ការស្លាប់របស់ តារាប្រុសវ័យក្មេង Moonbin សមាជិកក្រុមចម្រៀង ASTRO បានធ្វើឲ្យអ្នកគាំទ្រ និងមហាជនជាច្រើនមានការសោកស្ដាយខ្លាំង ជាពិសេសមានចិត្ដអាណិតអាសូរទៅដល់ប្អូនស្រីបង្កើតរបស់លោកគឺ MoonSua។ MoonSua ទើបមានវ័យ ២៣ ឆ្នាំ នៅពេលដែលបងប្រុសបង្កើតរបស់នាងបានចាកចេញ។



ថ្មីៗ នេះ ក្រុមចម្រៀងនារី Billie បានធ្វើការប្រគំតន្ដ្រីលើកដំបូងរបស់ខ្លួន ខណៈសមាជិកក្រុមចម្រៀង ASTRO បានទៅគាំទ្រដល់ MoonSua ព្រមទាំងមានការទិញបាច់ផ្កា និងបង្ហោះរូបភាពផងដែរ។ គណនីផ្លូវការរបស់ក្រុមចម្រៀង ASTRO ក៏បានបង្ហោះសារជូនពរដល់ MoonSua ថា៖ “អបអរសាទរ អ្នកពិតជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ អ្នកពិតជាធ្វើបានល្អ កុំភ្លេចបង្ហាញនូវទេពកោសល្យ កាន់តែប្រសើរជាងនេះ នៅពេលអនាគត”។

ក្រៅពីទៅចូលរួមគាំទ្រដល់ MoonSua សមាជិក ASTRO ក៏បានចំណាយពេលវេលាជាមួយ MoonSua និងក្រុមគ្រួសាររបស់នាង ព្រមទាំងក្រុមការងារផ្សេងៗ ញ៉ាំអាហារជួបជុំគ្នាថែមទៀត។ មិនតែប៉ុណ្ណោះ ថែមទាំងបានបង្ហោះរូបយ៉ាងរីករាយ។ JinJin សមាជិករបស់ ASTRO ក៏បានបញ្ចេញមតិលើបណ្ដាញសង្គម IG របស់លោក និងលើកឡើងថា៖ អរគុណដែលបានផ្ដល់កំណើតដល់ Sua របស់ពួកយើង។ ស្របពេលជាមួយគ្នាដែរ តារាប្រុស Cha EunWoo ដែលជាសមាជិកក្រុម ASTRO ក៏បាននិយាយថា លោកនឹងបន្ដធ្វើអ្វីដែលលោកត្រូវធ្វើ ព្រមទាំងកិច្ចការដែល Moon Bin មិនទាន់បានធ្វើ ក្នុងនោះរួមមានការជួយមើលថែទាំប្អូនស្រី MoonBin ជាដើម។





មែនទែនទៅ នេះមិនមែនជាលើកទី ១ ឡើយដែលក្រុមចម្រៀង ASTRO ធ្លាប់បាននៅគាំទ្រ និងមើលថែដល់ប្អូនស្រីរបស់ MoonBin។ នៅពេលដែល MoonBin បានលាចាលោក សមាជិក ASTRO ទាំងអស់ បានចំណាយពេលវេលានៅកំដរដល់ MoonSua និងលើកទឹកចិត្ដដល់ក្រុមគ្រួសារនាងទាំងមូល។ សមាជិក ASTRO ត្រូវបានប្រទះ បាននាំ MoonSua ទៅមើលកាលប្រគំតន្ដ្រី និងបានទៅកម្សាន្ដនៅឯជាយក្រុងជាដើម។ សមាជិក ASTRO បានចាត់ទុក MoonSua និងក្រុមគ្រួសាររបស់នាង ដូចជាគ្រួសាររបស់ពួកគេ ដែលរឿងនេះធ្វើឲ្យអ្នកគាំទ្រ និងមហាជនជាច្រើន មានការរំជួលចិត្តខ្លាំង៕

























































Account
Security
Favourite Content