នៅចាំ MGC ស្ទឹងត្រែង ល្បីបណ្តើរម៉ូតូចេញពីហ្វឹកហាត់ ម៉ូវ សុផាន់ ពេលនេះនាងមកប្រកួត MGC ម្តង

ប្រិយមិត្តអ្នកនិយមតាមដានកម្មវិធី Beauty Pageant រំភើបចិត្តជាខ្លាំង ពេលដឹងថា ​ម៉ូវ សុផាន់ អតីតបេក្ខភាព Miss Grand ស្ទឹងត្រែង ដែលធ្លាប់ល្បីដោយសារការបណ្តើរម៉ូតូចេញពីហ្វឹកហាត់កណ្តាលយប់ ព្រោះគ្មានលុយចាក់សាំងនោះ បានសម្រេចចិត្តត្រឡប់មកប្រកួតកម្មវិធី Miss Grand Cambodia ម្តងទៀតហើយ ដោយនាងបានដាក់ពាក្យចូលរួមប្រកួតក្នុង Miss Grand Phnom Penh 2024 ដើម្បីដណ្តើមជយលាភី ឆ្ពោះទៅការប្រកួត Miss Grand Cambodia 2024 នាពេលឆាប់ៗខាងមុខ។

តាមការបង្ហោះរបស់ទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Phnom Penh  ឱ្យដឹងថា ពេលនេះ ម៉ូវ សុផាន់ ជាបេក្ខភាពស្ថិតក្នុងវគ្គជំរុះជុំទីមួយ Miss Grand Phnom Penh  2024 ត្រៀមប្រកួតវគ្គបន្ត។

គ្រាន់តែទំព័រហ្វេសប៊ុក Miss Grand Phnom Penh  បង្ហោះដំណឹងនេះភា្លម ម្ចាស់ពាន BEST PERSONALITYAWARD ក្នុងការប្រកួត Miss Grand Cambodia 2023 រូបនេះ មិនបង្អង់យូរ ក៏ចេញមកបកស្រាយបញ្ជាក់ហេតុផលដែលធ្វើឱ្យនាងសម្រេចចិត្តត្រឡប់មកប្រកួត Miss Grand Phnom Penh ម្តងទៀតយ៉ាងដូច្នេះថា «ដោយសារតែក្ដីស្រឡាញ់និងការគាំទ្ររបស់ fan នាងខ្ញុំនៅតែដក់ជាប់ក្នុងបេះដូងនាងខ្ញុំ ទើបនាងខ្ញុំត្រឡប់មកវិញម្ដងទៀតលើវិស័យមួយនេះ សង្ឃឹមថាពុកម៉ែបងប្អូននៅតែបន្តគាំទ្រដល់រូបនាងខ្ញុំបន្តទៀត»

សូមជម្រាបផងដែរថា កញ្ញា ម៉ូវ សុផាន់ មានអាយុ​ ២៤ ឆ្នាំកម្ពស់ ១,៧០ ម៉ែត្រ  ជានិស្សិតសិក្សាឆ្នាំទី៤ ផ្នែកទស្សនវិជ្ជា។ នាងអាចនិយាយបាន ២ភាសា ខ្មែរ និងអង់គ្លេស ហើយ​បច្ចុប្បន្ននាងមានអាជីពជាតារាម៉ូដែល និងតារាសម្តែង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន