MV «មេឃបើកថ្ងៃ» វណ្ណដា និង KWAN អ្នកគាំទ្រថាពិបាកយល់ ទាល់តែមើលម្ដងហើយម្ដងទៀត

វណ្ណដា និង KWAN បាន​ទម្លាក់ MV «មេឃបើកថ្ងៃ» ហើយ តែ​បែរ​ជា​ធ្វើឲ្យ​អ្នក​គាំទ្រមិន​អស់​ចិត្ត​ឡើយ បើ​មើល​ត្រឹម​ម្ដង។ MV មួយ​នេះ មាន​អត្ថន័យ​ជ្រាលជ្រៅ​ខ្លាំង​ណាស់ ព្រោះ​បាន​បញ្ជាក់​អ្វី​ដែល​ជា វណ្ណដា និង KWAN ផ្ទាល់​តែម្ដង។

MV «មេឃបើកថ្ងៃ» មាន​បន្ថែម intro ភ្លេង និង​សំឡេងព្រះសង្ឃសូត្រធម៌ ដែល​ជាផ្នែក​មួយ​ក្នុង​បទ «Sonmalia» និង​បន្ថែម​ភ្លេង​ហ្គីតា​ ស្គរ ​ថែម​បន្តិច​ទៀត​ផង​ដែរ។ អ្នក​មើល​ត្រឹម​ម្ដង អាច​មិន​យល់​ពី​អត្ថន័យ​សាច់​រឿង​នៅ​ក្នុង MV បទ​ចម្រៀង​នោះ​ទេ ព្រោះ​មិន​ច្បាស់​ថា ហេតុ​អ្វី វណ្ណដា បែរជា​ស្ថិត​នៅ​ក្នុង​ឈុត​ពណ៌​ខ្មៅ​មួយ ហើយ​មនុស្សម្នា​ច្រើន​រត់​ប្រសាច​ទៅ​រក​តារា​ប្រុស​មួយ​នោះ ចំណែក KWAN ដែល​មាន​ឈ្មោះ​ពិត សុណ្ណគង់ បែរជា​ដើរ​ផ្ទុយ​ទៅ​គេ ហើយ​ចុងក្រោយ​បែរជា​បក្សពួក​តែ​មួយ។

ការ​ផលិត​ខ្នាត​អន្តរជាតិ និង​អត្ថន័យ​ដ៏​ជ្រៅ​ដែល​បង្កប់​ក្នុង​វីដេអូ​ចម្រៀង ពិតជា​ផ្ដល់​តម្លៃ​អប់រំ និង​បង្រៀន​ឲ្យ​យើង​​ប្រាជ្ញា​ដើម្បី​គិត​ម្ដង​ហើយ​ម្ដង​ទៀត ទើប​អាច​ដឹង​ខុស​ត្រូវ​បាន កុំ​​ឃើញ​ភ្លាម វិនិច្ឆ័យ​ភ្លែត។

១. វីដេអូ​នៅ​ក្នុង​ភាព​ខ្មៅ​ងងឹត គឺ​តំណាង​ឲ្យ​ភាព​ខ្មៅ​ងងឹត ដែល​កើត​ឡើង​មុន​ពេល​​មេឃ​បើក​ថ្ងៃ

២. មនុស្ស​មួយ​ក្រុម​ដែល​ស្លៀក​ឈុត​ស​​ចោមរោម វណ្ណដា គឺ​ជា​ក្រុម​ស្ថិត​ក្នុង​ស្ថាប័ន​ណា​មួយ ចង់​ធ្វើ​ដូច វណ្ណដា (កាត់យកក្រណាត់​ឈុត វណ្ណដា តំណាង​ផ្នែក​របស់ វណ្ណដា)

៣. អ្នក​ខ្លះ​កាត់​កំណាត់​ហើយ លួចលាក់​ពី​ស្ថាប័ន ព្រោះ​ចង់​ធ្វើ​ដូច វណ្ណដា ផ្ទាល់

៤. វណ្ណដា នៅស្ងៀម ព្រោះទោះកាត់យកទៅប៉ុណ្ណា ក៏ វណ្ណដា នៅតែជា វណ្ណដា Original មិនចេះអស់ មិនចេះរីងស្ងួត អាច​បង្កើត​អ្វី​ថ្មី​បាន​ជានិច្ច

៥. KWAN មិនបាន​ដើរ​តាម​មនុស្ស​ក្រុម​អាវ​ស​ទេ លោក​បាន​ដើរ​បញ្ច្រាស ដើម្បី​បង្កើត​អ្វី​ថ្មី មិន copy តាម វណ្ណដា និងអាចទទួលបានជោគជ័យដូច វណ្ណដា

៦. ពេល​ឃើញ វណ្ណដា ត្រូវ​មនុស្ស​ចោមរោម​ច្រើន KWAN បាន​ចូលទៅ​ជួយ ដើម្បី​កុំ​ឲ្យ​មនុស្ស​អស់​ទាំង​នោះ​ទាញ​យក​ផលប្រយោជន៍ (ពេល KWANបាញ់​ព្រួញ)។

៧. និមិត្តសញ្ញា នៃ​បទចម្រៀង​ប្រៀប​ដូច​ទិញ​ទាំង ៨ ឬ​និមិត្តសញ្ញា​សាសនាព្រះពុទ្ធ មាន​រូប​ជា​កងចក្រ

«មេឃបើកថ្ងៃ» គឺជា​បទ​ចម្រៀង​ដ៏​ល្បី​បំផុត​ក្នុង​ចំណោម​បទ​ទាំងអស់​នៅ​ក្នុង​អាល់ប៊ុម «Sonmalia» របស់​តារា​ប្រុស​មាន​ប្រភព​មក​ពី​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​សហការ​ជាមួយ​តារា​ជាច្រើន ក្នុង​នោះ​ក៏​មាន​កំពូល​តារា​រ៉េប វណ្ណដា ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *