លោកស្រី សុភា បុត្រឈរ៖ «ពីក្មេងស្រីក្រីក្រកម្ពុជា ពេលនេះក្លាយជាសប្បុរសជនលំដាប់ពិភពលោក»

ដំណើរជីវិតដ៏អស្ចារ្យរបស់ស្ត្រីម្នាក់ ដែលបានប្រើប្រាស់ភាពឈឺចាប់កាលពីកុមារភាព និង​រឿងរ៉ាវ​លំបាក​ជាច្រើន​ក្នុង​អតីតកាល ទៅ​ជា​ស្មារតី​​តស៊ូ​រហូត​ក្លាយ​ជា​បុគ្គល​មួយ​រូប ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត ដោយ​បាន​សាប​ព្រួស​អំពើ​សប្បុរស​មក​កាន់​កម្ពុជា​ជា​ទឹក​ដី​កំណើត ក៏​ដូចជា​ជា​មួយ​មនុស្សម្នា​ជាច្រើន​នៅ​លើ​ពិភពលោក នោះ​គឺ​លោកស្រី សុភា បុត្រ​ឈើ។

សុភា បុត្រ​ឈើ (Sophea Bottcher) កើត​នៅ​ឆ្នាំ ១៩៧៩ ក្នុង​ខេត្ត​កំពង់ធំ ប្រទេស​កម្ពុជា។ ពេលនោះ ប្រទេស​ទើប​ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​នាំ​ឲ្យ​ជីវិត​មនុស្ស​រាប់​លាន​នាក់​រងគ្រោះ ក្នុង​នោះ​ក៏​មាន​ក្រុម​គ្រួសារ​របស់​អ្នកស្រី​ផង​ដែរ។ ក្នុង​បរិយាកាស​ស្ទើរតែ​មិន​អាច​រស់នៅ​បាន លោកស្រី​បាន​ធំ​ឡើង​ដោយ​ទទួល​បាន​ការ​ចិញ្ចឹម​បី​បាច់​ថែរក្សា​ពី​ជី​ដូន​ជីតា ដែល​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់ ដ្បិត​ថា​ជីវភាព​ក្រីក្រ​លំបាក និង​មិន​បាន​ទទួល​ទទួល​ភាព​កក់ក្ដៅ​ពី​ឪពុក​ម្ដាយ​ដោយ​ផ្ទាល់​យ៉ាង​ណា​ក៏​ដោយ។

ជីវិត​ក្មេង​ស្រី សុភា រស់នៅ​ជិត​ព្រៃភ្នំ ពោរពេញ​ដោយ​ធម្មជាតិ និង​សព្វ​ផ្សេងៗ តែ​ការ​រស់នៅ​ពោរពេញ​ដោយ​ការ​តស៊ូ រែក​ទឹក​ក្រោម​ថ្ងៃ​ក្ដៅ ពុះឧស ប្រមូល​សំណល់​អាវុធ ដើម្បី​លក់​រក​ចំណូល​ជួយ​គ្រួសារ ព្រម​ទាំង​ខិតខំ​បំពេញ​កាតព្វកិច្ច​ជា​ចៅ​ស្រី​ដ៏​ល្អ​ម្នាក់ សម្រាប់​ជី​ដូន​ជីតា​របស់​នាង។ ដ្បិត​ជីវិត​ជួប​ការ​លំបាក ឆ្ងាយ​សាលា​រៀន​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ សុភា ខិតខំ​តស៊ូ​រៀន​សូត្រ​ដូច​ទៅ​នឹង​កូន​ចៅ​អ្នក​ភូមិ​ដទៃ និង​ជា​សិស្ស​ពូកែ​ប្រចាំ​សាលា​ផង​ដែរ។ នៅ​ពេល​បញ្ចប់​ថ្នាក់​វិទ្យាល័យ​លោកស្រី​បាន​បន្ត​មក​សិក្សា​នៅ​ភ្នំពេញ ហើយ​បាន​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​គណនេយ្យ និង​កុំព្យូទ័រ។

សុភា បាន​ចាប់ផ្ដើម​ការងារ​តូច​ៗ​ដូចជា រោងចក្រ និង​បុគ្គលិក​តាម​ហាង​លក់​ទំនិញ រហូត​បាន​បំពេញ​ការងារ​ផ្នែក​សេវា​កម្ម​នៅ​សណ្ឋាគារ Raffles Hotel Le Royal។ នៅ​ទីនោះ​លោកស្រី​ទទួល​បាន​ពាន “បុគ្គលិក​ឆ្នើម​ប្រចាំ​ឆ្នាំ​” ជា​ច្រើន​ឆ្នាំ​ដោយសារ​កិច្ច​ខិតខំ​ប្រឹងប្រែង។ ដ្បិត​តែ​មាន​ការងារ​សមរម្យ​ប្រាក់ខែ​អាច​ចិញ្ចឹម​ជីវិត​បាន​ប្រសើរ​បន្តិច​ក៏​ពិតមែន តែ​ស្ត្រី​រូប​នេះ​នៅ​តែ​បន្ត​អភិវឌ្ឍ​ខ្លួន​ជា​បន្តបន្ទាប់ ព្រម​ទាំង​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​មជ្ឈដ្ឋាន​ដទៃ។

ជា​ដំណាក់​កាល​ជីវិត​ថ្មី​មួយ លោកស្រី​បាន​ធ្វើការ​ជា​ជំនួយ​ការ​ផ្ទាល់ (Personalassistent) របស់​វេជ្ជបណ្ឌិត​ល្បី​ឈ្មោះ Dr. Beat Richner នៅ​មន្ទីរពេទ្យ​គុន្ធបុប្ផា។ បទ​ពិសោធន៍​នោះ​កាន់តែ​ធ្វើឲ្យ​លោក​ស្រី​ឃើញ​ថា សប្បុរសធម៌​អាច​ផ្លាស់ប្ដូរ​ជីវិត​មនុស្ស​បាន​ពិត​ប្រាកដ។ ក្នុង​ដំណើរ​វែង​ឆ្ងាយ​ជាមួយ​លោក Dr Beat Richner បាន​ធ្វើឲ្យ​លោក​ស្រី​កាន់តែ​មាន​ជំនក់​ចិត្ត​ជាមួយ​នឹង​អំពើ​សប្បុរសធម៌។ «បំណង​មួយ​តាំង​ពី​នៅ​ក្មេង…ខ្ញុំ​តែងតែ​សន្យា​ចិត្ត​ថា បើ​មួយ​ថ្ងៃ​អាច​ក្លាយ​ជា​មាន​ទ្រព្យសម្បត្តិ​ជា​ច្រើន ខ្ញុំ​ចង់​ជួយ​មនុស្ស​ក្រីក្រ កុមារ និង​អ្នក​គ្មាន​ផ្ទះ​សម្បែង​ឲ្យ​បាន​ច្រើន។ នេះ​ជាក្តី​ប្រាថ្នា​ដែល​ខ្ញុំ​បាន​រក្សា​ទុក​ក្នុង​បេះដូង​រហូត​មក»។

ក្ដី​ស្រមៃ​បាន​ក្លាយ​ជា​ការ​ពិត ដោយ​អ្នកនាង​បាន​ជួប​ បុរស​ជោគជ័យ​ម្នាក់ ព្រោះ​ចិត្ត​សប្បុរស​ និង​អំពើ​ល្អ​របស់ សុភា។ គាត់​គឺ​ជា​សេដ្ឋី​អាល្លឺម៉ង់ ដែល​មាន​បុគ្គលិក​ជិត ១០០០ នាក់ និង​ឈ្នះ​ពាន​រង្វាន់ “អ្នកលក់អនឡាញល្អបំផុត ២០២៣/២០២៤” នៅ​អឺរ៉ុប។

បច្ចុប្បន្ន​នេះ លោកស្រី និង​​ស្វាមី​បាន​បរិច្ចាគ​ប្រាក់ ១២ លាន​អឺរ៉ូ ទៅ​ដល់​ប្រទេស​កម្ពុជា អាល្លឺម៉ង់ និង​ប្រទេស​ផ្សេងៗ។ គូ​ស្វាមី​ភរិយា​នេះ បាន​ជួយ​កុមារ​កំព្រា​ជាង ២០០ នាក់ តាមរយៈ​មជ្ឈមណ្ឌល​មែកឈើ​របស់​លោក ផន ផល្លា ជួយ​អ្នកមាន​ពិការភាព ចាស់ជរា អ្នក​គ្មាន​ផ្ទះសម្បែង សូម្បី​តែ​សត្វ​ត្រូវការ​ជំនួយ។

អ្នក​ទាំង២ ក៏​បាន​សាងសង់​ផ្ទះ និង​ផ្ដល់​អាហារ ការ​អប់រំ និង​សុវត្ថិភាព​ដល់​មនុស្ស​ក្នុង​តំបន់​ដែល​រង​ការ​ឈឺចាប់ ជាពិសេស​ដោយសារ​សង្គ្រាម​ជាច្រើន។ លោកស្រី​បញ្ជាក់​ថា “ការ​ធ្វើ​សប្បុរសធម៌​សម្រាប់​ខ្ញុំ​មិនមែន​ជា​កាតព្វកិច្ច​ទេ វា​ជា​ស្មារតី ដែល​នាំ​មក​ពី​បេះដូង”។ សុភា បុត្រឈើ ជា​ស្ត្រី​កម្ពុជា​​ដែល​បង្ហាញ​គំរូ​ភាព​សាមញ្ញ ភាព​សប្បុរស និង​ការ​រស់នៅ ដើម្បី​ជួយ​អ្នក​ដទៃ លោកស្រី​ក៏​ជា​ឧត្ដម​ភរិយា​របស់​សេដ្ឋី ហើយ​ក៏​ជា​ម្ដាយ​នៃ​សេចក្ដី​សង្ឃឹម សម្រាប់​មនុស្ស​ជាច្រើន​ជុំវិញ​ពិភពលោក។ស្រ្តី​កម្ពុជា​ដែល​មាន​ស្វាមី​ជា​សេដ្ឋី​អាល្លឺម៉ង់​រូប​នេះ ក៏មាន​មុខមាត់ពាក់ព័ន្ធវិស័យសិល្បៈដែរ ដោយ​ធ្លាប់​បាន​ចូលរួម​ក្នុង​កម្មវិធី​ធំ​ៗ​លំដាប់​ពិភពលោក​ជាច្រើន​រួច​មក​ហើយ៕

រូបភាព៖ ផ្ដល់ឲ្យ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព



Leave a Reply

Your email address will not be published.Required fields are marked *