សារព័ត៌អាមេរិក NBC ធ្វើការចុះផ្សាយការសម្ដែងក្រៅប្រទេសរបស់សិល្បករពហុជំនាញបារមី

កាន់​តែ​ខ្ទរខ្ទារ ការ​បង្ហាញ​វត្តមាន​សម្ដែង​លើ​ទឹក​ដី​អាមេរិក​របស់​សិល្បករ​ពហុ​ជំនាញ​ទាំង ៥ របស់​បារមី​ត្រូវ​សារព័ត៌មាន NBC Bay Area ចុះ​ផ្សាយ​លើ​គេហទំព័រ​ផ្លូវ​ការ ​ព្រម​ជាមួយ​ការ​បញ្ជាក់​ពី​ការ​លក់​សំបុត្រ​ចូលរួម​អស់​មិន​សល់​សូម្បី ១ សន្លឹក។

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ បារមី​បាន​ដឹក​នាំ​សិល្បករ​ពហុ​ជំនាញ​ទាំង ៥ របស់​ខ្លួន​ដែល​រួម​មាន វណ្ណដា វណ្ណ​ថាន នរិទ្ធ យូហៃ និង រ៉េត ស៊ូហ្សាណា ទៅសម្ដែង​នៅ​ឯ Asian Art Museum, San Francisco នៃ​ទឹក​ដី​អាមេរិក​ដែល​នេះ​ជា​លើក​ដំបូង​សម្រាប់​ការ​បង្ហាញ​សិល្បៈ​ចម្រៀង​ចម្រុះ​របស់​ពួក​គេ។ ជាមួយ​គ្នា​នេះ​ដែរ សំបុត្រ​ចូល​ទស្សនា​ការ​សម្ដែង​របស់​សិល្បករ​ទាំង ៥ រូប​ត្រូវ​បាន​លក់​អស់​គ្មាន​សល់​សូម្បី​តែ ១ សន្លឹក។ សម្រាប់​ការ​សម្ដែង​នា​លើក​នេះ សិល្បករ​ទាំង ៥ រូប​របស់​បារមី​ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​ផ្លូវ​ការ​​របស់​សារព័ត៌មាន​ដ៏​ធំ​របស់អាមេរិក ដែល​មាន​ឈ្មោះ​ថា NBC Bay Area ផងដែរ។

តាម​រយៈ​បទ​សម្ភាស​ផ្ទាល់​តារា​ចម្រៀង​រ៉េប វណ្ណដា បាន​លើក​ឡើង​ទាំង​មោទនភាព​ថា ៖«ខ្ញុំ​បង្ហាញ​វត្តមាន​នៅ​ទី​នេះ​ដើម្បី​ប្រទេស​និង​វប្បធម៌​របស់ខ្ញុំ ​ព្រម​ជាមួយ​ការ​ដាក់​បញ្ចូល​វប្បធម៌​ចម្រុះ​ជាមួយ​សិល្បករ​ដ៏​ទៃ​ទៀត»។

គួរ​បញ្ជាក់​ដែរ​ថា ​ការ​បង្ហាញ​វត្តមាន​របស់​សិល្បករ​ពហុ​ជំនាញទាំង ៥ របស់បារមី នៅ​ក្រៅ​ប្រទេស​នា​លើក​នេះ​កើត​ចេញ​ពី​ការ​សហការ​រវាងផលិតកម្ម​បារមី និងក្រុម​ហ៊ុន​តន្ត្រីអន្តរជាតិដ៏​ធំ Empire ក្នុង​ការ​នាំយក​សិល្បៈ​ចម្រៀង​រ៉េប​ខ្មែរ​ឲ្យ​កាន់តែ​ល្បី​នៅ​ឆាក​អន្តរជាតិ៕

ចុចទីនេះដើម្បីទស្សនាវីដេអូ ៖ https://www.facebook.com/NBCBayArea/videos/683800544662969

រូបភាព ៖ BARAMEY



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន



Leave a Reply

Your email address will not be published.Required fields are marked *