នៅថ្ងៃទី៦ ខែតុលានេះ តារាសម្ដែងហុងកុង Nancy Wu បានចែករំលែករូបភាពអាពាហ៍ពិពាហ៍របស់ខ្លួន ក្រោយបានប្រកាសទំនាក់ទំនងស្នេហាជាផ្លូវការជាមួយនឹងវេជ្ជបណ្ឌិត Akin Chan តាំងតែពីចុងឆ្នាំ ២០២៤។

ផ្អែកតាមការចែករំលែកនៅលើគណនី Instagram ពិធីមង្គលការនេះបានធ្វើឡើងតាំងតែពីថ្ងៃទី៣ ខែតុលាមកម៉្លេះ ដោយតារាស្រីប្រចាំប៉ុស្តិ៍ទូរទស្សន៍ TVB រូបនេះបានរៀបចំកម្មវិធីឡើងតាមបែបឯកជន។
ជាក់ស្ដែង Nancy បានបង្ហាញពីទំនាក់ទំនងជាមួយនឹងសង្សាររូបនេះជាលើកដំបូងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក៏ប៉ុន្តែតារាស្រីវ័យ ៤៤ឆ្នាំមិនបានបង្ហាញអត្តសញ្ញាណរបស់មិត្តប្រុសឱ្យសាធារណជនបានស្គាល់នោះទេ។ លុះដល់ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ ទើបនាងបានសម្រេចចិត្តចែករំលែករូបភាពជុំគ្នាជាមួយនឹងមិត្តប្រុស នៅពេលដែលអ្នកទាំងពីរកំពុងជិះស្គីទឹកកក។
គួរឱ្យដឹងផងដែរថា លោក Akin Chan មិនមែនជាអ្នកសិល្បៈទេ តែលោកគឺជាគ្រូពេទ្យវះកាត់ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យចិនប្រចាំហុងកុង។ ចាប់តាំងពីឆ្នាំ២០១២ លោកបានក្លាយជាសមាជិកម្នាក់នៃក្រុមវេជ្ជបណ្ឌិតឥតព្រំដែន ដោយបានបំពេញតួនាទីក្នុងតំបន់សង្រ្គាម ដូចជានៅប្រទេសស៊ីរី និងស៊ូដង់ខាងត្បូងជាដើម៕





























Account
Security
Favourite Content