ស្ងាត់ៗ Miss Universe Laos 2024 គឺកញ្ញា Phiranya “Miepooh” Thipphomvong និង Mister Universe Laos លោក Kevin Samounty បានមកដល់ប្រទេសកម្ពុជា។ មកដល់ភ្លាម Mister និង Miss Universe ឡាវបានថតឈុតបុរាណខ្មែរនៅខាងមុខព្រះបរមរាជវាំងថែមទៀតផង។


ក្នុងសម្លៀកបំពាក់បុរាណខ្មែរទាំង Mister និង Miss Universe ឡាវ ២០២៤ ពិតជាស្រស់ស្អាត និងសមសួន ស័ក្តិសមជាម្ចាស់ជយលាភីឯកពិតៗ។ សម្រាប់សម្លៀកបំពាក់បុរាណខ្មែរនេះដែរ ត្រូវបានរៀបចំដោយ ណុប ដាណេ សម្អាងការ ហើឮយរូបភាពពត្រូវបានផ្សព្វផ្សាយ ព្រមជាមួយការកោតសរសើរថាសមរូបសមរាងខ្លាំងមែនទែន ពេលអ្នកទាំង ២ គ្រងភ្លាម។
ពេលមកដល់ Kevin Samounty និងក្រុមការងារទទួលបានកិត្តិយស ចូលជួបលោក Bouakeo Phoumvongxay ឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា ដោយមានការស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្តៅនៅស្ថានទូតឡាវ កាលពីព្រឹកមិញនេះ។
គួរបញ្ជាក់ផងដែរថា Mister និង Miss Universe ឡាវ ២០២៤ គឺ ដើម្បីចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី Miss Universe Cambodia 2024 ដែលជាវគ្គផ្ដាច់ព្រ័ត្រនាយប់នេះ៕















រូបភាព៖ ណុប ដាណេ សម្អាងការ





















































Account
Security
Favourite Content