MV «នាងអើយ» សុវត្ថិ មុនីវណ្ណ មាន ល្អហួស សម្ដែង ចេញព្រឹកនេះហើយ!

ទី​បំផុត​បទ​របស់​តារា​ចម្រៀង សុវត្ថិ មុនីវណ្ណ «នាងអើយ» បាន​ចេញ​ជា​ផ្លូវការ ហើយ​បទ​នេះ​ក៏​ជា​ការ​ទន្ទឹង​រង់ចាំ​របស់​អ្នក​គាំទ្រ​ដែរ ព្រោះ​មាន​ការ​ចូលរួម​សម្ដែង​ពី ល្អហួស ម្ចាស់​មកុដ Miss preteen international Cambodia 2023។

កាល​ពី​ថ្ងៃ ២៥ ខែ​កុម្ភៈ កូន​ប្រុស​ច្បង​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ រូប​នេះ បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ខ្លាំង​ជាមួយ T teaser បទ​នេះ​ដែរ។ ព្រោះ​បទ​ភ្លេង​មិន​ត្រឹម​តែ​បញ្ចូល​សំឡេង​ខ្លុយ​ច្រើន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចង្វាក់​ភ្លេង​ទាំង​មូល ប្លែក​ពី​បទ​រាល់​ដង​របស់​កំលោះ​សង្ហា​រូប​នេះ។ អ្វី​ដែល​កាន់តែ​ពិសេស​សម្រាប់​អ្នក​គាំទ្រ ឃើញ​ថា សុវត្ថិ មុនីវណ្ណ បាន​ចូលរួម​ច្រើន​ទាំង​និពន្ធ​ទំនុកច្រៀង Composer, Beat រួម​ទាំង Mixed & Mastered ថែម​ទៀត​ផង។

សម្រាប់​អត្ថន័យ​បទ​ចម្រៀង​បង្ហាញ​ពី​ការ​តាម​ញ៉ែងញ៉ង​ពី​ខាង​ប្រុស រហូត​ហ៊ាន​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ឲ្យតែ​តួ​ស្រី​យល់ព្រម​ស្រលាញ់។ បទ «នាងអើយ» នេះ​ដែរ ត្រៀម​សម្រាប់​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាង​មុខ ទុក​រាំ​កម្សាន្ត​តាម​ភូមិ ស្រុក ជាក់​ជាមិនខាន ស្ដាប់​តែ​ភ្លេង​ក៏​ដឹង​ថា​ឡូយ​បាត់​ទៅ​ហើយ។

«នាងអើយ» នេះ អាច​ជា​បទ​មួយ​ក្នុង​ចំណោម​បទ​ក្នុង​អាល់ប៊ុម​ថ្មី​ដែល​ចេញ​ក្នុង​ឆ្នាំ​នេះ​ដែរ។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​កន្លង​ទៅ ម្ចាស់​បទ «My Angel» លើក​ឡើង​ថា លោក​មាន​គម្រោង​ការងារ​ថ្មី​ៗ​ច្រើន ហើយ​ក៏​មាន​បទ​ថ្មី​ត្រៀម​ទម្លាក់​លើ​ទីផ្សារ​នៅ​ឆ្នាំ ២០២៤ ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន