នៅចាំ MGC ស្ទឹងត្រែង ល្បីបណ្តើរម៉ូតូចេញពីហ្វឹកហាត់ ម៉ូវ សុផាន់ ពេលនេះនាងមកប្រកួត MGC ម្តង

ប្រិយមិត្តអ្នកនិយមតាមដានកម្មវិធី Beauty Pageant រំភើបចិត្តជាខ្លាំង ពេលដឹងថា ​ម៉ូវ សុផាន់ អតីតបេក្ខភាព Miss Grand ស្ទឹងត្រែង ដែលធ្លាប់ល្បីដោយសារការបណ្តើរម៉ូតូចេញពីហ្វឹកហាត់កណ្តាលយប់ ព្រោះគ្មានលុយចាក់សាំងនោះ បានសម្រេចចិត្តត្រឡប់មកប្រកួតកម្មវិធី Miss Grand Cambodia ម្តងទៀតហើយ ដោយនាងបានដាក់ពាក្យចូលរួមប្រកួតក្នុង Miss Grand Phnom Penh 2024 ដើម្បីដណ្តើមជយលាភី ឆ្ពោះទៅការប្រកួត Miss Grand Cambodia 2024 នាពេលឆាប់ៗខាងមុខ។

តាមការបង្ហោះរបស់ទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Phnom Penh  ឱ្យដឹងថា ពេលនេះ ម៉ូវ សុផាន់ ជាបេក្ខភាពស្ថិតក្នុងវគ្គជំរុះជុំទីមួយ Miss Grand Phnom Penh  2024 ត្រៀមប្រកួតវគ្គបន្ត។

គ្រាន់តែទំព័រហ្វេសប៊ុក Miss Grand Phnom Penh  បង្ហោះដំណឹងនេះភា្លម ម្ចាស់ពាន BEST PERSONALITYAWARD ក្នុងការប្រកួត Miss Grand Cambodia 2023 រូបនេះ មិនបង្អង់យូរ ក៏ចេញមកបកស្រាយបញ្ជាក់ហេតុផលដែលធ្វើឱ្យនាងសម្រេចចិត្តត្រឡប់មកប្រកួត Miss Grand Phnom Penh ម្តងទៀតយ៉ាងដូច្នេះថា «ដោយសារតែក្ដីស្រឡាញ់និងការគាំទ្ររបស់ fan នាងខ្ញុំនៅតែដក់ជាប់ក្នុងបេះដូងនាងខ្ញុំ ទើបនាងខ្ញុំត្រឡប់មកវិញម្ដងទៀតលើវិស័យមួយនេះ សង្ឃឹមថាពុកម៉ែបងប្អូននៅតែបន្តគាំទ្រដល់រូបនាងខ្ញុំបន្តទៀត»។

សូមជម្រាបផងដែរថា កញ្ញា ម៉ូវ សុផាន់ មានអាយុ​ ២៤ ឆ្នាំកម្ពស់ ១,៧០ ម៉ែត្រ  ជានិស្សិតសិក្សាឆ្នាំទី៤ ផ្នែកទស្សនវិជ្ជា។ នាងអាចនិយាយបាន ២ភាសា ខ្មែរ និងអង់គ្លេស ហើយ​បច្ចុប្បន្ននាងមានអាជីពជាតារាម៉ូដែល និងតារាសម្តែង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ