Dua Lipa ដាក់ដេញថ្លៃរថយន្ត Porsche ម៉ូដែលពិសេស យកប្រាក់បរិច្ចាគជូនមូលនិធិ

តារាចម្រៀងស្រីអង់គ្លេស Dua Lipa បានសហការជាមួយនឹងក្រុមហ៊ុន Porsche ដើម្បីផលិតរថយន្តពិសេសមួយគ្រឿង គ្រោងនឹងដាក់ដេញថ្លៃតាមរយៈ RM Sotheby’s ដោយមានគោលបំណងបរិច្ចាគប្រាក់ទាំងអស់ពីការដេញថ្លៃនេះ ជូនមូលនិធិ Sunny Hill ដើម្បីជួយគាំទ្រដល់វប្បធម៌ និងសិល្បៈប្រទេស Kosovo។

រថយន្ត Porsche 911 GT3 RS គ្រឿងនេះ នឹងដាក់ដេញថ្លៃចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១ ខែសីហា ក្នុងតម្លៃចាប់ផ្ដើមពី ៤៧ម៉ឺនដុល្លារអាមេរិក ដោយប្រាក់ដែលបានពីការដេញថ្លៃនេះ Dua Lipa នឹងបរិច្ចាគទៅកាន់មូលនិធិដែលតារាស្រីបង្កើតឡើងដោយខ្លួនឯងផ្ទាល់។

ជាក់ស្ដែង រថយន្តពិសេសមួយគ្រឿងនេះ បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងកម្មវិធីប្រកួតរថយន្ត Monaco Grand Prix កាលពីខែឧសភា កន្លងទៅ ដោយរថយន្តស៊េរីឆ្នាំ ២០២៤ មានភាពលេចធ្លោជាមួយនឹងពាក្យថា Dua Lipa Rennstall GT3 RS នៅពីលើរថយន្តពណ៌ Turquoise រួមគ្នាជាមួយពណ៌ក្រហម និងមាស ដែលជាពណ៌សម្រាប់កម្មវិធីប្រគំតន្រ្តី Radical Optimism របស់តារាស្រីវ័យ ២៩ឆ្នាំតែម្ដង។

បន្ថែមពីនេះទៀត រថយន្តមួយនេះក៏មានកម្លាំងខ្លាំងដែលអាចបង្កើនល្បឿនពី ៣.៣៩ គីឡូម៉ែត្រ ឡើងដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយចំណាយពេលត្រឹមតែ ៣.២ វិនាទី ជាមួយនឹងល្បឿនអតិបរមារហូតដល់ទៅ ១៨៤ mph ឬប្រមាណ ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ បន្ថែមពីនេះទៀត រថយន្តនេះ ក៏បានប្រើប្រាស់ Weissach Package ដែលធ្វើឱ្យរថយន្តមានទម្ងន់ស្រាលជាងរថយន្តរបស់ Porsche ទូទៅ ២២គីឡូក្រាម។  

គួរឱ្យដឹងដែរថា Dua Lipa បានក្លាយជាទូតសុច្ឆន្ទៈរបស់យីហោរថយន្តទំនើប Porsche តាំងតែពីឆ្នាំ ២០២៣ និងបានលេចវត្តមាននៅលើពាណិជ្ជកម្ម រថយន្តអគ្គិសនី Macan កាលពីឆ្នាំ ២០២៤ កន្លងទៅផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *