ម្នាក់ទៀតហើយ! បវរកញ្ញា​ចក្រវាល​វេណេហ្ស៊ុយអេឡា ២០២៥ ស្លៀករ៉ូបរបស់ប្រេនកូនខ្មែរ Almée Couture

Stephany Abasali បេក្ខភាព​បវរកញ្ញា​ចក្រវាល ២០២៥ ដ៏​មាន​ប្រជាប្រិយភាព និង​ត្រូវ​បាន​មហាជន​ដាក់​ក្ដី​រំពឹង​ថា​ជា​ម្ចាស់​មកុដ Miss Universe ផងដែរ​នោះ ក៏​បាន​ជ្រើសរើស​ឈុត​របស់​ប្រេន​កូន​ខ្មែរ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ ALmée Couture។

ក្រោយ​ចប់​ការ​ប្រកួត Miss Universe ក្នុង​ចំណាត់​ថ្នាក់​លេខ ៣ បវរកញ្ញា​ចក្រវាល​វេណេហ្ស៊ុយអេឡា​វ័យ ២៥ ឆ្នាំ​រូប​នេះ បាន​ជ្រើសរើស​យក​រ៉ូប​របស់​ប្រេន ALmée Couture ដើម្បី​ស្លៀក​ទៅ​ចូលរួម​កម្មវិធី​”Coronation Party” ពេល​ចប់​កម្មវិធី Miss Universe 2025 និង​រកឃើញ​ម្ចាស់​មកុដ។

កញ្ញា Stephany Abasali មិន​ត្រឹម​តែ​ជា​លំដាប់​រង​ទី ២ នៃ Miss Universe 2025 នោះ​ទេ បវរកញ្ញា​ប្រទេស​វេណេហ្ស៊ុយអេឡា ២០២៥ ក៏​ត្រូវ​បាន​តែងតាំង​ជា Miss Americas ឬ Queen ទ្វីប​អាមេរិក ដោយ​បាន​គ្រង​រ៉ូប​ពណ៌​ស្លាប​កំផើម ដែល​ជា​ការ​ច្នៃ​ម៉ូដ​ឡើង​ដោយ​ប្រេន​កុន​ខ្មែរ ALmée Couture។

គួរ​បញ្ជាក់​ថា​មិន​ត្រឹមតែ បវរកញ្ញា​ចក្រវាល​វេណេហ្ស៊ុយអេឡា ២០២៥ Stephany Abasali ឡើយ​ដែល​បាន​ជ្រើសរើស​ប្រេន ALmée Couture នៅ​ក្នុង​កម្មវិធី Miss Universe 2025 ដោយ Miss Universe ស៊ែប៊ី ២០២៥ កញ្ញា Jelena Egorova ក៏​បាន​ស្លៀក​រ៉ូប Time Voyage ក្នុង Collection Spirit Of The Forgotten របស់​ប្រេន​កូន​ខ្មែរ​ដែល​ប្រណីត​នេះ ជា​ឈុត​តំណាង​ជាតិ​ទៀត​ផង។

សម្រាប់​កញ្ញា Stephany ក៏​បាន​បង្ហោះ​រូបភាព និង​បាន tag ឈ្មោះ ALmée Couture ផងដែរ។ ឈុតដែល Stephany គ្រង មិនធ្លាប់​ឃើញ​ពី​មុន​មក​ទេ​ នៅ​ហាង ALmée Couture ដែលនោះអាច​ជា​ Collection ថ្មី ឬ​ឌីហ្សាញជា​ពិសេស​សម្រាប់បវរកញ្ញា​ចក្រវាល​វេណេហ្ស៊ុយអេឡា ២០២៥។

នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ស្នាដៃ​កូន​ខ្មែរ​កាន់តែ​ទទួល​បាន​ការ​គាំទ្រ និង​ទទួល​ស្គាល់​ជុំវិញ​ពិភពលោក​ហើយ ព្រោះ ALmée Couture ត្រូវ​បាន​តារា​ល្បី​ៗ​មិន​ថា​នៅ​អាស៊ី និង​អឺរ៉ុប​ឡើយ សុទ្ធតែ​ស្គាល់ និង​ជ្រើសរើស៕

រូបភាព៖ ALmée Couture និង Stephany Abasali



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *