ចូលរួមរំលែកទុក្ខផង! តារាកំប្លែងជើងចាស់ នាយ ពាង ទទួលមរណភាពមុននេះ

សិល្បករ​ជើង​ចាស់ សេម​ ចិត្រា​ ហៅនាយ ពាង បាន​ទទួល​មរណភាពហើយ។ នេះ​បើ​តាម​ការ​បង្ហោះ​នៅ​លើ​ផេក​សិល្បករ​ពហុ​ជំនាញ ខាត់ សុឃីម មុន​នេះ​បន្តិច។ ​

តាម​រយៈ​ការ​ជូន​ដំណឹង​មរណភាព​របស់​តារា​កំប្លែង​រូប​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ក៏​ដូច​ជា​ចូលរួម​រំលែក​ទុក្ខ​ទៅ​កាន់​គ្រួសារ​របស់​សិល្បករ​ជើង​ចាស់​រូប​នេះ។ ក្នុង​នោះ​ដែរ​ក្នុង​នាម​ជា​មិត្ត​រួម​ជំនាន់​អ្នក​នាង ខាត់ សុឃីម ក៏​បាន​បង្ហាញ​ការ​សោក​ស្ដាយ​ជា​ពន់​ពេក​ចំពោះ​ការ​លា​ចាក​លោក​របស់​មិត្ត​សម្លាញ់​ដោយ​ពោល​យ៉ាង​ដូច្នេះ​ថា ៖«មិត្តម្នាក់ទៀតហើយ បងពាងអើយ ហេតុអ្វីបងលាចាកលោកលឿនម្លេះសូមវិញ្ញាណក្ខន្តបងទៅកាន់សុគតិភពផងចុះ»។

ក្រៅ​ពី​នេះ​លោក ប៉ែន ចំរុង ដែល​ជា​តារា​សម្ដែង​និង​ជា​ពិធី​ករ​ក៏​បាន​រៀប​រាប់​យ៉ាង​ក្ដុកក្ដួល​ភ្ជាប់​ជាមួយ​រូបភាព​តារា​កំប្លែង​ខាង​លើ​ដូច្នេះ​ថា៖ «តក់ស្លុតណាស់លឿនពេកហើយបងពាងអើយ ហេតុអ្វីបងលាចាកលោកលឿនម្លេះសូមវិញ្ញាណក្ខន្តបងទៅកាន់សុគតិភពផងចុះ»។ នៅ​មាន​បណ្ដា​សិល្បករ​ជា​ច្រើន​រូប​ទៀត​បាន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ការ​លា​ចាក​របស់​សិល្បករ​ជើង​ចាស់​រូប​នេះ។ គួរ​បញ្ជាក់​បន្ថែម​ថា​ តារា​កំប្លែង នាយ​ពាង បាន​ទទួល​មរណភាព​នា​ថ្ងៃ​ទី ១៧ ខែ កក្កដា ឆ្នាំ ២០២៥ ក្នុង​ជន្មាយុ ៥៩ ឆ្នាំ៕

រូបភាព ៖ ខាត់ សុឃីម

Leave a Reply

Your email address will not be published. Required fields are marked *