Miss Universe Cambodia 2022 ហង្ស ម៉ានីតា កាន់តែបង្ហាញសក្ដានុពលរបស់ខ្លួនខ្លាំងឡើង ខណៈការប្រកួតប្រជែង Miss Universe ឆ្នាំនេះក៏កាន់តែខិតជិតមកដល់ ពោលនៅដើមខែក្រោយនេះ។ រីឯមកុដ Miss Universe 2022 ថ្មី តម្លៃ ៦ លានដុល្លារ ក៏ត្រូវបានស្ថាប័ន Miss Universe បើកបង្ហាញហើយ កាលពីពេលថ្មីៗនេះ។
រឿងគួរឱ្យភ្ញាក់ផ្អើលនោះ គ្រាន់តែមកុដ Miss Universe ថ្មីត្រូវបើកបង្ហាញភ្លាម ស្រាប់តែគេប្រទះឃើញទំព័រហ្វេសប៊ុកផ្លូវការ Missosology ដែលគេស្គាល់ច្បាស់ថាជា FB page គាំទ្រវិស័យបវរកញ្ញាដ៏ល្បីរបស់អន្ដរជាតិ បានកាត់ត (Edit) ដាក់រូប ហង្ស ម៉ានីតា Miss Universe Cambodia ពាក់ម្កុដថ្មីភ្លាម។
យ៉ាងណាមិញ រូបថតដែល FB page Missosology បានកាត់តនោះ មិនមែនមានតែ ម៉ានីតា ម្នាក់ទេ នៅមាន Celeste Cortesi Miss Universe ហ្វីលីពីន និង Ngoc Chau Miss Universe វៀតណាម ផងដែរ។
ទោះជាយ៉ាងនេះក្តី អ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជានៅតែមានសុទិដ្ឋិនិយមថា កូនកាត់ខ្មែរ-បារាំង រូបនេះ អាចឈានចូលដល់វគ្គ Top ចុងក្រោយណាមួយ ក្នុងការប្រកួត Miss Universe 2022 ព្រោះនាងត្រៀមបានទាំងព្រម រាប់ចាប់តាំងពីចំណេះដឹង ការដើរ ភាសា រូបសម្រស់ និងការតាំងចិត្តខ្ពស់ ដើម្បីដណ្តើមយកជយលាភីមកជូនប្រទេសជាតិវិញ។
ម៉ានីតា នឹងហោះចេញពីកម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង៧យប់។ ការប្រកួតវគ្គផ្តាច់ព្រ័ត្របវរកញ្ញាចក្រវាឡលើកទី៧១នេះ នឹងរៀបចំឡើងនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣ លើទឹកដី អាមេរិក៕























Account
Security
Favourite Content