗ និងប្រឆាំងនឹងប្រព័ន្ធហិរញ្ញវត្ថុរបស់ចិនដែលធ្វើឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់វិធានការត្រួតពិនិត្យមើលយ៉ាងតឹងរ៉ឹងទៅលើក្រុមហ៊ុន Alibaba Group ក្រែងលោមានការក្លែងបន្លំខុសប្រក្រតីដែលផ្ទុយនឹងច្បាប់រដ្ឋជាដើម។  មនុស្សជាច្រើនជឿថាការបាត់មុខពីវិស័យសិល្បៈរបស់ Zhao Wei មានមួយផ្នែកដោយសារតែការពាក់ព័ន្ធជាមួយសុន្ទរកថារបស់មហាសេដ្ឋី JackMa នោះតែម្ដង។​

-ក្នុងឆ្នាំ ២០១៧ Zhao Wei និងស្វាមី គឺលោក Huang Youlong ត្រូវបានហាមឃាត់ចេញ និងមិនឱ្យពាក់ព័ន្ធក្នុងទីផ្សារមូលបត្ររបស់ប្រទេសចិនរយៈពេល ៥ ឆ្នាំសម្រាប់ការរំលោភលើទីផ្សារ។ ដើមឡើយក្រុមហ៊ុន ​ Longwei Cultture & Media  របស់តារាស្រី Zhao Wei មានគម្រោងទិញភាគហ៊ុនរបសក្រុមហ៊ុន Zhejiang Wanjia Co ប្រមាណ ២៩,១ ភាគរយក្នុងឆ្នាំ ២០១៦ តែបរាជ័យ។ ក្រោយមកក្រុមហ៊ុនរបស់នាងក៏ត្រូវចោទប្រកាន់មាន​ចេតនា​ប្រមូល​ផ្ដុំ​ទិញ​ភាគហ៊ុនទាំង​ដែលគ្មាន​ធនធាន​គ្រប់គ្រាន់​ និង​គ្មាន​ការ​គាំទ្រ​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ។

-ក្នុងឆ្នាំ ២០២១ តារាសម្ដែងប្រុស Zhang ZheHan ដែលស្ថិតក្រោមផលិតកម្មគ្រប់គ្រងតារាស្រី Zhao Wei ត្រូវបានរដ្ឋាភិបាលចិនបានដាក់ចូលក្នុងបញ្ជីខ្មៅ ដោយសារតែលោកត្រូវបានគេចោទប្រកាន់ថាធ្លាប់បានចូលទៅកាន់ទីកន្លែងសក្ការៈបូជា Yasukuni ជាកន្លែងតម្កល់ធាតុរបស់មេដឹកនាំជប៉ុន និងកងទ័ពជប៉ុនប្រមាណជាង ១ ពាន់នាក់ដែលធ្លាប់ចូលឈ្លានពាន និងគ្រប់គ្រងក្នុងប្រទេសចិននៅសម័យសង្គ្រាមលោកលើកទី ២។ បើទោះជាតារាសម្ដែងប្រុស Zhang ZheHan ធ្លាប់ចេញមុខបដិសេដថាកន្លែងខ្លួនធ្លាប់បានទៅមិនមែនជាទីកន្លែងសក្ការៈបូជា Yasukuni ក៏ដោយតែលោកនៅតែចៀសមិនផុតពីការចោទប្រកាន់ និងត្រូវបង្ខំចិត្ដដកខ្លួនចេញពីសិល្បៈ។  ក្រៅពីតារាប្រុស   Zhang ZheHan អ្នកដែលប៉ះពាល់ខ្លាំងបន្ទាប់គ្មាននរណាក្រៅពីតារាស្រី Zhao Wei ដែលជាម្ចាស់ផលិតកម្មគ្រប់គ្រងលោកឡើយ។

គួររំឮកថា ២០២១ ជាឆ្នាំមួយដែលសិល្បៈករចិន អ្នកដឹកនាំ ផលិតករ និងក្រុមហ៊ុនផលិតរឿងជាច្រើនហាក់មានសម្ពាធដោយសារតែ អគ្គនាយកដ្ឋានផ្សព្វផ្សាយ និងទូរទស្សន៍ជាតិនៃប្រទេសចិន (NRTA) បានបញ្ចេញច្បាប់ថ្មីរឹតបន្ដឹងជាច្រើនទាំងលើការសម្ដែង និងការផលិតរឿងនានាដែលវាពិតជាបង្កការលំបាកប្រសិនបើចង់ផលិតរឿងមួយ។ ជាពិសេសសូម្បីការតុបតែងខ្លួនក៏ត្រូវមានបម្រាមច្រើនដែលធ្វើឱ្យតារាសម្ដែង និងតារាចម្រៀងហាក់គ្មានសេរីភាពឡើយ។ ស្របពេលជាមួយគ្នាដែរ តារាចិនជាច្រើនត្រូវបានផ្ទុះរឿងអាស្រូវជាបន្ដបន្ទាប់ និងត្រូវជាប់បញ្ជីខ្មៅលែងបានលេចមុខក្នុងវិស័យសិល្បៈ ថ្វីបើមិនបានប្រកាសពីកំហុសរបស់តារាស្រី Zhao Wei ជាផ្លូវការ ប៉ុន្ដែគ្រប់គ្នាជឿថារឿងអាស្រូវទាំងប៉ុន្មានដែលនាងធ្លាប់ជាប់ពាក់ព័ន្ធជាមូលហេតុធ្វើឱ្យនាងបាត់ខ្លួនពីសិល្បៈ និងជាប់ក្នុងបញ្ជីខ្មៅ។

បន្ទាប់ពីបាត់ខ្លួនចេញពីពិភពសិល្បៈអស់រយៈពេលមួយឆ្នាំ Zhao Wei ត្រូវបានប្រទះឃើញបង្ហាញខ្លួនដើរជាសាធារណៈនៅអាកាសយានដ្ឋានទីក្រុងប៉េកាំង ប្រទេសចិន នៅដើមខែ សីហា ឆ្នាំ ២០២២ ដោយនាងតុបតែងខ្លួនបែបសាមញ្ញ និងមានពាក់ម៉ាស់ជាប់មុខជិត។ តែបើតាមសម្ដីមហាជនដែលបានជួបនាងផ្ទាល់ Zhao Wei ស្ថានភាពរបស់នាងមិនបានធ្លាក់ដុនដាបឡើយ នាងថែមទាំងបាននិយាយលេងជាមួយអ្នកគាំទ្រថែមទៀត គ្រាន់តែត្រូវគេបិទហាមមិនឱ្យបង្ហាញខ្លួនក្នុងវិថីសិល្បៈប៉ុណ្ណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ